Jump to content

លីបៃ

ពីវិគីភីឌា
លីបៃ
Li Bai In Stroll, by Liang K'ai (1140–1210)
កើត701
Suiye, Tang Empire
ស្លាប់762
Dangtu, China
អាជីពPoet
សញ្ជាតិចិន
សម័យកាលរាជវង្សថាង

លីបៃ (ទំព័រគំរូ:Zh-all; អង់គ្លេស: Li Bai) (ឆ្នាំ ៧០១-៧៦២) គឺជាអ្នកនិពន្ធកំណាព្យជនជាតិចិនដ៏អស្ចារ្យនៃរាជវង្សថាង ត្រូវបានគេជឿថាជា «អ្នកនិពន្ធកំណាព្យដ៏អស្ចារ្យ» មួយនៃពីររូប តាមដែលបានលេចឡើងក្នុងប្រវត្តិសាស្ត្រការនិពន្ធរបស់ចិន ជាមួយឈ្មោះរបស់ទូហ្វ៊ូ កំណាព្យរបស់លីបៃត្រូវបានរងឥទ្ធិពលដោយស្រមៃរបស់តាវ និងការនិយមការផឹកស្រា ដូចទូហ្វ៊ូ ។ គាត់ជាមួយនៃប្រាំបីរបស់ ពែងស្រាអមតៈប្រាំបី (飲中八仙, Eight Immortals of the Wine Cup) ដែលបានលេចឡើងនៅកំណាព្យរបស់ទូហ្វ៊ូ លីបៃបានចំណាយពេលច្រើននៃជីវិតរបស់គាត់ធ្វើដំណើរ ។ ក្នុងករណីរបស់គាត់ គាត់ជាអ្នកមាន ដូច្នេះគាត់អាចធ្វើដំណើរបាន មិនមែនព្រោះភាពក្រីក្ររបស់គាត់ ។ គាត់ធ្លាប់ប្រាប់ថាម្ដងម្កាល គាត់បានធ្លាក់ពីទូកចូលទៅក្នុងទន្លេយ៉ង់ស្សេ ខណៈពេលគាត់កំពុងស្រវឹងនិងព្យាយាមលាបព្រះចន្ទ

កំណាព្យរបស់គាត់ច្រើនជាង ១.១០០ បាននៅរស់រហូតដល់សព្វថ្ងៃ និងក៏ត្រូវបានបកប្រែទៅជាភាសាលោកខាងលិចជាលើកដំបូងនៅឆ្នាំ ១៨៦២ ដោយលោកម៉ាគ្វីស ឌីហ័រវី ដឺ សែន-ដេនីស នៅសៀវភៅ Poésies de l'Époque des Thang[] និងក្រោយមកនៅឆ្នាំ ១៩០១ កំណាព្យផ្សេង ៗ របស់គាត់ក៏ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅរង្វង់អក្សរសិល្ប៍ខាងលិច នៅពេលផលិតករ Herbert Allen Giles បានបោះពុម្ពផ្សាយការងាររឿង «ប្រវត្តិសាស្ត្រអក្សរសិល្ប៍ចិន» (History of Chinese Literature)

ឯកសារយោង

[កែប្រែ]
  1. D'Hervey de Saint-Denys (1862). Poésies de l'Époque des Thang (Amyot, Paris). See Minford, John and Lau, Joseph S. M. (2000)). Classic Chinese Literature (Columbia University Press) ISBN 978-0-231-09676-8.