Jump to content

យាយទេព

ពីវិគីភីឌា

យាយទេព លោកយាយជាពុទ្ធសាសនិកមួយរូបកាលក្នុងសតវត្សទី១៧ សម័យឧដុង្គ ក្រោយគាត់អនិច្ចកម្ម លោកយាយបានក្លាយជាអ្នកដូន។

ប្រវត្តិ

[កែប្រែ]

​លោក​យាយ​ទេព​បានបរិច្ចាគដីទំហំ​ប្រមាណ​ជា ​៥ ​ហិកតា​កន្លះ​នៅ​ចំ​ចំណុច​ទី​អារាម​យាយទេពសព្វថ្ងៃ​ដែលទីទួល​មួយ​ដែល​កាលពីមុន​ជា​ទីលំនៅ​របស់​លោកយាយ​ទេព​។ នៅលើ​ទីទួល​មាន​ដើម​ពោធិ៍មួយ​ដើម​ធំ និង​ព័ទ្ធជុំវិញ​ដោយ​ផ្ទៃ​ទឹក​ល្ហល្ហាចប្រៀប​ដូចសមុទ្រ​នៃ​បឹង​ទន្លេសាប​។ លោកយាយ​ក៏​បាន​ផ្តួចផ្តើម​គំនិត​ដើរ​កៀរគរ​អ្នកស្រុក​ឲ្យគេ​មក​ជួយ​កសាង​ព្រះ​ពន្លា​ធ្វើជាទីសក្ការ​បូជា​តាម​ផ្លូវ​ព្រះពុទ្ធសាសនា​តទៅ​។ ប៉ុន្តែ​ក្រោយមក​ទៀត​ទីនេះ​ក៏​ក្លាយជា​ទី​អារាម​មួយ​យ៉ាង​ល្អ​ដោយ​ស្មារតី​លះបង់​ដ៏​ធំធេង​ក្នុង​ចិត្ត​ជ្រះថ្លា​របស់​លោកយាយ​ទេព​លើផ្លូវ​ព្រះពុទ្ធសាសនា​រួច​អ្នកស្រុក​ក៏​បាន​ឯកភាពគ្នា​ដាក់​ឈ្មោះ​វត្ត​នេះ​ទៅ​ជា «​វត្ត​ទេព​ធីតា​រាម​» ​ហៅ​ថា​វត្ត​យាយ​ទេព​តាំងពី​ពេលនោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ បើតាម​សំដី​របស់​លោកស៊ីវ-រុន ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​បញ្ជាក់ទៀតថាទាក់ទងដល់​សេចក្តី​ជ្រះថ្លា​របស់​លោកយាយ​ទេព ពោល​គឺ​ក្រោយពេល​គាត់​ធ្វើ​មរណកាល​ទៅ​អ្នកស្រុក​បាន​និយាយ​តៗ​គ្នា​ថា​ព្រលឹង​យាយ​ទេព​បាន​មក​សណ្ឋិត​នៅ​នឹង​ដើម​ពោធិ៍​ហើយ​មាន​ចេស្តា​បារមី​ស័ក្តិសិទ្ធិ​ធ្វើឲ្យ​អ្នកស្រុក​មាន​ជំនឿ​គោរពបូជា​រៀង​រហូត​មក​។ ក៏​មាន​កវីនិពន្ធបាន​ចារ​ជា​ទំនុក​បទ​ច្រៀង​ទាក់ទង​នឹង​បារមី​យាយ​ទេព​នេះ​ថែម​ទៀត​ផង​ដូចជា​បទ «​ចំប៉ា​ផ្សារលើ​» ដែលច្រៀង​រៀប​រាយ​ដោយ​អធិរាជ​សំឡេង​មាស លោកស៊ីន-ស៊ី​សាមុត។​

បើ​តាម​ការសាកសួរ​ព័ត៌មាន​លំអិត​អំពី​ប្រវត្តិ​នៃ​ការកកើត​ទី​អារាម​នេះ​ពី​ព្រះចៅអធិការវត្ត​ព្រះនាម​ជូ​-សុខ ព្រះជន្ម​ ៧២ ​វស្សា (បច្ចុប្បន្ន​សុគត​ហើយ)​ បានឲ្យដឹង​ថា​ វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព​ចាប់​កើត​ជា​ទី​អារាម​តាំងពី​ឆ្នាំ​ ១៦៧៧ ​មក​ម៉្លេះ​គិត​មក​ទល់​ពេល​នេះ​មាន​អាយុ​ ៣២៥​ ឆ្នាំ​ហើយ​។ ប្រវត្តិ​ទី​អារាម​ដែល​ចងក្រង​ដោយ​ព្រះអង្គ​ព្រះចៅអធិការមាន​សំអាង​លើ​សង្ឃដីកា​របស់សម្តេចព្រះសង្ឃរាជជួន-ណាត ដែល​បាននិមន្ត​មក​សម្ពោធ​សាលា​បាលី និង​ ចេតិយ​នៅ​វត្ត​យាយ​ទេព​ក្នុង​ឆ្នាំ​១៩៦៥​។​

ទីអាស្រម

[កែប្រែ]

​វត្ត​ទេព​ធីតា​រាម​ ហៅ​ វត្ត​យាយ​ទេព​ស្ថិតនៅក្នុង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំងសង់​នៅលើ​ផ្ទៃដី​ទំហំ ​២​ ហិកតា​ ១៤​ អា​។

​យើងអាចចូល​ទៅ​លេង និង​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​នៅ​វត្ត​ទេព​ធីតា​រាម ​ហៅ​ វត្ត​យាយ​ទេព​នេះ ព្រមទាំង​អាច​ត្រឡប់​មក​លំហែ​នៅលើ​សួនច្បារ​ផ្សារ​ក្រោម​ទស្សនា​ទិដ្ឋភាព​ទេសភាព​ភ្នំ​នាង​ក​ង្រី​ហាក់​អណ្តែត​លើ​ផ្ទៃ​ទឹក​នា​រដូវវស្សា​៕ []

ឯកសារយោង

[កែប្រែ]
  1. ខ្មែរដេលី