Jump to content

ឝិវសោម

ពីវិគីភីឌា

ព្រាហ្មណ៍បណ្ឌិតឝិវសោម (រជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១) លោកបណ្ឌិត​នេះ​ជា​អ្នក​ចេះ​ចាំ​ស្ទាត់​នូវ​ក្បួន​ច្បាប់​ទាំង​ឡាយ​ខាង​ផ្នែក​អក្សរសាស្ត្រ និង​មន្ត​វិជ្ជា​​ផ្សេងៗ។ លោក​បាន​ចង​ក្រង​ជា​រឿង​រ៉ាវ​ និង​ក្បួន​ខ្នាត​ជា​ច្រើន​​មាន រឿង​មហាភារតយុទ្ធ ក្បួន​វេយ្យាករណ៍​ជាដើម។ លោក​បាន​ទទួល​ការ​ប្រោស​ប្រណី​ពី​សំណាក់​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​នោះ និង​ជា​រាជគ្រូ​ផ្ទាល់​នៃ ព្រះបាទ​ឥន្ទ្រវម៌្មទី១។ ស្នាដៃ​របស់​លោក​បាន​គង់​នៅ​នឹង​សិលាចារឹក ​ប្រាសាទ​កណ្ដាលដើមដែល​យើង​ស្រង់​បាន​សេចក្ដី​បន្តិច​ដូច​ខាង​ក្រោម៖

«…សូម្បី​​ បើ​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ស្ងាត់​ក៏​ដោយ រាជ​សត្រូវ​ភ្លឺ​ស្វាង​ដោយ​ប្រទីប​ជ័យជំនះ​របស់​ព្រះអង្គ រត់​ចូល​មក​ជ្រក​ក្រោម​ព្រះ​បាទ ហាក់​ដូច​ជា​ខ្លាច​ក្រែង​ព្រះ​អង្គ​ចាប់​បាន​ជា​ថ្មី​ទៀត។…»

ពាក្យ​យ៉ាង​ខ្លី​ខាង​លើ​នេះ អ្នក​និពន្ធឝិវសោម សរសើរ​បារមី​ ព្រះ​បាទ​ឥន្ទ្រវម៌្ម​ទី១ ដែល​មាន​ឫទ្ធានុភាព​​នាំ​ឲ្យ​រាជ​សត្រូវ​នៅ​គ្រប់​ទិសទី​សុខ​ចិត្ត​នាំ​គ្នា​មក​ចុះ​ញ៉ម​ក្រោម​ព្រះ​ចេស្ដា​ព្រះ​អង្គ។[]

ព្រាហ្មណ៍វាមឝិវ ដែលជាចៅព្រាហ្មណ៍ សិវកៃវល្យ និងជាសិស្សព្រាហ្មណ៍ ឝិវសោម ដែលមានគោរម្យងារថា កម្រតេងឝិវាស្រមចាស្ស (កម្រតេងសិវាស្រមចាស់)។ ស្ដេចអញវាមឝិវ មានគោរម្យងារថា កម្រតេង ឝ្រិវាស្រមន៑ម្យង៑ (កម្រតេងសិវាស្រមក្មេង)។

ឯកសារយោង

[កែប្រែ]
  1. តាម៉ាប់ យាយម៉ាប់