Jump to content

វិទ្យាល័យសិលាវេទីគាតឈន់

ពីវិគីភីឌា

វិទ្យាល័យសិលាវេទីគាតឈន់ ត្រូវបានកសាងនៅឆ្នាំ២០០៣ ដោយឯកឧត្តមគាត ឈន់ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ប្រទេសកម្ពុជា វិទ្យាល័យនេះតំណាងឲ្យស្រុកឆ្លូងជាសាលាដែរល្អនិងមានសិស្សពូកែៗច្រើន សាលានេះបែរមកទិសខាងលិចឆៀងខាងនីរតី សាលាមួយនេះបានចែកចេញជាបីអគារ អគារទី១ ស្ថិតនៅផ្នែកខាងត្បូងចំកណ្ដាល អមដោយអគារ២ទាំងសងខាង អគារនេះមានថ្នាក់ដូចជា ថ្នាក់គីមីពិសោធន៍ ថ្នាក់រូបវិទ្យា ទីចាត់ការ បន្ទប់នាយិការ... អគារទី២ សម្រាប់សិស្សថ្នាក់ទី១០ (១១ ១២ ថ្នាក់សង្គម)ខាងលើនិងខាងក្រោមមាន៦បន្ទប់ ផ្នែកខាងលើសម្រាប់សិស្សថ្នាក់ទី១០ ចាប់ពី ថ្នាក់ក រហូតដល់ ថ្នាក់ច ។ ផ្នែកខាងក្រោម ខាងកើតជាថ្នាក់ទី១១(ថ្នាក់សង្គម) ២បន្ទប់ ខាងលិចជាថ្នាក់ទី១២ (ថ្នាក់សង្គម) ២បន្ទប់ ។ អគារទី ៣ សម្រាប់សិស្សថ្នាក់ទី ១១ ១២ (ថ្នាក់វិទ្យាសាស្ត្រ) មានបីជាន់ ជាន់ទី១ (ក្រោម) កន្លែងផ្ងើម៉ូតូ ជាន់ទី២ ថ្នាក់ទី១១ ជាន់ទី៣ ថ្នាក់ទី១២ ។

ឯកសារយោង

[កែប្រែ]