យានដឹកជញ្ជូនសាធារណៈ

ពីវិគីភីឌា
ស្ថានីយ៍ឆាត្រាប៉ាទី ស៊ីវ៉ាជីនៅទីក្រុងម៉ុមបៃ ជាស្ថានីយរថភ្លើងមមាញឹកជាងគេនៅឥណ្ឌា។

យានដឹកជញ្ជូនសាធារណៈ (ភាសាអង់គ្លេស៖ public transport) ជាយានជំនិះដែលសាធារណៈជនទូទៅមិនថានរណាអាចជិះបាន ដោយបង់ប្រាក់តាមការកំណត់របស់ម្ចាស់​យានយន្តនោះ។ គេជំរុញអោយប្រជាជន​ប្រើប្រាស់យានដឹកជញ្ជួនដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល(កាបូនឌីអុកស៊ីដ អាសូតឌីអុកស៊ីដជាដើម) កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និង ការកកស្ទះចរាចរណ៍ ដែលជាកត្តាបំពុលបរិស្ថានរស់នៅយ៉ាងខ្លាំងដែលជាកង្វល់ដ៏សំខាន់សំរាប់ទីក្រុងធំៗ។ យានដឹកជញ្ជូនសាធារណៈ​រត់តាមពេលវេលា​និងកាលវិភាគកំណត់មួយដូចជារថភ្លើងនិងឡានក្រុងជាដើម តែក៏មានយានខ្លះដើរតាមការហៅរបស់ភ្ញៀវដូចជាតាក់ស៊ី​និងម៉ូតូឌុបជាដើម។ ជាទូទៅយានដឹកជញ្ជួនសាធារណៈទាំងនោះតែងមានអ្នកបើកបរម្នាក់ (ឬ២នាក់ដែលម្នាក់ទៀតជាជំនួយការបើកបរ)។ នៅប្រទេសជឿនលឿន គេក៏ចាប់ផ្ដើមប្រើ​ប្រព័ន្ធបើកបរស្វ័យប្រវត្តិ​ដោយគ្នានមនុស្សបើកផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់បណ្ដាលមកពីកំហុសមនុស្ស។

ប្រភេទសំខាន់ៗ[កែប្រែ]