ខេត្តក្រចេះ
ក្រចេះ | |
---|---|
ខេត្ត | |
ទិដ្ឋភាពថ្ងៃរៀបលិចនៅខេត្តក្រចេះ | |
ទីតាំងខេត្តក្រចេះលើផែនទីប្រទេសកម្ពុជា | |
កូអរដោនេ: 12°29′N 106°1′E / 12.483°N 106.017°ECoordinates: 12°29′N 106°1′E / 12.483°N 106.017°E | |
ប្រទេស | ![]() |
ទីរួមខេត្ត | ក្រចេះ |
ផ្ទៃក្រឡា | |
• សរុប | ១១០៩៤ គម2 (៤២៨៣ ម៉ាយ ការ) |
ប្រជាជន (២០០៨)[១] | |
• សរុប | ៣១៨៥២៣ |
• សន្ទភាព | ២៩/km2 (៧៤/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១០ |
ស្រុក-ក្រុង | ៦l |
ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។[២]
ប្រវត្តិសាស្ត្រ[កែប្រែ]
តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច "ព្នង" ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។
តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក "កំពង់ចម្លងក្របី" របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។
ប្រវត្តិ[កែប្រែ]
ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។[៣]
តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។[៤]
លន់-ណុលធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ ១៩៥៤។ [៥] កំឡុងការលុកលុយរបស់បរទេស និង សង្គ្រាមរដ្ឋប្បវេណីជាច្រើនលើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។[៦] កំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋ។[៦][៧] ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការដោះមីនគឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។[៦]
នៅថ្ងៃទី ៣០ ធ្នូ ១៩៧៨ កងកម្លាំងរបស់វៀតណាមបានកាន់កាប់ខេត្តក្រចេះ។[៨]
ងារចៅហ្វាយខេត្ត[កែប្រែ]
ដើម្បីគ្រប់គ្រង និងត្រួតត្រាភូមិភាគឦសានទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតារសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា "ឧកញ៉ាមហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ" រដ្ឋបាលខេត្តមានងារជា "ព្រះពិភក្តិជនបទ" ។ល។
ភូមិសាស្ត្រ[កែប្រែ]
ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។[៩]
ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។[១០] ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។[១០] លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។[១១][១២] មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។[១០][១៣] នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។[១៤] ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។[១០] ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។[១៥]
ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។[១៦] រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។[១៦] ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។[១៦]
ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។[១៧] មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។[១៨]
ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។[១៩]
នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។[២០]
ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។[២០]
រដ្ឋាភិបាល[កែប្រែ]
លោកខាំ-ភឿនគឺជាអភិបាលខេត្តក្រចេះ និង[២១] វ៉ែន-សុឃយគឺជាអភិបាលរង។[១៣] នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០០៧ អាសនៈភាគច្រើនបានធ្លាក់ទៅលើសមាជិកគណបក្សប្រជាជនកម្ពុជា។[២២] ស្ត្រីបានជាប់ឈ្មោះ ១៧,៤ % ក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។[២៣] នៅឆ្នាំ ២០០៥ ក្រចេះបានទទួល ១,៦ អរពៈរៀលពីមូលនិធិឃុំ/សង្កាត់ ក្នុងមូលនិធិអភិវឌ្ឍន៍មាន ១,២ អរពៈរៀល និងមូលនិធិសំរាប់រដ្ឋបាលមានចំនួន ០,៤៩ អរពៈ (អរពៈ=១ពាន់លាន) រៀល។[២៤]

សេដ្ឋកិច្ចនិងដំណឹកជញ្ជូន[កែប្រែ]
អ្នករស់នៅអចិន្ត្រៃយ៍នៅខេត្តក្រចេះភាគច្រើនគឺជាកសិករ រឺ អ្នកនេសាទចិញ្ចឹមពោះ។[២៥] ៧៨ % នៃពួកគាត់ជាអ្នកមានការងារក្នុងវិស័យកសិកម្ម។[២៦] សាមសិបភាគរយនៃគ្រួសារដែលនៅខេត្តក្រចេះរកបានតិចជាង ១ $ ស.រ ក្នុងមួយថ្ងៃ អត្រាភាពក្រីក្ររបស់ខេត្តគឺ ៣២ % យ៉ាងណាក៏វានៅតែទាបជាងមធ្យមភាគជាតិដែលមានកំរិត ៣៩ %។[២៥][២៧] ការជីករករ៉ែមាសមួយភាគមាននៅក្នុងខេត្តក្រចេះ។[២៨][២៩] ដីភាគច្រើននៅខេត្តក្រចេះមិនសូវមានជីជាតិទេ ខេត្តនេះកាលពីដំបូងដាំដំណាំឧស្សាហកម្មដែលរស់បានយូរឆ្នាំដូចជាកៅស៊ូ។[៣០] ការកាប់ព្រៃឈើខុសច្បាប់បានត្រួតពិនិត្យដោយអ្នករដ្ឋការខេត្តគឺជាបញ្ហាមួយ។[៣១] ក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថានទេសចរណ៍ (អេកូទេសចរណ៍)។[៣២] ប្រព័ន្ធផ្លូវគមនាគមន៍ក្រចេះមានការអភិវឌ្ឍតិចតួច។[២៥] កាលពីឆ្នាំ ១៩៩៨ គ្រួសារជាមធ្យមមានផ្ទៃដីកសិកម្ម ០,៤៨ ហិកតា និង ៣៧ % ទៀតគ្មានដីប្រើប្រាស់ឡើយ។[២៦]
កសិកម្ម[កែប្រែ]
ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន ខាងកើតឈៀងខាងជើងនៃប្រទេសកម្ពុជា ដែលមានចំងាយពីរាជធានីភ្នំពេញ ប្រមាណ ៣៤០ គ.ម តាមផ្លូវគោក និងចំងាយ ២២០ គ.ម.តាមផ្លូវទឹក។ ខេត្តក្រចេះ មានផៃ្ទដីធម្មជាតិសរុបចំនួន ១១០៩៤ គ.ម២ ក្នុងនោះមានផៃ្ទដីសំរាប់កសិកម្ម ៨៥ ទនេ្ល បឹងបួរ ព្រែក សំរាប់នេសាទ ៨៥ ដីក្រហម ០,៥៥ និង ព្រៃឈើ ៨៣,៥៥។ ផែ្អកតាមឋានលេខន៍ ផែ្នកខាងកើត និងខាងលិចទនេ្លមេគង្គខេត្តក្រចេះ ចែកចេញជា ៥ ប្រព័ន្ធកេ្សត្រ-បរិស្ថាន ដែលមានជាអាទិ៏ៈ
- តំបន់ខ្ពង់រាបដីក្រហម (ស្រុកស្នួល ចំនួន ៥៥៤៧ ហ.ត.)
- តំបន់ខ្ពង់រាបដីខ្មៅ និងល្បាយខ្សាច់ស (ស្រុកសំបូរ)
- តំបន់ចំការល្បាប់ តាមដងទនេ្លមេគង្គ (ស្រុកសំបូរ ស្រុកឆ្លូង ស្រុកក្រចេះនិងស្រុកព្រែកប្រសព្វ)
- តំបន់ដាំដុះស្រូវទំនាប (ស្រុកទាំង ៥)
- តំបន់ដាំដុះដំណាំរួមផ្សំ (បនែ្លគ្រប់ប្រភេទ) បន្ទាប់ពីដំណាំស្រូវ ពេលរដូវទឹកសំរក
ក្នុងឆ្នាំ ២០០៦ នេះ ខេត្តក្រចេះទទួលបានបរិមាណទឹកភ្លៀងកំពស់ ១៧១៨៦ ម.ម បៀ្របធៀបឆ្នាំ ២០០៥ កើនទើ្បង ៣៤៨៥០ ម.ម និងទឹកជំនន់ទនេ្លមេគង្គមានកំពស់អតិបរិមា ២១១៩ ម ធ្វើអោយ យើងជួបការលំបាកដល់ការងារបង្កបង្កើនផលដូចជា ការរាំងស្ងួតដោយកនែ្លងក្នុងរដូវ ស្ថានភាពទឹកជំនន់បានជន់ទើ្បង ២ លើកផ្ទួនៗគ្នា និងនៅចុងរដូវមានទឹកជំនន់ទឹកភ្លៀង សត្វល្អិតបំផ្លាញ។[៣៣]
តំបន់ឧស្សាហកម្ម[កែប្រែ]
ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើ វិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ឡែកខេត្តក្រចេះ សំដៅ ស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមាន កំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហកម្ម ដែលមានផៃ្ទដីប្រមាណ ១៦០០ ហិកតាមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរនៅអមផ្លូវលេខ ៧៤ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទថដងថដថងដងដងដងល់ដីតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។[៣៤]
វិស័យទេសចរណ៍[កែប្រែ]
ក្រចេះជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រម្នីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក ទោះបីជាកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែ ឆ្ពោះទៅរមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានកាំពី និងវត្តសសរមួួយរយ មានលក្ខណៈតូចចង្អៀតក្តី ក៏ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតែព្យាយាមធ្វើដំណើរទៅទស្សនាកំសាន្ត តាមមធ្យោបាយ រៀងៗខ្លួនដែរ ព្រោះថាជាផ្លូវសំខាន់ហើយតែងមានសភាពកុះករក្នុងពេលមានបុណ្យទានម្តងៗ។ នាឱកាសបុណ្យចូលឆ្នាំ គេឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរ លើកំណាត់ផ្លូវក្រាលកៅស៊ូនេះឆ្ពោះទៅកាន់រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានកាំពី និងវត្តសសរ១០០ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ព្រមទាំងទិញ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ និង វត្ថុអនុស្សារីយន៍ ជាច្រើនទៀត ថ្វីដ្បិតសភាពផ្លូវមានលក្ខណៈតូចចង្អៀតនិងជិះប្រជ្រៀតគ្នាយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនធ្វើដំណើរទៅលេងកំសាន្តយ៉ាងច្រើនគ្មានពេលលងងងងងងងងងងងងងងងងង
ទីផ្សារ[កែប្រែ]
ផ្សារ៖ ឆ្លូង ពង្រ សណ្ដាន់ សាមគ្គីក្រុងក្រចេះ ស្នួល
បញ្ហាសង្គម[កែប្រែ]
ការសម្បទានដីជារឿយគ្របដណ្ដប់លើដីដែលមានម្ចាស់ រឺ ប្រើប្រាស់ដោយប្រជាជននៅខេត្តក្រចេះតាំងពីយូរមកហើយ។[៣៥][៣៦] នៅឆ្នាំ ២០០៤ អ្នករៀបចំដីសហគមន៍ត្រូវបានគំរាមកំហែងដោយកងទ័ពបន្ទាប់ពីពួកគេបានរឹបអូសរណាយន្តដែលបានប្រើប្រាស់សំរាប់ការកាប់ព្រៃឈើខុសច្បាប់។[៣៧] អង្គការរបស់ជនជាតិដើមមួយមានសកម្មភាពនៅខេត្តក្រចេះនេះ។[៣៨]
សុខភាព អប់រំ និង អភិវឌ្ឍន៍[កែប្រែ]
គ្រុនខ្យងហៀនគឺជាបញ្ហាមួយនៅខេត្តក្រចេះ។[៣៩] ការកើតជំងឺគ្រុនចាញ់ និង គ្រុនឈាមបានកើនឡើងយ៉ាងរហ័សក្នុងពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ កំណើននេះត្រូវបានគេសន្និដ្ឋានថាមកពីការប្រែប្រួលអាកាសធាតុ។[៤០]
គ្រុនចាញ់មានក្នុងចំណោមមនុស្សជាច្រើន (អភេកន្តោប្រជា) ដែលនៅក្នុងព្រៃខេត្តក្រចេះ។[២៥] អត្រាមរណៈទារកក្នុងខេត្ត ៩៧/១០០០ និង អត្រាមរណៈកុមារ ៨០/១០០០ គួរអោយកត់សំគាល់មានខ្ពស់ជាង មធ្យមភាគថ្នាក់ជាតិទៅទៀត (៦៨/១០០០ និង ៥៣/១០០០ រៀងគ្នា)។[២៥]
មន្ទីរពេទ្យ[កែប្រែ]
រដ្ឋ[កែប្រែ]
- មន្ទីរពេទ្យបង្អែកខេត្តក្រចេះ
- មន្ទីរពេទ្យបង្អែកឆ្លូង
- មន្ទីរពេទ្យបង្អែកស្រុកស្នួល
ឯកជន[កែប្រែ]
វិស័យដឹកជញ្ជូន[កែប្រែ]
ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។
ចំងាយផ្លូវ
- ក្រចេះ-ភ្នំពេញ ៣៤០ គម
- ក្រចេះ-ស្ទឹងត្រែង ១៤២ គម
- ក្រចេះ-រតនៈគីរី ១៤៣ គម
- ក្រចេះ-មណ្ឌលគីរី ២១១ គម
- ក្រចេះ-កំពង់ចាម ២១៦ គម
- ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម
ផ្លូវទឹក
- ក្រចេះ-ភ្នំពេញ ២២១ គ,ម
- ក្រចេះ-កំពង់ចាម ១១៦ គ,ម
- ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម
ផ្លូវអាកាស
មានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។ ហើយគេក៍អាចចុះចតបណ្ដោះអាសន្ននៅទីធ្លាតារាងបាល់ខេត្តក្រចេះ។
ការដឹកជញ្ជូនក្នុងខេត្ត
- ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន២គ្រឿង
- ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអី មាន ៤ គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីមាន ២ គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ ២,៥ តោនមាន ៤គ្រឿង
- ក្រចេះ-សំបូរ ៣៦ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអីមាន ៦ គ្រឿង និងប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៩ គ្រឿង
- ក្រចេះ-កន្ទួត ២២ គ.ម តាមរថយន្តប្រភេទដឹកទំនិញ ១ តោនមាន ៨ គ្រឿង
- ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៥ គ្រឿង
- ក្រចេះ-ស្នួល ៨៣ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន ៤ គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន ៦ គ្រឿង
ការដឹកជញ្ជូនក្រៅខេត្ត
- ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
- ក្រចេះ-រតនៈគិរី តាមរថយន្ត៤ កៅអី មាន ១២ គ្រឿង
- ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍ ១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន [៤១]
ប្រជាលេខន៍[កែប្រែ]

មានជនជាតិភាគតិចយួនច្រើនគួរសមក្នុងខេត្តក្រចេះ។[៤២] ក្រចេះគឺជាស្រុកកំណើតនៃក្រុមជនជាតិដើមទាំងប្រាំពីរ: ព្នង កួយ មិល ខោញ ក្រោល ស្ទៀង និង ថ្មូន។[១០][៤៣] ប្រហែល ៧០% អ្នករស់នៅអចិន្ត្រៃយ៍នៃខេត្តនេះរស់នៅតាមបណ្ដោយដងទន្លេមេគង្គ[១០] តំបន់ក្រៅពីទន្លេនេះមានការតាំងនៅនៃប្រជាជនរប៉ាត់រប៉ាយ។[៤៤] ប្រហែល ៨% នៃប្រជាជនខេត្តក្រចេះគឺជាអ្នកស្រុកដើម ខេត្តនេះជាខេត្តមួយក្នុងចំណោមខេត្តបួនដែលមានអត្រាប្រជាជនដើមច្រើនគួរសមដែរ។[៤៣] ៧០% នៃប្រជាជនទាំងនេះគឺនៅជនបទ។[២៦]
ស្រុក-ក្រុង[កែប្រែ]
ខេត្តក្រចេះ រួមមាន ៦ ស្រុក-ក្រុង ៖ ឃុំ
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឡាតាំង |
---|---|---|
១០០១ | ឆ្លូង | Chhloung |
១០០២ | ក្រចេះ | Kratie |
១០០៣ | ព្រែកប្រសព្វ | Preaek Prasab |
១០០៤ | សំបូរ | Sambour |
១០០៥ | ស្នួល | Snuol |
១០០៦ | ចិត្របុរី | Chet Borei |
ឯកសារពិគ្រោះ[កែប្រែ]
- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- ↑ គេហទំព័រព័ត៌មានសហគមន៍ ខេត្តក្រចេះនិងវិស័យទេសចរណ៍ Archived 2008-04-14 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ គេហទំព័រប្រវត្តិខេត្តក្រចេះ Archived 2008-11-21 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ ដាវីដ-ឈែនដ្លឺរ (2007). A History of Cambodia. Westview Press. p. 33. ល.ស.ប.អ. 0-8133-4363-1. http://books.google.com/books?id=psLv6GUB8JoC&pg=PA33&sig=39nElE-OGW2LfdNK9AQJNrK1rQw.
- ↑ Jessup, John E. (1998). An Encyclopedic Dictionary of Conflict and Conflict Resolution, 1945-1996. Greenwood Publishing Group. p. 434. ល.ស.ប.អ. 0-313-28112-2. http://books.google.com/books?id=jh3Q5F7BaB8C&pg=PA434&sig=7oOgvhyIQhPHLnyWGMezbOJaJgg.
- ↑ ៦,០ ៦,១ ៦,២ "Kampi Village Project". MiVAC Trust. Archived from the original on វិច្ឆិកា 21, 2008. Retrieved June 30, 2008.
- ↑ "5" (PDF), Cam Region Prelim Edit, adb.org, http://www.adb.org/Documents/Reports/Indigenous_Peoples/CAM/chapter_5.pdf
- ↑ Brune, Lester H.; Richard Dean Burns (2002). Chronological History of U.S. Foreign Relations. Routledge. p. 867. ល.ស.ប.អ. 0-415-93916-X. http://books.google.com/books?id=WJnMg9sVV78C&pg=PA867&sig=snhMUwDWSJh5fuKx_7Qc9-xI-D8#PPA867,M1.
- ↑ "ទស្សនាខេត្តក្រចេះ". Archived from the original on 2008-03-16. Retrieved 2008-02-26.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ ១០,៤ ១០,៥ "Geography". Government of Kratié Province. Archived from the original on វិច្ឆិកា 22, 2008. Retrieved June 18, 2008.
- ↑ Murdiyarso, D. "Water resources management policy responses to land cover change in South East Asian river basins". Forests, Water and People in the Humid Tropics: Past, Present and Future (M. Bonell & L.A. Bruijnzeel, editors). Cambridge University Press (2005), p. 124. ISBN 0-521-82953-4.
- ↑ Dudgeon, David (1999). Tropical Asian Streams: Zoobenthos, Ecology and Conservation. Hong Kong University Press. p. 26. ល.ស.ប.អ. 962-209-469-4. http://books.google.com/books?id=Iqkx1anCk_gC&pg=PA26&sig=12rIB2XNMPt8OfDI6semmdv8H_g.
- ↑ ១៣,០ ១៣,១ "Report on World Wetlands Day" (PDF). Ramsar Convention on Wetlands. February 6, 2007. Retrieved June 30, 2008.[តំណភ្ជាប់ខូច]
- ↑ http://www.terraper.org/articles/Sambor-TERRA%20Sept07.pdf[តំណភ្ជាប់ខូច]
- ↑ "Mondulkiri / Kratie Lowlands (Important Birds Areas of Cambodia)". birdlife.org. Archived from the original on 2009-01-04. Retrieved 2014-08-26.
- ↑ ១៦,០ ១៦,១ ១៦,២ "Geography". Tourism of Cambodia. 2007. Retrieved June 18, 2008.
- ↑ "Climate". Tourism of Cambodia. 2007. Retrieved June 18, 2008.
- ↑ "SEA-USER News". Archived from the original on 2011-07-28. Retrieved 2014-08-26.
- ↑ "Kratie Province". Travelfish. Archived from the original on តុលា 19, 2008. Retrieved June 18, 2008.
- ↑ ២០,០ ២០,១ http://www.cdri.org.kh/webdata/download/wp/wp23e.pdf
- ↑ "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2009-01-06. Retrieved 2014-08-26.
- ↑ "Official Results of the 2007 Commune Councils Election" (PDF). Cambodia National Election Committee. April 24, 2007. Archived from the original (PDF) on 2011-07-22. Retrieved 2008-05-04.
- ↑ "Number of Women elected as Communes Councils' Members for the 2007 Commune Council elections Nationwide" (PDF). Cambodia National Election Committee. May 4, 2007. Archived from the original (PDF) on 2008-04-29. Retrieved 2008-05-04.
- ↑ "Microsoft Word - Flash Report- Feb 06.doc" (PDF). Retrieved 2010-05-19.
- ↑ ២៥,០ ២៥,១ ២៥,២ ២៥,៣ ២៥,៤ "Kratie Spien Sokhapheap baseline survey final report" (PDF). Archived from the original (PDF) on 2011-07-22. Retrieved 2014-08-26.
- ↑ ២៦,០ ២៦,១ ២៦,២ http://www.cdri.org.kh/webdata/download/wp/wp21e.pdf
- ↑ "UPDATE - December 2007". MekongTourism.org.[តំណភ្ជាប់ខូច]
- ↑ "The Mineral Industries of Cambodia and Laos in 2000" (PDF).
- ↑ http://minerals.usgs.gov/minerals/pubs/country/1997/9307097.pdf
- ↑ "Introduction". mekonginfo.org. Archived from the original on 2011-09-27. Retrieved 2014-08-26.
- ↑ "Laundering of illegal timber undermines forestry reform in Cambodia". Global Witness. Archived from the original on 2007-08-04. Retrieved 2014-08-26.
- ↑ p. 70
- ↑ គេហទំព័រ វិស័យកសិកម្មខេត្តក្រចេះ Archived 2008-11-21 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ គេហទំព័រ តំបន់ឧស្សាហកម្មខេត្តក្រចះ[តំណភ្ជាប់ខូច]
- ↑ Stidsen, Stille (editor). The Indigenous World 2007. International Work Group for Indigenous Affairs (2007), p. 347. ISBN 87-91563-23-2.
- ↑ Stidsen, The Indigenous World 2007, p. 349.
- ↑ Human Rights Watch World Report 2005. Human Rights Watch (2005), p. 259. ISBN 1-56432-331-5.
- ↑ Stidsen, The Indigenous World 2007, p. 353.
- ↑ "Welcome". cnm.gov.kh.[តំណភ្ជាប់ខូច]
- ↑ "Cambodia: Changing Climate Leads to Increase in Malaria and Other Diseases". Oxfam America. Archived from the original on 2008-06-04. Retrieved 2014-10-24.
- ↑ គេហទំព័រ វិស័យដឹកជញ្ជូនខេត្តក្រចេះ Archived 2008-11-22 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Jordens, Jay. "Persecution of Cambodia's ethnic Vietnamese communities during and since the UNTAC period". Propaganda, Politics, and Violence in Cambodia (Steve Heder & Judy Ledgerwood, editors). M.E. Sharpe (1995), p. 136. ISBN 1-56324-665-1.
- ↑ ៤៣,០ ៤៣,១ "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2007-10-19. Retrieved 2014-08-26.
- ↑ "Welcome to Kratie, Cambodia". Tourism of Cambodia. 2007. Retrieved June 18, 2008.
តំណភ្ជាប់ខាងក្រៅ[កែប្រែ]
- គេហទំព័ររដ្ឋាភិបាលខ្មែរ Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.
- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.
- ខេត្ត/ក្រុងនៅប្រទេសកម្ពុជា
- ក្រសួងទេសចរកម្ពុជា
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ក្រចេះ (ខេត្ត) |
- Official provincial website Archived 2008-09-14 at the វេយប៊ែខ ម៉ាស៊ីន. (English version)
- District, commune, and village listing Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.
- Kratie provincial resources Archived 2008-12-05 at the វេយប៊ែខ ម៉ាស៊ីន.
- Kratie map
- Official tourism website
- Info for ecotourism along the Mekong
![]() |
ខេត្តស្ទឹងត្រែង | ![]() | ||
ខេត្តកំពង់ធំ | ![]() |
ខេត្តមណ្ឌលគីរី | ||
![]() ![]() | ||||
![]() | ||||
ខេត្តកំពង់ចាម | ខេត្តប៊ិញភឿក, (![]() |
|
|
- Pages with non-numeric formatnum arguments
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីកញ្ញា ២០១០
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- Pages using ISBN magic links
- Coordinates on Wikidata
- ខេត្តក្រចេះ
- ខេត្តក្រុងខ្មែរ