Jump to content

រចនាបថបាពួន

ពីវិគីភីឌា

រចនាបថ​បាពួន គិតចាប់ពី ពាក់កណ្ដាល​ទី ២ នៃ​គ.ស.វ​ទី ១១ ដែល​ស្ថិតនៅក្នុង​រជ្ជកាលព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ព្រះបាទ​ហ៌​សវរ្ម័នទី៣ (គ.ស ១០៦៦-១០៨០)ដែលមាន​រាជធានី​នៅ​អង្គ​រដែរ ចំពោះ​ប្រាសាទ​ដែល​បញ្ចូល​ក្នុង​រចនាបថ​នោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និង​ប្រាសាទ​វត្ដ​ខ្នារ ។ នៅក្នុង​សម័យ​នោះ ការកសាង​ប្រាសាទភ្នំ​រិត​តែមាន​ការរីកចម្រើន​ឡើង​ថែមទៀត គឺ​ប្រាសាទបាពួន​មាន​ថែវ​ពីរ​ជាន់ ប្រក់​ថ្មភក់​ព័ទ្ធជុំវិញ ព្រមទាំង មាន​ប្រាង្គ​នៅ​គ្រប់​ជ្រុង​ថែវ និង​មាន​គោ​បុ​រៈ​នៅត្រង់​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​ទៀត ។ នៅក្នុង​ប្រាសាទបាពួន គេ សង្កេតឃើញ​មាន​រចនា​ក្បាច់​រឿង នៅតាម​ជញ្ជាំង​គោ​បុ​រៈ​និង​ជញ្ជាំង​ប្រាង្គ​ជ្រុង​ជាន់​ទី២ក្បាច់​រឿង​ទាំងនេះ ចែកជា​ផ្ទាំង​តូចដាច់ៗពីគ្នា​មាន​រាង​ចតុកោណ កែង​ស្មើរ។ ចតុកោណកែង ហើយ​ច្រើនតែ​រឿង​ដែល​ទាក់ទង​ទៅ និង​ព្រះ​វិស្ណុ រីឯ​រូប​បដិមា​វិញ ពុំ​ខុសពី​រចនាបថ​ឃ្លាំង​ឡើយ ។