វិទ្យាល័យសន្ធរម៉ុក
វិទ្យាល័យសន្ធរម៉ុក រឺ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ជាគ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិរដ្ឋ ដែលឋិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វិទ្យាល័យនេះឋិតនៅជាប់នឹង សាលាបឋមសិក្សាសន្ធរម៉ុក។ កាលពីដើមឡើយទាំងវិទ្យាល័យ និងបឋមសិក្សាមានទីធ្លារួមតែក្រោយមកក៏ឃាំងគ្នាវិញ។ ឈ្មោះគ្រឹះស្ថានសិក្សានេះ យកតាមឈ្មោះកវីខ្មែរម្នាក់ដ៏ល្បីល្បាញមួយរូប គឺ ឧកញ៉ា សន្ធរវោហារម៉ុក។
ទីតាំង
[កែប្រែ]វិទ្យាល័យសន្ធរម៉ុក ឋិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នៅបណ្ដោយ មហាវិថីកម្ពុជាក្រោម នៅខាងត្បូងផ្លូវ។ ខាងកើតវិទ្យាល័យនេះ គឺសាលាបឋមសិក្សាសន្ធរម៉ុក។ ខាងត្បូងគឺផ្លូវលេខ ១៣៨។ ខាងលិចគឺផ្លូវលេខ ២៥៣។
គណៈគ្រប់គ្រង
[កែប្រែ]បច្ចុប្បន្ន នាយកវិទ្យាល័យគឺលោក ឡៅ ម៉ូលីណា(២០១៥ ដល់បច្ចុប្បន្ន។ អតីតនាយកវិទ្យាល័យ គឺ លោក មាក ឆរស្មី(២០០៥~២០១៥) ហង្ស ឆាយ(១៩៩៦~២០០៤) សុឹម សូម៉ា(១៩៧៩~១៩៩៦) ។
ព្រឹត្តិការណ៍
[កែប្រែ]ចំពោះឆ្នាំសិក្សា ២០១២~២០១៣ កន្លងទៅនេះ វិទ្យាល័យសន្ធរម៉ុក ទទួលភារៈជាទីតាំងចែកវិញ្ញាបនប័ត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដល់បេក្ខជនដែលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ៥ សីហា ២០១៣។