វត្តរកាកណ្តាល

ពីវិគីភីឌា

វត្តរកាកណ្តាល គឺជាតំបន់ទេសចរណ៍វប្បធម៌មួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនអាចរំលងបានឡើយ បើនិយាយពីអាយុកាលរបស់វិហារឈើនេះវិញគឺមានវ័យចំណាស់ប្រមាណជាង២០០ឆ្នាំមកហើយ ដែលត្រូវបានគេកសាងឡើងតាំងពីអំឡុងដើមសតវត្សរ៍ទី១៨មកម្ល៉េះ។បន្ទាប់ពីលោកអ្នកបានមកដល់រមណីយដ្ឋានទេសចរណ៍វប្បធម៌វិហារឈើបុរាណរកាកណ្តាលដែលមានទីតាំងស្ថិតនៅភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ តាមផ្លូវជាតិលេខ៧៦ ក្រចេះឆ្លូងមានចម្ងាយជាង២គីឡូម៉ែត្រពីទីរួមខេត្តហើយនោះ យើងសង្កេតឃើញនៅខាងលិចផ្លូវ ទល់មុខវត្តរកាកណ្តាលមានសំណង់ព្រះវិហារឈើបុរាណដ៏ចំណាស់មួយដែលមានរំលេចទៅដោយក្បាច់ក្បូរយ៉ាងវិចិត្រ និងគួរ ឲ្យស្ញប់ស្ញែងបំផុត ពីព្រោះវាមានលក្ខណៈខុសប្លែកពីព្រះវិហារដទៃព្រមទាំងនៅមានសំណង់បុរាណជាច្រើនទៀតនៅក្នុងបរិវេណបន្សល់ទៅដោយបេតិកភណ្ឌជាតិនេះសម្រាប់អ្នកទេសចរ ជាពិសេសជនបរទេស ទស្សនា និងស្វែងយល់ពីអាយុកាលរបស់វាថែមទៀតផង។

វត្តរកាកណ្ដាល
ការសម្ដែងទស្សនីយភាពនៅក្នុងវត្តរកាកណ្ដាល
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
Location
ទីតាំងខេត្តក្រចេះ
ប្រទេសកម្ពុជា

លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានមានប្រសាន៍ប្រាប់ឲ្យដឹងថា រមណីយដ្ឋានទេសចរណ៍វប្បធម៌វិហារឈើបុរាណរកាកណ្តាល គឺជាវិហារដ៏ចំណាស់មួយដែលធ្វើឡើងពីឈើគ្រញូង និងដើមឈើតាត្រាវនៅក្នុងអំឡុងសតវត្សរ៍ទី១៨ បើគិតរហូតមកដល់ពេលនេះអាយុកាលរបស់វាមានជាង២០០ឆ្នាំទៅហើយដោយវាមានការទាក់ទាញអ្នកទេសចរខ្លាំងណាស់ ពោលគឺបើយើងក្រឡេកទៅមើល ក្បាច់ផ្កាភ្ញីនៅតាមហោជាងនិយាយរួមនៅលើតួព្រះវិហារឈើបុរាណនេះទាំងមូល ពិតជាអស្ចារ្យខ្លាំងណាស់។ វិហារឈើបុរាណរកាកណ្តាលនេះដែរ ត្រូវបានលោក រុន ភារ៉ា និយាយឲ្យដឹងទៀត ថា វាមានក្បាច់រចនាធ្វើអំពីឈើប្រណីតយ៉ាងល្អវិចិត្រ និងចម្លែកខ្លាំងណាស់ ហើយនៅផ្នែកខាងក្នុងនៃព្រះវិហារយើងឃើញ មានរំលេចទៅដោយក្បូរក្បាច់ផ្សេងៗគ្នា ដែលប្រជាពលរដ្ឋ និងអ្នកទេសចរមានជំនឿថាពិតជាវិហារអាថ៌កំបាំង និងជាទីដ៏ ស័ក្តិសិទ្ធិផងដែរ។ បច្ចុប្បន្នវិហារឈើបុរាណរកាកណ្តាលត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌជាតិ និងធ្វើការគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តដោយមន្ទីរទេសចណ៍ខេត្តនិងមានស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចូលរួមថែរក្សាមរតកវប្បធម៌ជាតិដ៏កម្រនេះសម្រាប់មនុស្សជាតិទូទៅ។លោក រុន ភារ៉ា និយាយបន្ថែមទៀតថា នៅរមណីយដ្ឋានវប្បធម៌វិហារឈើបុរាណ រកាកណ្តាលនេះភ្ញៀវទេសចរតែងតែចាប់អារម្មណ៍ទៅនឹងក្បាច់ផ្សេងៗនៅវិហារឈើនេះដែលទស្សនាកាន់តែយូរគឺកាន់តែជក់ចិត្ត ជាពិសេសធម្មជាតិដ៏ស្រស់បំព្រងដែលមាននៅទីធ្លាវិហារបុរាណនេះ។ នៅទីនោះដែរក៏មានលក់ជូននូវវត្ថុអនុស្សាវរីយ៍ផ្សេងៗផងដែរ ។ ជារៀងរាល់ថ្ងៃ គេតែងតែឃើញមានមនុស្សមា្នមកពីទីជិតឆ្ងាយធ្វើដំណើរមកទស្សនាវិហារបុរាណនេះជាហូរហែរួម ទាំងភ្ញៀវទេសចរមកពីឆ្ងាយៗ និងជនបរទេសផងដែរ។ ប្រសិនបើយើងក្រឡេកមក មើលទិដ្ឋភាពរួមនៅវិហារឈើបុរាណរកា កណ្តាលនេះដែរបន្ទាប់ពីមានភាពអស្ចារ្យខាងស្ថាបត្យកម្មនោះគឺគេឃើញថា មាន មរតកមួយចំនួនក៏បានបន្សល់ទុកនៅទីនោះដូចជាព្រះពុទ្ធរូបថ្មដែលមានអាយុកាលរាប់រយឆ្នាំមកហើយ និងវត្ថុផ្សេងៗទៀត។លោក រុន ភារ៉ា បន្ថែមទៀតថា ការធ្វើដំណើរទស្សនាចរណ៍របស់លោកអ្នក និងភ្ញៀវទេសចរទាំងអស់ទៅទស្សនាសម្បត្តិបេតិកភណ្ឌជាតិនៅរមណីយដ្ឋានវិហារឈើបុរាណរកាកណ្តាលជឿជាក់ថាប្រាកដជាប្លែកក្នុងអារម្មណ៍ដោយមិននឹកស្មាន ដល់សោះថាមរតកវប្បធម៌ដ៏ចំណាស់នេះនៅរក្សាបានរូបរាងដើមរហូតមកដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះលោកអ្នកអាចបរិច្ចាគធនធានផ្ទាល់ខ្លួនធ្វើបុណ្យទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួននៅទីអារាមរកាកណ្តាលដែលនៅក្បែរវិហារឈើបុរាណនេះទៀតផង[១]

ឯកសារយោង[កែប្រែ]

  1. ដកស្រង់ពី Khmer Daily