រាត្រីពិសេស
Appearance
រាត្រីពិសេស (បទ ពាក្យ៧) | |
រាត្រីពិសេស (បទ ពាក្យ៧) (១) រាត្រីសព្វដងចិត្តអំពល់ អារម្មណ៍វិលវល់ស្រណោះខ្មែរ កិត្យានុភាពល្បីឥតប្រែ បច្ចុប្បន្នស្ទើរតែបាត់ស្រមោល។ (២) តែរាត្រីនេះហាក់ចម្លែក អារម្មណ៍ខុសប្លែកលែងតែលតោល ព្រោះបានជួបមិត្តចិត្តមិនចោល ប្រែក្លាយស្រមោលមានព្រលឹង។ (៣) ពីមុនគិតថាមានតែខ្លួន បែងដៃបីបួនតស៊ូប្រឹង ដើម្បីខ្មែរបានមាំហើយរឹង រាល់ពេលសញ្ជឹងខំចាក់ស្មុគ។ (៤) ពេលនេះបើកភ្នែកបើកវិញ្ញាណ ឃើញច្បាស់ថាមានសម្បត្តិស្ដុក សម្បត្តិនៃខ្មែរជាម្ចាស់ស្រុក រួមគ្នាសាងសុខសាងនគរ។ (៥) សុវណ្ណភូមិអាណាចក្រខ្មែរ ចាំយូរថ្ងៃខែនឹងងើបឈរ បង្អួតសម្រស់ស្រស់បវរ ល្បីល្បាញលាន់ខ្ទរសារជាថ្មី។ និពន្ធដោយ សុខគឹមហេង ១៨ វិច្ឆិការ ២០១០ |