Jump to content

សុវណ៌

ពីវិគីភីឌា
សុវណ៌
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីព្រះបាទភទ្រេឝ្វរវម៌្ម
បុត្រព្រះបានវិក្រាន្តវម៌្មទី១
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាព្រះបាទឦឝានវម៌្មទី១
មាតាព្រះនាងសករមន្ជរិ
ប្រសូតឦសានបុរ

ព្រះនាងសុវណ៌ (គ.ស ប្រ.សតវត្សទី៧) ទ្រង់ត្រូវជាបុត្រីនៃព្រះបាទឦឝានវម៌្មទី១ ហើយក៏ជាតួអង្គមួយដែលជាគន្លឹះក្នុងការបង្រួបបង្រួមជាតិរវាង ចេនឡា និងវ្នំផងដែរ។ ព្រះស្វាមីរបស់ព្រះនាងគឺ ព្រះបាទភទ្រេឝ្វរវម៌្ម ដែលជាព្រះមហាក្សត្រនៃចាម្ប៉ា មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិក្រាន្តវម៌្មទី១

អាពាហ៍ពិពាហ៍នយោបាយ

[កែប្រែ]

ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះ​នាមឦឝានវម៌្ម​ទី​១ បាន​សាង​ទីក្រុង​មួយ​ដែល​គេ​ស្គាល់​បាន​សព្វ​ថ្ងៃ​ថា​ សម្បូរណ៍​ព្រៃគុហ៍ ហើយ​ស្ដេច​មួយ​អង្គ​ទៀត​ ទ្រង់​ព្រះ​នាមជយវម៌្មទី១ ទំនង​ជា​បាន​តាំង​ទីក្រុង​នៅ​អង្គរបូរី​សម័យ​ទាំង​មូល​នេះ (តាំង​ពី​ដែល​រលាយ​ស្រុក​វ្នំ​ពី​គ្រិស្តសករាជ ៥៥០ ទៅ​ទល់​នឹង ៨០០) រាប់​បញ្ចូល​ជា​សម័យ​ដើម​ដំបូង​ ឬ​សម័យ​មុន​អង្គរ ក្នុង​ពង្សាវតារ​ស្រុក​ខ្មែរ។ ព្រះអង្គ​បាន​បន្ត​នយោបាយ​វាយ​ប្រហារ​បង្រួបបង្រួម​ទឹកដី​នគរ​វ្នំ​បញ្ចូល​មក​ក្នុង​នគរ​ចេនឡា ឲ្យ​មាន​តែ​នគរ​កម្ពុជា​តែ​មួយ។ មានសេចក្ដីសន្និដ្ឋានថា វ្នំប្រហែលក្លាយជា​ចំណែកនៃនគរចេនឡា នៅក្នុងរជ្ជកាលស្ដេច ឦឝានវម៌្មទី១ នៃនគរចេនឡា ប្រហែលក្នុងឆ្នាំ៦២៧ ឬមិនយូរ​ប៉ុន្មានក្រោយឆ្នាំនេះ។ ក្នុង ​គ.ស​ ៦៣០ ព្រះអង្គ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​អង្គរបូរី។ ដូច្នេះ នយោបាយ​បង្រួបបង្រួម​ជាតិ​ដែល​ចាប់​ផ្ដើម​អនុវត្ត​ក្នុង​រជ្ជកាល​ព្រះបាទ​ភវវម៌្មទី១ ត្រូវ​បាន​សម្រេច​ចប់​សព្វគ្រប់​ជា​ស្ថាពរ​ក្នុង​រាជ្យ​របស់​ព្រះអង្គ។ ដោយសារ​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ពិត​ជា​អ្នក​ចម្បាំង ទើប​បាន​ជា​សិលា​ចារឹក​ខ្មែរ​នៅ​វត្ត​ចក្រឹត និង​ស្វាយឆ្នូ អួត​សរសើរ​ថា «ព្រះអង្គ​មាន​ឫទ្ធិ​ស្មើ​នឹង​ព្រះឥន្ទ្រ មាន​តេជៈបារមី​ស្មើ​នឹង​ព្រះ​ហរិ (ព្រះហរិ គឺ​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍)» ។ល។ ក្នុង​គ.ស ​៦១៦ ប្រហែល​ជា​ក្នុង​ន័យ​រារាំង​បរទេស​កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​រឿង​ខ្មែរ ទើប​បាន​ជា​ព្រះអង្គ​បញ្ជូន​ព្រះតំណាង​ឲ្យ​ទៅ​គាល់​ស្ដេច​ចិន ដោយ​មាន​ទាំង​នាំ​យក​ទៅ​ថ្វាយ​នូវ​របស់​របរ​ដ៏​មាន​តម្លៃ​ជាច្រើន​ផង។ ក្នុង​គ.ស​ ៦២៣ និង​៦២៨ ព្រះរាជ​តំណាង​ខ្មែរ​បាន​ទៅ​គាល់​ស្ដេច​ចិន​ពីរ​លើក​ទៀត។ ប្រហែល​ជា​ក្នុង​ន័យ​ដដែល​នេះ​ដែរ ទើប​បាន​ជា​ព្រះអង្គ​សុខចិត្ត​រៀបការ​បុត្រី​ព្រះអង្គ​ព្រះនាម​ម្ចាស់ក្សត្រី​សុវណ៌ ជាមួយ​និងចៅទួត​របស់​ព្រះមហាក្សត្រ​នគរ​ចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាង​ប្រសូត្រ​បាន​រាជបុត្រ​មួយ​ព្រះអង្គ​ដែល​ក្នុង​គ.ស​ ៦៥៣ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​ចាម្ប៉ា។ ព្រះនាម​ព្រះអង្គ​ជាក្សត្រ​គឺ វិក្រាន្តវម៌្មទី១

ឯកសារយោង

[កែប្រែ]