Jump to content

វិកទរ ហ្គោលូបេវ

ពីវិគីភីឌា
លោក វិកទរ ហ្គោលូបេវ ជា បណ្ឌិត ផ្នែកទស្សនវិជ្ជា និងឯកទេសខាងប្រវត្តិសាស្ត្រសិល្បៈ និងបុរាណវិទ្យា។


លោក វិកទរ ហ្គោលូបេវ កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៨៧៨ នៅ សង់ពីទ័របួរ ហើយបានទទួលមរណភាព នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៤៥ នៅ ​ទីក្រុង​ហាណូយ ជា​ជនជាតិ​បារាំង​ដើម​កំណើត​រុស្ស៊ី ជា​អ្នក​ជំនាញ​ខាង​កំណាយ​បុរាណវត្ថុ​នៅ ​អាស៊ីអាគ្នេយ៍

លោក វិកទរ ហ្គោលូបេវ ជា បណ្ឌិត ផ្នែកទស្សនវិជ្ជា និងឯកទេសខាងប្រវត្តិសាស្ត្រសិល្បៈ និងបុរាណវិទ្យា។ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​សិល្បៈ​បូព៌ា​នៅ ​សាលា​ភាសា​បូព៌ា ​និង​បន្ទាប់​មក​នៅ ​សាលា​អនុវត្ត​សម្រាប់​ការ​សិក្សា​កម្រិត​ខ្ពស់ ​។ លោក​ វិកទរ ហ្គោលូបេវ បានក្លាយទៅជាសមាជិកម្នាក់នៃ សាលាបារាំងចុងបូព៌ា ពីឆ្នាំ ១៩២០ (បណ្តោះអាសន្ន) បន្ទាប់មកជាអចិន្ត្រៃយ៍ពីឆ្នាំ ១៩២៧ ដល់ឆ្នាំ ១៩៤៥ ។