Jump to content

ឝ្រីន្ទ្រភូបេឝ្វរចូឌា

ពីវិគីភីឌា
ឝ្រីន្ទ្រភូបេឝ្វរចូឌា
ចក្រវរ្តិនីកម្វុជទេឝ
រជ្ជកាល១២៩៥-១៣០៧
រាជ្យមុនសម្ដេចព្រះភគវតី ចក្រវាទីរាជទេវី
រាជ្យបន្តសម្ដេចព្រះភគវតី ស្រីសន្ធរនិតាទេវី
ស្វាមី/មហេសីព្រះបាទឝ្រីន្ទ្រវម៌្មទី២
ព្រះនាមពេញ
សម្ដេចព្រះភគវតី ឝ្រីន្ទ្រភូបេឝ្វរចូឌា
បច្ឆាមរណនាម
សម្ដេចព្រះភគវតី ឝ្រីន្ទ្រភូបេឝ្វរចូឌា
វង្សរាជវង្ស​អង្គរ កម្វុជទេឝ (ដោយកំណើត - ដោយរៀបអភិសេក)
សន្តតិវង្សរាជវង្ស​អង្គរ កម្វុជទេឝ (ដោយកំណើត - ដោយរៀបអភិសេក)
បិតាព្រះបាទ​ជ័យវរ្ម័នទី៨
មាតាព្រះនាងចក្រវាទីរាជទេវី
ប្រសូតព្រះបរមមហារាជវាំងអង្គរធំ ចុងសម័យកាលអង្គរ
សុគតរាជធានីយសោធរបុរៈ ចុងសម័យកាលអង្គរ

សម្ដេចព្រះភគវតី ឝ្រីន្ទ្រភូបេឝ្វរចូឌា គឺជាព្រះរាជអគ្គមហេសីនៃព្រះបាទឝ្រីន្ទ្រវម៌្មទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី ចុងសម័យកាលអង្គរ។ ព្រះរាជធីតានៃ ព្រះបាទ​ជ័យវរ្ម័នទី៨ និង ព្រះ​រាជ​អគ្គ​មហេសីចក្រវាទីរាជទេវី។[១]

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

ព្រះនាងឝ្រីន្ទ្រភូបេឝ្វរចូឌា ប្រសូតនារាជធានីយសោធរបុរៈ ព្រះរាជាណាចក្រកម្ពុជាចុងសម័យកាលអង្គរ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះបាទ​ជ័យវរ្ម័នទី៨ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចុងសម័យកាលអង្គរ និងព្រះអគ្គ​មហេសីចក្រវាទីរាជទេវី។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះបាទឝ្រីន្ទ្រវម៌្មទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី ចុងសម័យកាលអង្គរ។

ព្រះរាជ​កិច្ច

[កែប្រែ]

ព្រះនាងឝ្រីន្ទ្រភូបេឝ្វរចូឌា (អានថា:ស្រឹន-ទ្រាក់-ភូ-បេស-ស្វៈ-រៈ-ចូឌា) រជ្ជកាល (១២៩៥-១៣០៧) ព្រះនាងមានប្រវត្តិប្រាកដក្នុងព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ ១២៩៥ បាននិយាយថាព្រះនាងបាន​លួចព្រះ​ខ័ន​មា​ស​ដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​ព្រះបាទ​ជ័យវរ្ម័នទី៨ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្លង្ក ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​ព្រះបាទ​ឝ្រីន្ទ្រវម៌្មទី២ជា​រាជធីតុបតី​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។ សមាជិក​អ្នក​ការទូត​ចិនម្នាក់​របស់​ព្រះ​ចៅ​អធិរាជ​តេមួរខាន់ ដែល​បាន​មក​ដល់​កម្វុជទេឝក្នុង​ឆ្នាំ​ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។ លោកជីវតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់​ព្រះបាទ​ជយវម៌្មទី៨ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។ [២][៣]


ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
សម្ដេចព្រះភគវតី ចក្រវាទីរាជទេវី
ចក្រវរ្តិនីនៃកម្វុជទេឝ
ចុងសម័យកាលមហានគរ

១២៩៥-១៣០៨
តដោយ
សម្ដេចព្រះភគវតី ស្រីសន្ធរនិតាទេវី