វិទ្យាល័យសម្តេចឪ

ពីវិគីភីឌា

វិទ្យាល័យសម្តេចឪ​ ជាវិទ្យាល័យចាស់ និង ធំជាងគេមួយនៅក្នុងខេត្តបន្ទាយមានជ័យ។ វិទ្យាល័យនេះឋិតនៅ ក្នុងទីរួមខេត្ត លើចង្កឹះភ្នំស្វាយ តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅ សៀមរាប ប៉ោយប៉ែត ទល់មុខនឹងវេទិការខេត្ត ប្រមាណ ៣០០ម ពីររង្វង់មូលព្រះនរាយណ៍។ វិទ្យាល័យបានចាប់កំនើតកាលពីឆ្នាំ១៩៦៥ ដោយការសំភោតក្រោមព្រះរាជាធិបតីយភាពរបស់ព្រះករុណា សម្តេចព្រះបាទ នរោត្តមសីហនុ។សព្វថ្ងៃនេះ វិទ្យាល័យមានការកែប្រែ ដោយសារចំនួនសិស្សមានការថយចុះ មកពីបញ្ហាមួយចំនួនដូចជា មានអនុវិទ្យាល័យច្រើននៅជិតៗគ្នាក្នុងសង្កាត់តែមួយ ដូចជាអនុវិទ្យាល័យកំពង់ស្វាយ វិទ្យាល័យសិរីសោភ័ណ និងវិទ្យាល័យខ្លាកូន។ ហេតុដូច្នេះហើយ មានបន្ទប់រៀនជាច្រើនត្រូវបានគេទុកទំនេរចោល ហើយគ្រូបង្រៀនគ្មានម៉ោងបន្ថែមសម្រាប់បង្រៀន។ ដោយសារវិទ្យាល័យសម្តេចឪជាសាលាដែលធំជាងគេក្នុងទីរួមខេត្ត បញ្ហាជាច្រើនក៏បានកើតឡើងនៅទីនោះដែរ ជាហេតុបណ្តាលឲ្យមានការពិបាកក្នុងការគ្រប់គ្រង។