Jump to content

រចនាបថអង្គរវត្ត

ពីវិគីភីឌា

រចនាបថ​អង្គរវត្ដ គិតចាប់ពី ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១២ ដែលស្ថិតនៅក្នុង​រជ្ជកាល ​ព្រះបាទ​សូរ្យ​វរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមាន​រាជធានី​នៅ​អង្គរ។ ប្រាសាទ​ដែល​ចាក់​បញ្ចូល ក្នុង​រចនាបថ​នេះ​គឺ ​ប្រាសាទបឹងមាលា​ ប្រាសាទ​ព្រះបា​លិ​លេ​យ្យ ប្រាសាទ​កំពូល ប្រាសាទបាគង។ ល ។ នៅក្នុង​រចនាបថ​នេះ ស្ថាបត្យករ​ខ្មែរ មានការ​រីកចម្រើន​ឡើងដល់​កំពូល។ នៅលើ​ជញ្ជាំង​ថែវ​ជាន់​ទី ១ មាន​ក្បាច់​រឿង​ចែកជា ៨ ផ្ទាំងធំៗ ហើយ វែងៗ ហើយ​ក្បាច់​រឿង​ទាំងនោះ​មានរឿង ផ្សេងៗ ពីគ្នា​ដូចតទៅ ៖

ផ្ទាំង​ទី ១ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងត្បូង) បង្ហាញ​ពី​ចម្បាំង​បា​ណ្ឍៈ និង ​កៅ​វរៈ​ក្នុង​មហាភារតៈ

ផ្ទាំង​ទី ២ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងលិច) បង្ហាញ​ពី​រាជ​ព្យូហ​ត្រា​ក្នុង​សម័យអង្គរ។

ផ្ទាំង​ទី ៣ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងកើត) អធិប្បាយ​ពី ​ឋានសួគ៌ និង ​ឋាននរក

ផ្ទាំង​ទី ៤ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងត្បូង) ចែង​ពី​ការ​កូ​សមុទ្រ​ដោះ ដើម្បី​បង្កើត​ទឹក​អ​ម្រិ​ត ដក ស្រង់​ពី​រឿង​ហ​មាយា​ណៈ

ផ្ទាំង​ទី ៥ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងជើង) ពណ៌នា​ពី​ចម្បាំង​រវាង​ទេវតា និង​អសុ​រៈ

ផ្ទាំង​ទី ៦ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងកើត) ពណ៌នា​ពី​ចម្បាំង​រវាង​ក្រឹ​ស្ណៈ និង​សុរ​ពាណៈ ដកស្រង់ ពី​គម្ពីរហរិ​វង្ស

ផ្ទាំង​ទី ៧ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងលិច) ចែង​អំពី​ចម្បាំង​រវាង​ពួក​ទេវតា និង​អសុ​រៈ ក្នុង​ព្រា​ហ្មសាសនា

ផ្ទាំង​ទី ៨ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងជើង) រៀបរាប់​អំពី​ចម្បាំង​រវាង​ព្រះរាម និង​រាម​ពណ៌ ក្នុង​រឿង​រាម​កេ​រិ៍

នៅក្នុង​រចនាបថ​នេះ លើ​ជញ្ជាំង​ប្រាសាទ ជាពិសេស​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ដ គេ​សង្កេត ឃើញ​មាន​រូប ទេវតា ឬ​ទេពអប្សរ​ឈរ​រេ​រាំ​ញញឹម​ប្រិមប្រិយ ដោយ​គ្មាន​ស៊ុម​ជាទី​ជម្រក​ឡើយ ។ នៅ​ជញ្ជាំង​អង្គរវត្ដ រូប​ទេព អប្សរ​មាន​ច្រើន​ពន់ពេក​ណាស់ ហើយ​មានការ​វិការខុសៗគ្នា​ទាំងអស់ ច្រើន​ពាក់​មកុដ​កំពូល​បីខ្ពស់ៗ និង​ស្លៀក សំពត់​ផ្កាស្ដើងៗ គ្មាន​ផ្នត់ ដោយ​ទម្លាក់​ជាយ​សងខាង ម្ខាង​ធំ ម្ខាង​តូច ។ ឯ​ទេបអប្សរ​ខ្លះទៀត ឥតមាន​ពាក់​មកុដ ទេ តែមាន​ក្រង​សក់​ជាច្រើន​បែបយ៉ាង ដូច​ក្រង​ជា​ភួងផ្កា​ជាដើម ។ នៅក្នុង​សម័យនេះ​ដែរ គេ​សង្កេតឃើញ​មាន រូប​ព្រះពុទ្ធ​ជាច្រើន ហើយ​ព្រះ​ពុទ្ធរូប​ទាំងនេះ ភាគច្រើន​សាង​ជា​បែប​ឈាន​មុ​ទ្រះ ដោយមាន​នាគ​មុច​លិ​ន្ទ ដក ពពារ​ប្រក់​ពីលើ ។