វត្តអង្គមានជ័យ

ពីវិគីភីឌា

វត្តអង្គមានជ័យមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វត្តអង្គមានជ័យត្រូវបានបង្កើតឡើងដោយពុទ្ធបរិស័ទនៅក្នុងភូមិត្រពាំងអង្គខាងជើង និងខាងត្បូងនៅក្នុងឆ្នាំ២០០០ ដោយបានជ្រើសរើសយកទីទួលមួយ ដែលស្ថិតនៅចន្លោះភូមិត្រពាំងអង្គខាងជើង និងខាងត្បូង នៅខាងមុខមានត្រពាំងមួយដែលមានជម្រៅជ្រៅបន្តិច។ បានជាវត្តនេះមានឈ្មោះថា អង្គមានជ័យ តាមរយៈអាចារ្យ ឬចាស់បុរាណបាននិយាយថា វត្តអង្គមានជ័យមកពីពាក្យ អង្គមានន័យថាទួលសំដៅលើទីទួលបុរាណនេះតែម្តង ចំណែកពាក្យមានជ័យដោយសារទីទួលនេះពីមុនចាស់បុរាណចង់បង្កើតវត្តនេះម្តងហើយតែបរាជ័យ មិនបានសម្រេច រហូតដល់ឆ្នាំ២០០០ ក៏សម្រេចកសាងវត្តនេះឡើងវិញក៏បានសម្រេចមានន័យថាមានជ័យ បានជាយកឈ្មោះវត្តថាអង្គមានជ័យ។ ដំបូងនៅក្នុងឆ្នាំ២០០០​ ពុទ្ធបរិស័តចំណុះជើងវត្តបានកាប់ព្រៃនៅលើទីទួលមួយឈ្មោះថាទួលអង្គនេះ ដែលកាលពីមុនមានត្រពាំងមួយនៅខាងមុខ ដែលមានទីតាំងនៅចំស្រះទឺកនៅពេលបច្ចុប្បន្ន។ នៅរដូវស្សាទឺកបឹងបានឡើង រហូតលេចនៅសងខាងទីទួលនោះ ម្យ៉ាងទៀតនៅក្បែរវត្តមានសាលាបឋមសិក្សាត្រពាំងអង្គ ពីដើមដើម្បីទៅរៀនសិស្សអាចប្រើប្រាស់មធ្យោបាយពីគឺជីះទូក និងដើរឆ្លងកាត់ទីទួលនេះដែលសម្បូរទៅដោយព្រៃមានតែផ្លូវមួយតូចសម្រាប់ដើរ។ តាមការមើលទីទួលពីមុន មកមានទម្រយោនីមួយ ដែលរកឃើញនៅលើទីទួលនេះ ម្យ៉ាងទៀតមានសំណល់ឥដ្ឋរបស់ប្រាសាទមួយចំនួនផងដែរ[១]

ទួលបុរាណ[កែប្រែ]

នៅក្នុងវត្តអង្គមានជ័យមានស្លាកស្នាមឥដ្ឋដំរៀបជាជួរជាកាំៗចាប់ពីជើងទួលរហូតលើទួល ប្រហែលនៅក្នុងឆ្នាំ២០០៨ នៅពេលមានភ្លៀងធ្លាក់បានធ្វើការច្រោះដីនៅស្រទាប់លើបានធ្វើឱ្យឃើងមានឥដ្ឋដែលរៀបជាជួរ តែបច្ចុប្បន្នឆ្នាំ២០២១ កន្លែងដែលច្រោះដីត្រូវបានដាក់ដីពីលើយ៉ាងខ្ពស់ធ្វើឱ្យមិនឃើញមានឥដ្ឋដូចមុន។ ម្យ៉ាងទៀតគេប្រទះឃើញមានថ្មស្រទាប់ ដែលគេដាក់នៅខាងមុខប្រាសាទចំនួយ១ផ្ទាំង ដែលត្រូវគេដាក់នៅក្នុងអាស្រមលោកយាយ(អាស្រមអ្នកតាសម្រាប់គោរពបូជា) និងនៅជិតនោះមានឃើញដូចយោនី ឬក៏ថ្មនៅកណ្តាលប្រាសាទនៅក្បែរអាស្រមអ្នកតាក្បែរនោះ យោងតាមបំនែកប្រាសាទ និងឥដ្ឋនៅក្នុងវត្តប្រហែលមានប្រាសាទបុរាណ ដែលកសាងសម័យមុនអង្គរ។

ឯកសារយោង[កែប្រែ]

  1. ប្រភពប្រជាជននៅក្នុងភូមិត្រពាំងអង្គ។