វត្ត​សុវណ្ណគិរីពោធិ​ព្រឹក្ស

ពីវិគីភីឌា
Jump to navigation Jump to search

វត្ត​សុវណ្ណ​គិរី​ពោធិ៍​ព្រឹក្ស រឺ​វត្ត​តាងរាង ជា​វត្ត​ក្សត់​ខ្សោយ​មួយ​ ស្ថិត​នៅ​ក្នុង​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ។ បើ​តាម​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​មាន​សង្ឃដីកាថា វត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០០? តែ​ព្រះ​អង្គ​ទើប​តែ​មក​គង់​ជា​សង្ឃរាជ​វត្ត​ទើប​តែ​បាន​៣​ព្រះវស្សា​នោះទេ ។ វត្ត​តាងរាង ជា​វត្ត​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ ដែល​មាន​ព្រះ​វិហារ សង់​ពី​ឈើ កំពុង​តែ​ពុក​ដោយ​អន្លើ និង​កុដិ​ សាលា​ឆាន់ នៅ​ជើង​ភ្នំ តាម​បណ្តោយ​ផ្លូវ​ពី​ស្រុក​ភ្នំ​ក្រវាញ​ទៅ​កាន់​ទំនប់​ទី​៣ ។
វត្ត​នៅ​ដាច់​ឆ្ងាយ​ប្រមាណ​១២គីឡូម៉ែត្រ ពី​ទី​រួម​ស្រុក​ភ្នំ​ក្រវាញ បច្ចុប្បន្ន​មាន​ព្រះ​សង្ឃ​គង់​តែ​៥​អង្គ​នោះទេ ។ ព្រះ​គ្រូ​ចៅអធិការ និមន្ត​មក​ពីខេត្តប៉ៃលិន