យើងខ្មែរស្រឡាញ់ជាតិ

ពីវិគីភីឌា

(ចង្វាក់ រាំវង់)

ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩


១.​ យើងខ្មែរ ស្រឡាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា

តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហ៍​ប្រសប់គ្រប់យ៉ាង​(ច្រៀងបន្ទរ)។


២.​​ យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង

ជីវិតយើងបានភ្លឺស្វាង ​​ (ផ្ទួន) នេះជាតំណាងដួងចិត្តមេត្រី ​ (ច្រៀងបន្ទរ)។


៣. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ

ប្រជាជួបសុខសេរី (ផ្ទួន) សីលធម៌វិន័យប្រពៃកល្យាណ ​ (ច្រៀងបន្ទរ)។


៤. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ

នាំជាតិរុងរឿងថ្កើងថ្កាន ​ (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ)៕