Jump to content

វាមឝិវ

ពីវិគីភីឌា

ព្រាហ្មណ៍វាមឝិវ (សម័យឥន្ទ្រវម៌្មទី១) លោកជាគ្រូបាធ្យាយព្រះបាទឥន្ទ្រវម៌្មទី១ ហើយត្រូវជាចៅនៃព្រាហ្មណ៍សិវកៃវល្យ និងជាសិស្សព្រាហ្មណ៍ ឝិវសោម ដែលមានគោរម្យងារថា កម្រតេងឝិវាស្រមចាស្ស (កម្រតេងសិវាស្រមចាស់)។ លោកវាមឝិវ ស្ដេចអញវាមឝិវ មានគោរម្យងារថា កម្រតេង ឝ្រិវាស្រមន៑ម្យង៑ (កម្រតេងសិវាស្រមក្មេង)។