Jump to content

រចនាបថព្រែក្មេង

ពីវិគីភីឌា

រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃសតវត្សតី៧)

[កែប្រែ]

រចនាបថព្រៃក្មេង ស្ថាបត្យយកម្មមានលក្ខណៈប្រហែលគ្នានឹងស្ថាបត្យកម្មក្នុងរចនាបថសំបូរដែរ។ រចនាបថព្រែក្មេង គិតចាប់ពី ពាក់កណ្ដាលទី២ នៃសតវត្សទី៧ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៥-៦៨១)ដែលមានរាជធានី នៅអង្គរបូរី។ ប្រាសាទដែលគេបញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទព្រៃក្មេង ប្រាសាទស្វាយព្រាហ្មណ៍ (ផ្នែកបុរាណ)។ស្ថាបត្យកម្មនេះមានក្បាច់រចនាលើផ្ដែរច្រើនតែ ក្បាច់ភ្ញីទេស ពោលគឺក្បាច់ផ្កាច័ន្ទន៍ ។ នៅក្នុងរចនាបថនេះ គេច្រើននាំគ្នាកោតសរសើរហរិហរៈប្រាសាទអណ្ដែត ដែលគេចាត់ទុកថាស្នាដៃឯកមួយក្នុងសិល្បៈខ្មែរ ព្រោះបដិមានេះបានបង្ហាញឱ្យឃើញថា សិល្បៈករ​ខ្មែរ មាន បច្ចេកទេសខ្ពង់ខ្ពស់ ដោយចេះធ្វើបដិមានេះ ឱ្យមានរាងរៅសមសួនល្អណាស់ ។

ឯកសារយោង

[កែប្រែ]