Jump to content

វិគីភីឌា:បង្កើតអត្ថបទ

ពីវិគីភីឌា

បង្កើតថែមទំព័រ ឬ ចំណងជើងថ្មី ជាការរួមចំណែកដ៏ប្រពៃ ជួយបង្កើនខ្លឹមសារ និង បង្កើនដង្ហើម ដល់វិគីភីឌា។

បង្កើតមួយទំព័រថ្មី

[កែប្រែ]

មុននឹងបង្កើតមួយទំព័រថ្មី អ្នកត្រូវគិតថា តើទំព័រ ឬ ចំណងជើងដែលអ្នកបំរុងបង្កើតនោះ មានហើយឬនៅ លើវិគីភីឌា។ ដើម្បីដឹងថាទំព័រ ឬ ចំណងជើងនោះ មានហើយឬនៅ លើវិគីភីឌា អ្នកត្រូវ ៖

  • វាយឈ្មោះទំព័រ ឬ ចំណងជើងនោះ ទៅក្នុងប្រអប់ផត ស្វែងរក ថិតនៅខាងឆ្វេងនៃអេក្រង់របស់អ្នក
  • ចុចអក្សរ ទៅ

វានឹងនាំអ្នកទៅទំព័រ ឬចំណងជើងនោះបើសិនជាមាន ឬ នឹងនាំអ្នកទៅមួយទំព័រទៀត ដោយប្រាប់ថាមិនមានទំព័រ ឬចំណងជើងនោះទេ។ ក្នុងករណីនេះ អ្នកគ្រាន់តែចុចលើ តំណពណ៌ក្រហម បង្កើតទំព័រនេះ ប្រអប់តែងទទេនឹងបង្ហាញចេញមក។ អ្នកគ្រាន់តែវាយនូវអ្វី ដែលចង់បានទៅក្នុងបរអប់តែងនោះ (មើល ជំនួយ:វិធីតែងមួយទំព័រ, ឬ វិគីភីឌា:ណែនាំ)។

បើអ្នកបានវាយអត្ថបទចប់ហើយ, អ្នកចុចប្រអប់បង្ហាញ ការមើលជាមុន នៅក្រោមប្រអប់តែង ដើម្បីមើលទំព័រ មានរាងរៅរបៀបមេច។ បើឃើញថាពេញចិត្តហើយ អ្នកគ្រាន់តែចុចប្រអប់ រក្សាទុកទំព័រ នៅក្រោមប្រអប់តែង មានន័យថា អ្នកបានបង្កើតទំព័រ ឬ ចំណងជើងថ្មីបានហើយ។

បង្កើតមួយទំព័រថ្មី ពីតំណភ្ជាប់មានស្រាប់

[កែប្រែ]

ពេលអ្នកអានអត្ថបទវិគីភីឌា អ្នកតែងតែឃើញមានបណ្តាតំណភ្ជាប់អាចចុចបាន ជាពណ៌ក្រហម និង ពណ៌ខៀវ។ តំណភ្ជាប់ពណ៌ខៀវ គឺសំដៅអត្ថបទដែលបានសរសេរខ្លះហើយ, តំណភ្ជាប់ពណ៌ក្រហម គឺសំដៅអត្ថបទ ដែលមិនទាន់បានសរសេរអ្វីសោះ នៅឡើយ។ បើអ្នកចុចលើតំណភ្ជាប់ពណ៌ក្រហមនោះ ប្រអប់តែងទទេដូចពន្យល់ខាងលើ នឹងបង្ហាញចេញមក។