វិទ្យុសំលេងប្រជាធិបតេយ្យ

ដោយវិគីភីឌា
Jump to navigation Jump to search

វិទ្យុសំឡេង​ប្រជាធិបតេយ្យ (Voice Of Democracy: VOD) គឺ​ជា​កម្មវិធី​វិទ្យុ​របស់​ មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មានទីតាំង​នៅ​ភ្នំពេញប្រទេស​កម្ពុជា​ ដែល​ធ្វើ​ការ​លើក​តំកើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ តាម​រយៈការរាយ​ការណ៍​ព័ត៌មាន​​តាម​វិទ្យុ​។

ប្រវត្តិ[កែប្រែ]

ការចាប់កំណើត[កែប្រែ]

វិទ្យុ​សំលេង​ប្រជាធិបតេយ្យ ដែល​ពី​មុន​ គឺ​ជា​កម្មវិធី​វិទ្យុ​ របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ដែល​​បាន​ចាប់ផ្តើមការផ្សាយដំបូងនៅ ខែមករា ឆ្នាំ២០០៣​​ ។​ ម.ស.ម.ក​​​ គឺជា​អង្គការ​ក្រៅ​​​រដ្ឋាភិបាល​ដែលមានទីតាំង​នៅទីក្រុង​ភ្នំពេញ​ និងដែលបានបង្កើត​ឡើង​ដោយ​​ លោក កឹម​ សុខា ដែលជា​អតីតសមាជិកសភា​ ​ជាអតីត​សមាជិកព្រឹទ្ធ​សភា និង​ជាសកម្មជន​សិទ្ធិមនុស្សដ៏ល្បី​ឈ្មោះម្នាក់​។ ម.ស.DAS PFERD FRISST KEINEN GURKENSALADម.ក​ បាន​បង្កើត​ជាផ្លូវការ​នៅ​​ ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧។​ កម្មវិធីវិទ្យុមួយត្រូវបាន​បង្កើតឡើង​ដោយ​ ម.ស.ម.ក ដោយ​សារ​​នៅពេល​នោះ​ គ្មាន​កម្មវិធីវិទ្យុ​ណា​អាចផ្តល់នូវពត៌មាន​ រិះ​គន់ គណបក្ស​នយោបាយ​ និង​បញ្ហា​សិទ្ធិមនុស្សនោះ​ទេ។ ចាប់តាំងពី​ ខែ​មករា ឆ្នាំ​២០០៣ រហូត​ដល់​ថ្ងៃ​ដែល​បែកចេញ​ពីការគ្រប់គ្រង​របស់ ម.ស.ម.ក វិទ្យុ​សំលេង​ប្រជាធិបតេយ្យ​ VOD បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ផ្សេងៗ​ តាម​ពេលវេលាផ្សាយ​​ផ្សេងៗ ។​ VOD ចាប់ផ្តើម​ពី​កម្មវិធីដែលមាន​រយៈពេល​ ៤០នាទី​ ហើយ​បា​ន​ពង្រីក​ការផ្សព្វផ្សាយ​របស់​ខ្លួន​ទៅ​ រយៈពេលពីរម៉ោង​ក្នុង​ប៉ុន្មានខែ​ក្រោយមក និង​បន្ទាប់មកទៀត​ធ្វើការ​ផ្សាយ​ដល់​ ១២​ម៉ោង​ក្នុងមួយថ្ងៃ​ នៅក្នុង​ឆ្នាំ ២០០៤ និង​ត្រឡប់​ទៅ​​ជា​ ៨ម៉ោង​ក្នុង​មួយថ្ងៃ​ នៅក្នុងឆ្នាំ​២០០៥ និង​នៅក្នុងឆ្នាំ ២០០៧ ​នេះ​បាន​ធ្វើការផ្សព្វផ្សាយ​រយៈពេល​ ពីរម៉ោង​ក្នុងមួយថ្ងៃ​វិញ។

ឧបសគ្គ[កែប្រែ]

ចាប់តាំង ​ពីឆ្នាំ​2003 វិទ្យុ VOD បាន​ក្លាយ​ជា​ឩបករណ៍ដ៏សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​​នូវចំនួន​ អ្នកចូលរួមដ៏ច្រើនដើម្បី​ចូលរួម​ និងគាំទ្រ​សកម្មភាពសាធារណៈ​ដែល​រៀប​ចំដោយ​ ម.ស.ម.ក ដូចជាយុត្តិនាការ​ស្វែងរក​ហត្ថលេខា​ដើម្បី​​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង​ (ដូចជា​ លោក​ កឹម​ សុខា និងលោក ប៉ា​ ងួន​ទៀង ក្នុង​ចំណោម​អ្នក​ដទៃ​ទៀត), ការដើ​រសិទ្ធិ​យាត្រាចំងាយ ៥គ.ម ក្នុងឆ្នាំ​២០០៦, និងការដើរ​សិទ្ធិ​យាត្រា​​​ជាលើក​ទីពីរ​ ពីភ្នំពេញ​ ទៅសៀមរាបនៅក្នុង​ឆ្នាំ ២០០៧។​​ តំបន់គ្រប់ដណ្តប់​​ និង​​ការផ្សព្វផ្សាយរបស់​វិទ្យុ VOD បានអំពាវនាវ​ដល់​មនុស្សរាប់ពាន់នាក់​ដើម្បី​ចូលរួម​សកម្មភាពទាំងនេះ។

ការបំបែកខ្លួន[កែប្រែ]

នៅពេល ​ដែល​វិទ្យុ​សំកេង​ប្រជាធិបតេយ្យ បាន​បំបែក​ខ្លួនចេញ​ពី​ ម.ស.ម.ក កាលពី​ថ្ងៃទី ១​ ខែមិថុនា ឆ្នាំ២០០៧​ អង្គការមួយថ្មីត្រូវ​បានបង្កើតឡើង​ដើម្បី​​គ្រប់គ្រង​វិទ្យុ​ VOD ដែលមាន​ឈ្មោះ​ថា​ មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ។ មជ្ឈមណ្ឌល​​នេះ​បាន​ចុះឈ្មោះ​យ៉ាង​ស្រប​ច្បាប់​នៅ​ឯ​ ក្រសួង​មហាផ្ទៃ​។

ការលាចេញពីតំណែង[កែប្រែ]

ក្នុងឆ្នាំ ​ ២០០៧​ លោក​ កឹម​​ សុខា បាន​លាចេញ​ពីមុខតំណែង​ជាប្រធាន​របស់​ ម.ស.ម.ក និងបាន​សំរេច​ចិត្ត​បង្កើត​គណបក្ស​របស់ខ្លួន​ ដែលមានឈ្មោះ​ថា គណបក្ស​សិទ្ធិ​មនុស្ស។ នៅ​ពេល​នេះ​ កម្មវិធី​វិទ្យុ​ VOD បាន​សំរេច​ចិត្ត​​បំបែក​ចេញ​ពី​ CCHR

គោលការណ៍[កែប្រែ]

ចាប់តាំងពីការផ្សាយរបស់ ​ខ្លួន VOD បាន​រក្សា​នូវ​គោល​ការណ៍សំរាប់​ពត៌មាន​របស់ខ្លួន​យ៉ាង​ជាប់លាប់គឺ​ យុត្តិធម៌ អព្យាក្រិត្យ និង​ពត៌មាន​ជាតិ​ និង​អន្តរជាតិទាន់​ហេតុការណ៍។​​ កម្មវិធី​ដទៃ​ទៀត​ត្រូវបាន​ផលិត​​ដោយ​​លើ​កយកបញ្ហា​ផ្សេង​ៗ​ ហើ​យត្រូវ​បាន​បង្ហាញ​ទៅដល់​អ្នក​ស្តាប់​តាម​ទំរង់​ផេ្ស​ងៗ​គ្នា។ កម្មវិធីវិទ្យុ​ដែល​ទទួល​បានការគាំទ្រ​ច្រើន​ ហើយ​នឹងកំពុង​បន្ត​ការ​ផ្សាយ​នោះគឺ​ កិច្ច​ពិភាក្សា​តុមូល​ VOD, កិច្ច​ពិភាក្សា​បន្ត​ផ្ទាល់​ជាមួយ​នឹង​វាគ្មិន​ល្បី​ៗ​ដែល​តំណាងអោយ​ គណបក្សផ្សេងៗ អង្គ​ការក្រៅ​រដ្ឋាភិបាល​ និង​អ្នកជំនាញ។ កម្មវិធី​នេះ​ក៏បាន​ផ្តល់​ឱកាស​ដល់​អ្នក​ស្តាប់​​ធ្វើ​ការ​ទូរស័ព្ទ​ចូល​ ដើម្បី​សួរ​សំនួរ​ ក៏​ដូចជា​បញ្ចេញ​មតិ​យោបល់​របស់​ពួក​គាត់​ទៅ​លើ​ប្រធាន​បទ​ដែល​បាន​​លើក​យក​ មក​ពិភាក្សា​ ។ ក​ម្មវិធីមួយទៀតដែលទទួលបាន​ការចាប់អារម្មណ៍​គឺ​ជា​ការ​ចាក់ផ្សាយ​​​ កម្មវិធី​វេទិកា​​សាធារណៈ​ដែលរៀបចំឡើង​ដោយ​ ម.ស.ម.ក នៅ​តាម​បណ្តា​​ខេត្ត​។

ការយកព័ត៌មាន[កែប្រែ]

អ្នក ​យកព័ត៌មាន​របស់​​ VOD ត្រូវ​បាន​បណ្តុះបណ្តាល​អំពីរបៀប​ផ្សាយ​ជា​លក្ខណៈ​អាជីព ​​តាមរយៈ ការបណ្តុះបណ្តាល​នៅក្នុង​អង្គភាព, ការបណ្តុះបណ្តាល​ដែល​មាន​ការ​សហការណ៍​ដោយ​អង្គភាព​សារព៌តមាន​ជាតិ​ និងអន្តរជាតិ និងកា​រហាត់ការ​នៅតាម​បណ្តាល​ស្ថានីយវិទ្យុនៅ​តាមបណ្តាប្រទេស​នានា។​ អ្នកយកព័តមាន​របស់ VOD ​ បាន​ទទួល​នូវ​ចំនេះដឹង និងជំនាញ​​ជាច្រើន​អំពី​​ ស្ថានីយវិទ្យុ​ KBR 68H ដែលជាភ្នាក់ងារសារព័តមាន​​ដែល​មានទីតាំងនៅប្រទេស​ ឥណ្ឌូនេស៊ី​​ ហើយនឹងកំពុង​តែគ្រប់គ្រង​​ស្ថានីយវិទ្យុ​ផ្ទាល់​​ Radyo Utan Kayu នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​។ អ្នក​យកព័តមាន​របស់ KBR 68H​ ដែលមានបទពិសោធន៍​បាន​ផ្តល់​នូវការ​បណ្តុះបណ្តាលនៅ​​ VOD យ៉ាង​ច្រើន​ និងបាន​ផ្តល់នូវ​ដំបូន្មា​ន​ដ៏ល្អ​ៗចំពោះការ​ប្រតិបត្តិការរបស់កម្មវិធី​ វិទ្យុ​ VOD។​ អ្នកយកព័តមានរបស់​ VOD ក៏បាន​ចូលរួមរៀនសូត្រ​អំពី​កម្មវិធី​វិទ្យុ​នៅ​ឯ​ KBR 68H។

តំណភ្ជាប់[កែប្រែ]