Jump to content

វិក្រាន្តវម៌្មទី១

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វិក្រាន្តវរ្ម័នទី១)
វិក្រាន្តវម៌្មទី១
ព្រះបាទ
រជ្ជកាលគ.ស ៦៥៣-ប្រ.៦៨៦
រាជ្យមុនព្រះនាងឦឝានវម៌្មា
រាជ្យបន្តព្រះបាទវិក្រាន្តវម៌្មទី២
ស្វាមី/មហេសីមិនស្គាល់
សន្តតិវង្សសន្តតិវង្សទី៤
មាតាព្រះនាងសុវណ៌
ប្រសូតចាម្ប៉ា
សុគតចាម្ប៉ា

ព្រះបាទវិក្រាន្តវម៌្មទី១ (ភិងអ៊ិងចិន: Zhuge Di [ជូកឺទី]) (គ.ស ?-ប្រ.៦៨៦) រជ្ជកាល (គ.ស ៦៥៣-ប្រ.៦៨៦) ត្រូវជាក្សត្រនៃនគរចាម្ប៉ា ព្រះមាតាជាបុត្រីនៃព្រះបាទឦឝានវម៌្មទី១ ដែលត្រូវជាព្រះមហាក្សត្រនៃដែនកម្វុជ ហើយទ្រង់ជាបុត្ររបស់ចៅទួតស្ដេចចាម

ប្រវត្តិ

[កែប្រែ]

ក្នុង​គ.ស​៦១៦ ប្រហែល​ជា​ក្នុង​ន័យ​រារាំង​បរទេស​កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​រឿង​ខ្មែរ ទើប​បាន​ជា​ព្រះអង្គ​បញ្ជូន​ព្រះតំណាង​ឲ្យ​ទៅ​គាល់​ស្ដេច​ចិន ដោយ​មាន​ទាំង​នាំ​យក​ទៅ​ថ្វាយ​នូវ​របស់​របរ​ដ៏​មាន​តំលៃ​ជាច្រើន​ផង។ ក្នុង​គ.ស​ ៦២៣ និង​៦២៨ ព្រះរាជ​តំណាង​ខ្មែរ​បាន​ទៅ​គាល់​ស្ដេច​ចិន​ពីរ​លើក​ទៀត។ ប្រហែល​ជា​ក្នុង​ន័យ​ដដែល​នេះ​ដែរ ទើប​បាន​ជា​ព្រះអង្គ​សុខចិត្ត​រៀបការ​បុត្រី​ព្រះអង្គ​ព្រះនាម​ម្ចាស់ក្សត្រី​សុវណ្ណី ជាមួយ​នឹង​ចៅទួត​របស់​ព្រះមហាក្សត្រ​នគរ​ចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាង​ប្រសូត្រ​បាន​រាជបុត្រ​មួយ​ព្រះអង្គ​ដែល​ក្នុង​គ.ស​៦៥៣ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​ចាម្ប៉ា ។ ព្រះនាម​ព្រះអង្គ​ជាក្សត្រ​គឺ វិក្រាន្តវម៌្មទី១។

ឯកសារយោង

[កែប្រែ]
  • វិគីភីឌាខ្មែរ
មុនដោយ
ព្រះនាងឦឝានវម៌្មា
ក្សត្រចាម្ប៉ា
៦៥៣-ប្រ.៦៨៦
តដោយ
ព្រះបាទវិក្រាន្តវម៌្មទី២