ឝ្រុតវម៌្ម (ចេនឡា)
| ឝ្រុតវម៌្ម | |
|---|---|
| ព្រះចៅក្រុងកម្ពុជាធិបតី (សម័យកាលចេនឡា) | |
| រជ្ជកាល | គ.ស ៥៥០-៥៥៥ |
| រាជ្យមុន | ព្រះបាទឝ្រេឝ្ឋវម៌្ម |
| រាជ្យបន្ត | ព្រះបាទរុទ្រវម៌្ម (សម័យកាលនគរភ្នំ) |
| ស្វាមី/មហេសី | ឝ្រុតទេវី |
| បុត្រ | ព្រះបាទឝ្រេឝ្ឋវម៌្ម |
| វង្ស | រាជត្រកូលកម្ពុសុរិយវង្ស (ដោយកំណើត) |
| សន្តតិវង្ស | រាជត្រកូលកម្ពុសុរិយវង្ស (ដោយកំណើត) |
| បិតា | ឥសីកម្ពុស្វយម្ភុវ |
| មាតា | នាងទេពអប្សរមេរា |
| ប្រសូត | ជយាទិត្យបុរ |
| សុគត | ជយាទិត្យបុរ |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរលទ្ធិព្រះសិវៈនិយម (រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
វ្រះបាទឝ្រុតវម៌្ម (គ.ស ?-៥៥៥) រជ្ជកាល (គ.ស ៥០០-៥៥៥) បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានឝ្រុតវម៌្ម ឯរាជបុត្រព្រះនាមឝ្រេឝ្ឋវម៌្ម[១] ហើយបានកសាងក្រុងឝ្រេឝ្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបម្រះខ្លួនពីការគ្រប់គ្រងអាណាចក្រភ្វូណាន។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំង បានវាយលុកនឹងអាណាចក្រភ្វូណាន។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្វូណាន គឺព្រះបាទឝ្រុតវម៌្ម។ កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺឝ្រុតវម៌្ម និងឝ្រេឝ្ឋវម៌្មដែលបានគ្រប់គ្រងនៅឯរាជធានីឝ្រេឝ្ឋបុរ ស្ថិតនៅលាវខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏មហិមានៃអត្តសញ្ញាណរបស់កម្ពុជាត្រូវបានចម្រើនឡើងដោយនគរខ្មែរនៅភវបុរ នៅឯទីក្រុងកម្ពុជាកំពង់ធំសម័យទំនើបនេះ។[២]
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះអគ្គមហេសីព្រះនាម ឝ្រុតទេវី
- បុត្រព្រះនាម ឝ្រេឝ្ឋវម៌្ម
ឯកសារយោង
[កែប្រែ]- ↑ Kenneth T. So. "Preah Khan Reach and The Genealogy of Khmer Kings" (PDF). Cambosastra. Archived from the original (PDF) on 2021-07-08. Retrieved March 2, 2017.
- ↑ John N. Miksic (2007). Historical Dictionary of Ancient Southeast Asia. អ.វ.ល.:10.1017/S0041977X08000384. ល.ស.ប.អ. 9780810855229.
- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់-ចន្ត្រាបុត្រ។
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- ព្រះមហាក្សត្រកម្ពុជា
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ឯកសារចិន
- ប្រវត្តិសាស្ត្រខ្មែរ ដោយលោកស្រី ត្រឹង ងារ
- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់ ចន្ទាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
- ឯកសារមហាបុរសខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ឝ្រុតវម៌្ម (ចេនឡា) |
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ វ្រះបាទរុទ្រវម៌្ម (សម័យកាលនគរភ្នំ) |
ព្រះចៅក្រុងកម្ពុជាធិបតី (សម័យកាលចេនឡា) គ.ស ៥៥០-៥៥៥ |
តដោយ វ្រះបាទឝ្រេឝ្ឋវម៌្ម |