រាជាយស្ម័យានកម្ពុជា

ពីវិគីភីឌា
ទិដ្ឋភាពទូទៅនៅស្ថានីយរថភ្លើងភ្នំពេញ(កម្ពុជា)

រាជាយស្ម័យាន គឺជាស្ថានីយ៍រថភ្លើងនៅក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា និង​ រតនភណ្ឌមួយនៃភ្នំពេញ[១]

ទីតាំង[កែប្រែ]

រាជាយស្ម័យានមានទីតាំងនៅជាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាស្ថានទូតកាណាដាផងដែរ។

ប្រវត្តិសាស្ត្រ[កែប្រែ]

ស្ថានីយ៍នេះត្រូវបានជួសជុល និងបើកឡើងវិញជាផ្លូវការនៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2010។[២]

សេវារថភ្លើងដឹកអ្នកដំណើរតាមកាលវិភាគរវាងភ្នំពេញ និងខេត្តព្រះសីហនុ បានដំណើរការឡើងវិញក្នុងខែឧសភា ឆ្នាំ 2016 បន្ទាប់ពីបានផ្អាកអស់រយៈពេល 14 ឆ្នាំ។ បន្ទាប់ពីនោះ សេវារថភ្លើងដឹកអ្នកដំណើរជាច្រើនបានបន្តដំណើរការឡើងវិញ។ គិតត្រឹមខែឧសភា ឆ្នាំ២០២១ មានសេវារថភ្លើងពីភ្នំពេញទៅក្រងពោធិសាត់ ក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និង ប៉ោយប៉ែត។ នឹងមានសេវារថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅបាងកកនៅឆ្នាំ២០២២។

នៅខែមេសា ឆ្នាំ 2018 រថភ្លើងដែលដំណើរការដោយ ផ្លូវដែករ៉ូយ៉ាល់ បានចាប់ផ្តើមរត់លឿនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។ គិតត្រឹមឆ្នាំ 2019 ក្រុមហ៊ុន ផ្លូវដែករ៉ូយ៉ាល់ ដំណើរការរថភ្លើងចំនួន 44 គ្រឿងក្នុងមួយថ្ងៃ ហើយរថភ្លើងដឹកទំនិញពី 15 ទៅ 16 គ្រឿងទៅកាន់ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។

ឯកសារយោង[កែប្រែ]

  1. "រតនភណ្ឌនៃភ្នំពេញ". រាជធានីភ្នំពេញ. https://phnompenh.gov.kh/phnom-penh-city/jewel-of-phnom-penh/. 
  2. "ក្រុមហ៊ុនអាមេរិក-អឺរ៉ុបវិនិយោគ ៥លានដុល្លារអាមេរិក​ កែប្រែមុខមាត់​«​​រាជាយស្ម័យាន​កម្ពុជា»". ​ ខេមបូណូមីស. ១០ មិថុនា ២០១៩. https://cambonomist.com/news/us-eu-firm-to-facelift-royal-railways-station/.