វិទូទភៈ

ពីវិគីភីឌា

និទាន​សង្ខេប[កែប្រែ]

វិទូទភៈ (វិឌូឌភៈ) (Vidūdabha)​ ឬ​តាម​ភាសា​សំស្ក្រឹត​​​គេ​ហៅ​ថា​​ ​វិរូធកៈ (Virūdhaka) គឺ​ជា​​ស្តេច​មួយ​អង្គ​នៃ​នគរ​ កោសល (Kosala) នៅ​ក្នុង​សម័យ​ព្រះពុទ្ធ​គង់​ជា​ធរមាន ។ វិទូទភៈ​ គឺ​ជា​បុត្រា​របស់​ស្តេច បសេនទិ (Pasenadi, Raja Prasenjit) និង នាង​ វាសភក្ខត្តិយា (Vāsabhakkhattiyā) ដែល​ជា​បុត្រី​របស់​ព្រះ​បាទ​ មហានាម (Mahānāma) នៃ​កុលសម្ព័ន្ធ​សក្យ (Sākiyan) និង ស្ត្រី​បម្រើ​ឈ្មោះ​ នាគមុន្ទា (Nāgamundā) ។ បន្ទាប់​ពី​ដណ្តើម​អំណាច​​គ្រង​រាជ​សម្បត្តិ​ពី​ព្រះ​បាទ​ពិម្ពិសារ (Bimbisara) ដែល​ជា​ព្រះ​បិតា​​របស់​ទ្រង់ ព្រះ​បាទ​ អជាសត្តុ (Ajasattu) ឬ​​​ព្រះបាទ​ អជាតសទ្រុ​ (Ajatashatru, 491-461 BCE) បង្កសង្គ្រាម​ជាមួយ​នឹង​ព្រះបាទ​ បសេនទិ ដែល​ជា​ឪពុក​មា​​វ័យ​ចំណាស់​របស់​ព្រះ​អង្គ ហើយ​ក៏​ដណ្តើម​បាន​ក្រុង​ កាស៊ី (Kashi) ដាក់​ជា​​ចំណុះ ។ ព្រះ​បាទ បសេនទិ ក៏​មាន​សំណាង​មិន​ល្អ​ដូច​ព្រះ​បាទ​ ពិម្ពិសារ​ ដែរ​​ពោល​គឺ​ត្រូវ​បាន​ព្រះ​រាជ​បុត្រា​បណ្តេញ​ចេញ​ពី​អំណាច ហើយ​ក្រោយ​មក​ក៏​សោយទិវង្គត ។ ស្តេច​អង្គ​ថ្មី វិទូទភៈ ក៏​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​ឲ្យ​ផុត​ពូជ​​កុលសម្ព័ន្ធ សក្យ និង កោលិយៈ នៅ​នឹង​ជើង​ភ្នំ​ហិមាល័យ​នៃ​ប្រទេស​នេប៉ាល់ ប៉ុន្តែ​​ប្រហែល​បីបួន​ខែ​ក្រោយ​មក​ស្តេច​នៃ​ប្រទេស​នេប៉ាល់​បាន​ដណ្តើម​យក​តំបន់​នោះ​ដាក់​ជា​ចំណុះ​បន្ទាប់​ពី​ប្រយុទ្ធ​យក​ឈ្នះ​លើ​ស្តេច​ វិទូទភៈ ។ ​ព្រះ​បាទ វិទូទភៈ​ ដូច​ជា​ព្រះ​បាទ​អជាសត្តុ​នៃ​នគរ​ មគធៈ ដែរ ព្រះ​អង្គ​មាន​មហិច្ឆិតា​ចង់​បង្កើត​ចក្រភព​មួយ និង មាន​ផែនការ​ឈ្លានពាន​ដណ្តើម​ទឹកដី​​នៃ​នគរ​ជិត​ខាង​មក​ជា​ចំណុះ​ ព្រោះ​ថា​​​ប្រជារាស្ត្រ​មួយ​ចំនួន​នៃ​នគរ​ទាំង​នោះ​​បាន​នាំ​យក​សួយសារ​អាករ​មក​ថ្វាយ​ព្រះ​បិតា​របស់​ព្រះ​អង្គ ។ ប៉ុន្តែ​មហិច្ឆិតា​របស់​ព្រះ​អង្គ​មិន​បាន​សម្រេច​ទេ ព្រោះ​យើង​ក៏​លែង​ឮ​ឈ្មោះ​របស់​ស្តេច​អង្គ​នេះ​ទៀត​ហើយ​ និង មាន​សល់​តែ​រឿង​និទាន​ផ្សេងៗ​ដែល​មិន​គួរ​ឲ្យ​ជឿ​បាន ដែល​អួតអាង​ថា​ស្តេច​អង្គ​នេះ​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​សារ​អច្ឆរិយភាព​មួយ​​ក្រោយ​ពេល​ស្តេច​អង្គ​នេះ​​ប្រល័យ​ពូជសាសន៍​កុលសម្ព័ន​សក្យ ។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន នគរ​របស់​ស្តេច​អង្គ​នេះ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ចំណុះ​របស់​នគរ​ មគធៈ (Magadha) ។

ឯកសារ​យោង[កែប្រែ]

  1. បិយជាតិកសូត្រ បិដកលេខ ២៤; Piyajatika Sutta (MN 87; M.ii.110)
  2. កណ្ណកត្ថលសូត្រ បិដកលេខ ២៤; Kannakatthala Sutta (MN 90; M.ii.127)
  3. Commentary on Udana (UdA.265); Ap.i.300
  4. J.i.133
  5. J.iv.145
  6. DhA.i.345f; J.iv.145f.
  7. J.i.133f.; J.iv.148.
  8. Katthahari Jataka.