កម្វុ
ភាពត្រឹមត្រូវជាក់ស្ដែងរបស់អត្ថបទត្រូវបានគេបដិសេធ។ សូមជួយបញ្ជាក់ថាភាពជាក់ស្ដែងដែលត្រូវបានគេជំទាស់មានប្រភពអាចជឿទុកចិត្តបានទេ។ (ខែតុលា ២០១៤) |
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែតុលា ២០១៤) |
អត្ថបទនេះអាចនឹងត្រូវការការរៀបរយដើម្បីឱ្យត្រូវនឹងបទដ្ឋានគុណភាពរបស់វិគីភីឌា។ សូមពិចារណាការប្រើប្រាស់សេចក្ដីណែនាំធ្វើឱ្យមានសណ្ដាប់ធ្នាប់ឱ្យចំកន្លែង។) សូមកែលម្អអត្ថបទនេះ បើសិនជាអ្នកអាច។ ទំព័រពិភាក្សានៃអត្ថបទនេះអាចនឹងមានសេចក្ដីណែនាំមួយចំនួន។ (ខែតុលា ២០០៩) |
កម្វុ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រាជ្យមុន | មិនស្គាល់ | ||||
រាជ្យបន្ត | កម្វុជ | ||||
ស្វាមី/មហេសី | ទេពអប្សរមេរា | ||||
បុត្រ | កម្វុជ | ||||
| |||||
វង្ស | កម្វុ | ||||
សន្តតិវង្ស | សូរ្យវង្ស | ||||
ប្រសូត | ឥណ្ឌា |
កម្វុស្វយម្ភុវ រឺ កម្វុ ជាឥសីមួយអង្គក្នុងចំណោមឥសីមួយចំនួនក្នុងព្រហ្មញ្ញសាសនាដែលគេវែកញែកជាមួយអគស្ត្យ កៅណ្ឌិន្យ រាជេន្ទ្រចោឡៈទី១ អឝោក និង បុឞ្យមិត្រឝុង្គា ស្លោក២២ នៃឯកមតស្តោត្រ ។ ឫសីអង្គនេះជាក្សត្រទីមួយនៃសន្តតិវង្សចេនឡាដំបូងគេ។
ប្រវត្តិ
[កែប្រែ]ព្រេងនិទាននិយាយថា កម្ពុស្វយម្ភុវ គឺជាព្រះអង្គម្ចាស់ដែលគេស្គាល់ដើមឡើយជាព្រះរាជាឥណ្ឌា។ ទ្រង់បានផ្សងព្រេងទៅកាន់ចុងបូព៌ា និង បានចូលទៅដល់តំបន់មួយដែលមានព្រៃស្បាតស៊ុបទ្រុបដែលគ្រប់គ្រងដោយស្ដេចនៃជនជាតិនាគ។ ដោយការបង្ក្រាបក្សត្រនៃពួកនាគ ហើយកម្ពុបានរៀបអភិសេក នឹងព្រះនាងមេរា និង បានកសាងដែនដីនេះទៅជាប្រទេសសម្បូណ៍រុងរឿង។ ការផ្សំបញ្ចូលគ្នានៃព្រះនាម កម្ពុ និង មេរា ត្រូវបានគេយល់ថាបានធ្វើឱ្យកើតមានឡើងនៃឈ្មោះថាខ្មែរ (កម្ពុ+មេរា = ខ្មែរ) តាមរយៈលោកហ្សក-សឺដេស។[១]
កម្ពុស្វយម្ភុវ ត្រូវបានគេអះអាងថា អភិនាមនៃពួកកម្ពោជដែលទ្រង់គឺជាបុព្វបុរសនៃពួកគេដែលមានព្រះមហេសីមេរា ដែលត្រូវប្រគល់ឱ្យទ្រង់ដោយព្រះសិវ។[២] ពួកព្រះអង្គម្ចាស់នៃកម្ពុជ បានថ្លែងបញ្ជាក់ថាខ្លួនឯងជាពួកកម្ពុជ និងជាកូនចៅនៃខ្សែកម្ពុ។
នាម កម្ពុ ត្រូវបានគេថ្លែងថាគឺជាកំហុសនៃនាម កម្ពោជ ជាភាសាសំស្ក្រឹតដែលត្រូវតាមក្បួនខ្នាត។[៣] ពួកអ្នកប្រាជ្ញដូចជា លោកស៊ី-ឡាស្សិន, អេស-ឡេវី, អេម-វិតហ្សេល, ជេ-ឆាភេនធៀរ, អេ-ហផ្វមែន, អេប៊ី-ខេត, អា-អ៊ែ-មែខដូនេល្ល, ហ.វ.បេលី និង អ្នកប្រាជ្ញជាច្រើនទៀតបានតាមដាននាមជនជាតិ កម្ពោជ ក្នុងព្រះនាមស្ដេច កម្ពុជិយ៉ា ក្នុងសិលាចារឹកពែរ្ស៍បុរាណ (ឃែមប៊ីសេស/កាំប៊ុសេស ដោយពួកក្រិក)។[៤] ប៉ាស្កា-ហ្គ្រីហាមសុត្រាមបានប្រកបពាក្យ កម្ពោជ ជាធម្មតាជា កម្ពុជ។[៥] មាក៌ណ្ឌេយបុរាណ (៨.១-៦) ក៏ដូចក្នុង ឝ្រីមទទេវីភាគវតបុរាណ (៥.២៨.១-១២)។ល។ សំដៅ ពួកកម្ពោជ ជាគោត្រ កម្ពុ។ បញ្ញត្តិថ្មរបស់ព្រះបាទអឝោកទី៥ និង ទី១៣ដែលស្ថិតនៅ បុរឝបុរ សរសេរ កម្ពោជ ជា កម្ពោយ រឺ កម្ពោ។ តាមរយៈលោក ជេ.វ.ម៉ខ់ឃ្រិនដល កម្ពោជ (=អាហ្កានីស្ថាន) គឺ ខាវហ៊្វូ (កម្ពុ) ដោយព្រះតេជគុណសៀនហ្សាង (ថាងចេង)[៦] តថាគតគភ៌សូត្រនៃពុទ្ធសាសនាប្រើប្រាស់ពាក្យ ឃៀវភ្វៀវ (ឧ. ខាវហ៊្វូ របស់សៀនហ្សាង) សម្រាប់ពាក្យ កម្ពោជ។ សេចក្ដីយោងនៃ ឃៀវផ្វៀវ នៃតថាគតគភ៌សូត្រជំនួសដោយបកប្រែផ្សេងៗជា កាមប៉ូចេ កាមប៉ូឈិហ និង កាមប៉ូតសេ ។ល។ ក្នុងអត្ថបទសាសនាទីបេ។
សំណេរនៃមូស៊្លីមមួយចំនួននៅមជ្ឈិមសម័យប្រកបនាមគោត្រ កម្ពោជ ជា កាមប៊ូ ដូចគ្នានឹង កាមបូ ដែរ។ ប្រាកដណាស់ បច្ចេកសព្ទ កាមប៊ូ/កាមបូ ទាំងនេះគឺជាទម្រង់ខុសនៃ កម្ពុជ/កម្ពោជ និងមានទំនាក់ទំនងទៅនឹង កម្ពោជ នៃអត្ថបទនិងសិលាចារឹកជាភាសាសំស្ក្រឹត និងបាលីពីបុរាណ។ [ការស្រាវជ្រាវដើម?] កម្ពោជ ជាភាសាសំស្ក្រឹតនេះ លេចឡើងជា កបអ៊ុជិអ៊យ កាបុជិយ៉ា រឺ ប្រហែលជា កាបាអ៊ុជិយ៉ា / កាប៊ូជិយ៉ា និង កាមប៊ូជិយ៉ា រឺ ប្រហែល កាមបាអ៊ុជិយ៉ា (រឺ ដែលមាន -ន- ជំនួសអោយ -ម- ជា កានប៊ុជិយ៉ា រឺ កានបាអ៊ុជិយ៉ា) នៃសិលាចារឹកពែរ្ស៍បុរាណ និង កាមប៊ីសេស ក្នុងសំណេរក្រិក។ នាមដដែលនេះលេចឡើងជា ច-ន-ប-ន-ហ្ស-អ៊ី ជាភាសាអរ៉ម់, កាមប៊ុហ៊្សៀ ជាភាសាអាសេរី, កាមប៊ីថេត ជាភាសាអេហ៊្សីប, កាមប៊ុហ៊្សីយ៉ា រឺ កាអាមប៊ុហ៊្សីយ៉ា ជាភាសាអាកាឌី, កានប៊ុហ៊្សីអៀ រឺ កានប៊ុស៊ីយ៉ា ជាអេឡាមីត និង កានពុហ៊្សីយ៉ា ជាភាសាស៊ូសា (បធ: កម្ពោជបុរាណ នៅអ៊ីរ៉ង់ និង ឥស្លាម ទំ.៦៩ បត អេក.វ.បេលី)។
ជនជាតិខ្មែរ
[កែប្រែ]ទឹកដីកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់នគរភ្វូណានអស់រយៈពេល ដ៏យូរ ហើយដែលត្រូវនាំសួយសាអាករជាវត្ថុប្រណិតៗ ទៅថ្វាយស្ដេចនគរភ្វូណាន។ តែទោះជាយ៉ាងដូចនេះក៏ដោយ ក៏ពួកខ្មែរខាងជើង ឬកម្ពុជមានទំនាក់ទំនងទូលំទូលាយ តាមរយៈនគរភ្វូណាន ជាមួយនិងភូមិភាគផ្សេងៗទៀត ហើយនិងបានទទួលឥទ្ធិពលនៃអរិយធម៌ឥណ្ឌាដែរ ពិសេសតួអក្សរឥណ្ឌា។ ចាប់ពីពេលនោះមក ពួកខ្មែរខាងជើងឬកម្ពុជបានកែច្នៃបង្កើតជាតួអក្សរផ្ទាល់ខ្លួន គឺអក្សរខ្មែរបុរាណ។ នេះជាវីរភាពដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុតរបស់បុព្វបុរសយើង ក្នុងការបង្កើតវប្បធម៌របស់ខ្លួនក្នុងសម័យនោះ។ ក្រោយមក នគរភ្វូណានបានត្រូវចុះខ្សោយ។ ពួកខ្មែរខាងជើងក៏បានក្រោកឡើងប្រឆាំងនគរភ្វូណាន ហើយបង្កើតជារដ្ឋឯករាជ្យមួយ។ ស្ដេចភវវម៌្មទី១បានឡើងសោយរាជ្យ ហើយបានប្រសិទ្ធិនាមប្រទេសរបស់ព្រះអង្គថា “ភវបុរ”។ បណ្ដាស្ដេចដែលបានសោយរាជ្យបន្តបន្ទាប់ បានបញ្ជូនកងទ័ពឲ្យចុះមកទិសខាងត្បូង ដើម្បីបង្ក្រាបនគរភ្វូណាន ហើយបានវាយដណ្ដើមយកទឹកដីដែលនគរភ្វូណានធ្លាប់ត្រួតត្រាទាំងអស់ មកដាក់ជាចំណុះភវបុរវិញ។ បន្ទាប់ពីបានក្លាយទៅជារដ្ឋខ្លាំងពូកែមួយ ដែលមានអធិបតេយ្យភាពលើភូមិភាគដ៏ធំធេងមក ស្ដេចភវបុរក៏បានផ្ទេររាជធានីមកតាំងនៅសម្បូរណ៍ព្រៃគុហ៍ដែលស្ថិត នៅតាមមាត់ស្ទឹងសែន ក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះ។ រាជធានីសម្បូរណ៍ព្រៃគុហ៍មានមនុស្សរស់នៅរាប់ពាន់គ្រួសារ។
ឈ្មោះប្រទេស
[កែប្រែ]បន្តិចម្តងៗ ឈ្មោះរបស់តាមហាឥសីកម្វុនេះ បានក្លាយទៅជា ឈ្មោះរបស់ប្រទេសខ្មែរគឺ កម្វុទេឝ ដែលត្រូវគេស្គាល់ជាផ្លូវការ តាមរយៈសិលាចារឹក K.៤០០ មានកាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅបអ៊ីកា ក្នុងចង្វាតនគររាជសីមា ប្រទេសថៃបច្ចុប្បន្ន។ ការដាក់ឈ្មោះ កម្វុទេឝ បែបនេះនាសម័យចេនឡា ឬជួនកាលទៀត កម្វុជទេឝ ដូចករណីសិលាចារឹកនាសម័យអង្គរ ចារនៅវត្តសំរោង ស្រុកបាភ្នំ ខេត្តតាកែវ ក៏ដើម្បីរំលឹកដល់ប្រវត្តិនៃការកកើត នៃប្រទេសខ្មែរដែរ ពោលគឺការរួមសង្វាសរវាងសមាសធាតុឥណ្ឌាតំណាងដោយតាមហាឥសី កម្វុ (កម្ពុ) និងខ្មែរ តំណាង ដោយព្រះនាងមេរា ឬនាងនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី។ មានន័យថា ទឹកដីខ្មែរ គឺជាទឹកដីដែល ត្រូវបានបង្កើតឡើងដោយព្រះហស្ថរបស់តាមហាឥសី កម្វុ(កម្ពុ) និងព្រះនាងមេរា ដើម្បីទុកជាកេរ្តិ៍ដល់ កុលបុត្រ កុលធីតា ខ្មែរដែលជាកូនចៅ។ ម្ល៉ោះហើយ បានជាមានការប្រើពាក្យខ្មែរជាពន្ធុនាម ជាលើកដំបូងបង្អស់ នៅក្នុងសិលាចារឹក K.២២៧ ក្នុងន័យជាកូនចៅរបស់ មហាឥសីកម្ពុ និងព្រះនាងមេរា ដែលបានក្លាយជា ស្ថាននាម យ៉ាងប្រាកដ។
បើតាមការស្រាវជ្រាវ យើងក៏ដឹងទៀតថា ពាក្យចក្រភពកម្វុជទេឝ (ប្រទេសខ្មែរដែលជាចក្រភព ឬ មហាប្រទេស) ទើបតែត្រូវបាននិយម ប្រើប្រាស់នៅក្នុងរាជ្យរបស់ស្តេច ព្រះបាទជយវម៌្មទី២ ( ៨០២-៨៥០ គ.ស) ដែលជាស្តេចចក្រវរ្តិន។ កុំភ្លេចថា ស្តេចដ៏ខ្លាំងពូកែអង្គនេះ បានផ្តើម ការបង្រួបបង្រួមដែនដី ចេនឡាទឹក និង ចេនឡាគោក ឲ្យក្លាយជាធ្លុង ឬជាទឹកដីតែមួយ។
ស្របនឹងទិន្នន័យ សិលាចារឹកនេះដែរ ដែលបានបញ្ជាក់ន័យនៃពាក្យ កម្វុជ យ៉ាងច្បស់លាស់នៅមានកត្តាផ្សេងៗ មួយចំនួន ក្នុងនោះរួមមានជំនឿរបស់ប្រជាជនខ្មែរ នាសម័យនគរភ្វូណាន ក្នុងអំឡុងស.តទី៦ នៃគ.ស ផងដែរ។
ខ្លឹមសារនៃសិលាចារឹកពីសម័យបុរេអង្គរដល់សម័យអង្គរគឺជាភស្តុតាង យ៉ាងសំខាន់ពាក់ព័ន្ធទៅនឹងការប្រើពាក្យ កម្វុជ ដើម្បីហៅប្រទេសខ្មែរ ក្នុងន័យដែលថាប្រទេសបង្កើតឡើងដោយមហាឥសី កម្វុ ឬជាប្រទេសរបស់ពួកកម្វុ។ ដូចនេះយើងអាចនិយាយបានថា ពាក្យ កម្វុជ ក្នុងសង្គមបុរាណ ជាពាក្យ មួយបង្កប់ទៅដោយអត្ថន័យដ៏ពិសិដ្ឋ ដោយហេតុថា ជាទឹកដីរបស់មហាឥសីដ៏មានមហិទ្ធិឫទ្ធិអស្ចារ្យ។ ជាឧទាហរណ៍ក្នុងសិលាចារឹក ស្តុកកក់ធំចារនៅឆ្នាំ ១០៥២ នៃ គ.ស (K.៩៣៥) នៅចង្វាតស្រះកែវ ក្នុងប្រទេសថៃបច្ចុប្បន្ន តែជាអតីតទឹកដីខ្មែរពីមុនគេឃើញមានការប្រើពាក្យ ព្រះកម្វុជទេឝ។
អាស្រ័យហេតុនេះហើយបានជាយើងអាចនិយាយបានថាជាប្រពៃណី រាល់ជនជាតិសុទ្ធសឹងតែ ដាក់ឈ្មោះ ទឹកដី ស្រុកភូមិកំណើត ឬប្រទេស ដែលបានឲ្យកំណើតឲ្យខ្លួន យ៉ាងណាមិញ ជនជាតិខ្មែរ ក្នុងអតីតកាលក៏ដូច្នោះដែរ។ ដូច្នេះការដាក់ឈ្មោះប្រទេស របស់ខ្លួនមានសារៈសំខាន់ណាស់សម្រាប់ ជាតិនីមួយៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដាក់ឈ្មោះ កម្វុជទេឝ ឬ ប្រទេសកម្ពុជាខាងលើនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ គួរឲ្យយើងយកមកវិភាគ ស៊ីជម្រៅ។
នៅទីនេះ យើងចង់និយាយថា ការដាក់ឈ្មោះ កម្វុជ ទំនងជាជំនួសឈ្មោះគោកធ្លក (សក្កទ្វីប) ដែលត្រូវបាន អនុម័តឡើងនាសម័យ នគរភ្វូណាន និង ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍ដ៏ជាក់ច្បាស់ ដោយសមហេតុផលជាទីបំផុត។
បដិមាសាស្ត្រ
[កែប្រែ]ភស្តុតាងជាក់ស្ដែងអំពីពាក្យ ហរិកម្វុជេន្ទ្រ ដែលជាឈ្មោះព្រះអាទិទេពចម្បងសំខាន់ជាងគេបំផុត នៅលើប្រាសាទភ្នំដានាសម័យនគរភ្វូណាន ដែលជា ប្រាសាទរាជនៃព្រះរាជធានីអង្គរបុរី ឬវ្យាធបុរក្នុងខេត្តតាកែវ បច្ចុប្បន្ន។
សូមរំលឹកថា ក្នុងចំណោមចំលាក់ទេវរូប ហរិកម្វុជេន្ទ្រ ដែលតំណាងព្រះវិស្ណុទៅក្នុងសម័យបុរាណ ចំលាក់នៅប្រាសាទខាងលើមានទំហំធំជាងគេបំផុត ដោយមានកំពស់ទៅដល់ ២,៩០ មាត្រ ដែល សព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។ ការស្ថាបនានូវចំលាក់ថ្ម ដ៏សម្បើមនេះ ដែលក្នុង ប្រវត្តិសាស្ត្រខ្មែរ គេមិនធ្លាប់ជួបប្រទះនោះអាចនឹងធ្វើឡើងទៅបាន លុះត្រាតែមានជាងជំនាញៗដ៏ច្រើននិងមានភាពស្ទាត់ជំនាញទាំងបច្ចេកទេស ទាំងបញ្ញាញ្ញាណ។
ជុំវិញចំលាក់ព្រះវិឝ្ណុកម្វុជេន្ទ្រ ដូចលោកសាស្ត្រចារ្យឡុង-សៀមដែរ យើងមានយោបល់ថាពាក្យនេះគឺជាពាក្យតំណាងឲ្យទេវនាមនិង ស្ថាននាម។ ឧទាហរណ៍ជាក់ស្តែង តាមសិលាចារឹក K.២៧២ នាសម័យបុរេអង្គរ យើងអាចយល់អំពីបំណង និង អត្ថន័យ ដែលខ្មែរពេញនិយម ចំពោះពាក្យ កម្វុរាជលក្ឝ្មី និងពាក្យ កម្វុបុរី ឬទីក្រុងកម្វុក្នុងសិលាចារឹកនាសម័យអង្គរ K.២៨៣។
ការបង្ហាញនេះ ថ្វីត្បិតតែមានសភាពជាសេចក្តីខ្លី ក៏ប៉ុន្តែយើងក៏មិនត្រូវមើលរំលងនូវអត្តន័យស៊ីជម្រៅ នៃពាក្យ ទាំងនោះដែរ។ ចំពោះយើង យើងមានយោបល់ថា ការយកឈ្មោះទេវៈមកភ្ជាប់នឹងស្ថាននាម គឺប្រទេស (កម្វុជ) បែបនេះ គឺធ្វើឡើងដើម្បីបង្ហាញភាពដ៏រឹងមាំ ឬភាពអមតៈនៃប្រទេសកម្ពុជា មានន័យថាដរាបណាព្រះបដិមានេះដែលជាព្រះអាទិទេព នៃព្រះរាជាណាចក្រកម្ពុជា នៅគង់វង្សស្ថិតស្ថេរដរាបនោះ ប្រទេសខ្មែរក៏នៅស្ថិតស្ថេរដដែលដែរ។
ជាការពិតណាស់ សម្រាប់សាសនិកជនខ្មែរ នាជំនាន់នោះ ការហៅពាក្យ វិឝ្ណុកម្វុជេន្ទ្រ នេះដែលកវី បណ្ឌិតបានបង្កើតដោយគោលការណ៍និយម យ៉ាងច្បាស់លាស់នាសម័យបុរេអង្គរ បានបង្កប់នូវរូបារម្មណ៍ដ៏ជ្រាលជ្រៅ និងដ៏ឧត្តុង្គឧត្តមបំផុត។ ក្រៅពីអំណាចពិសិដ្ឋ អំណាចសីលធម៌ និងគុណធម៌ ឥតត្រើយត្រាណ ព្រះវិឝ្ណុកម្វុជេន្ទ្រ ក៏បំពេញ ក្នុងអតីតនូវតួនាទី ជាអត្ថិភាពមួយទៀត គឺការផ្សះផ្សា បង្រួបបង្រួមជាតិតាមរយៈជំនឿ។ គោលបំណង ចម្បងគឺ ក៏ដើម្បីធ្វើឲ្យឈ្មោះនេះ ប្រកបដោយ ភាពខ្ទរខ្ទារ ទូទាំងចក្រភពខ្មែរ ដោយធ្វើឲ្យគេគោរពកោតខ្លាច រំភើបញាប់ញ័រ កាលបើស្តាប់ឬ ឮពាក្យនេះ។
ប្រសិនបើយើងរស់នៅក្នុងរង្វង់សហគមន៍មនុស្សនាជំនាន់នោះ យើងពិតជាមានអារម្មណ៍ដូច្នេះពុំខាន ដោយរកឃើញថាសង្គមវប្បធម៌តម្រូវឲ្យមានជំនឿបែបនេះ។ ទាំងនេះមិនគ្រាន់តែបានធ្វើឲ្យកូនចៅ កម្ពុជ ឬខ្មែរ គ្រប់រូបមានទឹកចិត្តជ្រះថ្លា មានសីលធម៌ និង គុណសម្បត្តិខ្ពស់ ដោយមាន ជំនឿទុកចិត្តលើខ្លួនឯង និងលើជាតិឯង ក្នុងនាមជាកម្ពុជា ឬជាខ្មែរតែប៉ុណ្ណោះទេ លើសពីនេះទៀត ភាពសាមគ្គី រវាងគ្នានឹងគ្នា ដោយសារតែចំណងជំនឿប្រពៃណី បានចងជាប់ពួកគេឲ្យរួមរស់ជាធ្លុងមួយ។ នេះជា និមិត្តរូបមួយយ៉ាងសំខាន់ ដែលការគោរពបូជាព្រះវិស្ណុលើកំពូលភ្នំដា បានផ្តល់ឲ្យក្នុងអតីតកាល ដ៏យូរលង់។ បើនិយាយម្យ៉ាងទៀត វត្តមានរបស់ចំលាក់នេះ គឺជានិមិត្តរូបនៃការប្រមូលផ្តុំកំលាំង របស់ជាតិខ្មែរទាំងមូល តាមរយៈ ជំនឿសាសនា។ ម្យ៉ាងទៀត ឆន្ទៈនេះក៏អាចគូសបញ្ជាក់ ដូចទើបពោលតាមរយៈនៃទំហំនៃព្រះបដិមាបុរាណនេះ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរឡើយ។ កុំភ្លេចថាអត្ថន័យនៃការគោរពបូជា គឺជាចលនាបួងសួងឲ្យប្រទេសជាតិ ឬ មនុស្សខ្មែរគ្រប់រូបបានតែសេចក្តីសុខ សេចក្តីរុងរឿង ថ្កើនថ្កាន។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ធ្វើឲ្យមានសាមគ្គីភាព រវាងប្រជានុរាស្ត្រ និង ប្រមុខដឹកនាំជាតិគឺព្រះមហាក្សត្រ និងសព្វនាម៉ឺន មន្ត្រី ដែលជាមេស្ថាប័ន ឬជាអ្នកដឹកនាំជាតិ។ បើនិយាយម្យ៉ាងទៀត ព្រះវិឝ្ណុកម្វុជេន្ទ្រ បានបំពេញ តួនាទីមួយយ៉ាងសំខាន់ គឺការពង្រឹងពង្រីក ស្ថាប័នអំណាចរបស់ព្រះមហាក្សត្ររាជេន្ទ្រវម៌្មទី១ តាមរយៈរូបចំលាក់ដែលមានព្រះនាមរបស់ទ្រង់គឺ វិឝ្ណុកម្វុជេន្ទ្រ។ ខាងលើនេះក៏ជាឧបករណ៍មួយដ៏កម្រ បង្ហាញនូវទេពកោសល្យ និងបញ្ញាញ្ញាណ ដ៏ខ្ពង់ខ្ពស់ ក្នុងការបង្កើតពាក្យមួយដែលមិនគ្រាន់តែតំណាងឲ្យប្រទេសតែប៉ុណ្ណោះ ក៏ប៉ុន្តែតំណាងឲ្យព្រះអាទិទេពដ៏មានមហិទ្ធិរិទ្ធិ ព្រមទាំងព្រះមហាក្សត្រគ្រប់គ្រងអំណាចផងដែរ។ រួមសេចក្តីមក ព្រះវិឝ្ណុកម្វុជេន្ទ្រ ខាងលើគូសបញ្ជាក់ឲ្យយើងឃើញនូវលក្ខណៈ ពិសិដ្ឋ ដ៏ឧត្តុង្គឧត្តម និងសក្ដានុពល នៃកំលាំងពិសិដ្ឋ សក្តិសិទ្ធិ របស់ប្រទេសខ្មែរ ដែលជាទឹកដីរបស់ព្រះ ( មហាឥសីកម្វុ និងនាងមេរា)។ កុំភ្លេចថាពាក្យកម្វុជេន្ទ្រ ពិតជាបង្ហាញពីការបង្រួបបង្រួមជាតិខ្មែរ យើងវិញជុំវិញព្រះអាទិទេព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមរូបភាព នៃព្រះវិស្ណុ ដែលគេតម្កល់នៅក្នុងប្រាសាទឥដ្ឋភ្នំដាក្នុងអំឡុង ស.តទី ៦ នៃគ.ស។
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ D'après l'épigraphie cambodgienne du X° siècle, les rois des "Kambuja" prétendaient descendre d'un ancêtre mythique éponyme, le sage ermite Kambu, et de la nymphe céleste Mera, dont le nom a pu être forgé d'après l'appellation ethnique "khmèr" (George Coedes). [១] Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន.; See also: Indianised States of Southeast Asia, 1968, p 66, George Coedes.
- ↑ Indianised States of Southeast Asia, 1968, p 66, 47, George Coedes
- ↑ Ancient Kamboja, People and the Country, 1981, pp 359-60, Dr J. L. Kamboj.
- ↑ Early East Iran and Atharvaveda, Persica, 1980, pp 114-15, ffn 81, Dr Michael Witzel).
- ↑ Parskar Gryhamsutram 2.1.23
- ↑ Alexander's Invasion, p 38; See also Some Kshatriya Tribes of Ancient India, p 235, Dr B. C. Law
|
មុនដោយ មិនស្គាល់ |
ក្សត្រនៃចេនឡា រឺ ជយាទិត្យបុរ | តដោយ ព្រះបាទកម្វុជ |
- Pages with script errors
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ការជជែករកភាពត្រឹមត្រូវ ពី ខែតុលា ២០១៤
- Articles with invalid date parameter in template
- ការជជែករកភាពត្រឹមត្រូវទាំងឡាយ
- Articles lacking sourcesពីខែតុលា ២០១៤
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- All articles lacking sources
- អត្ថបទត្រូវការរបៀបរៀបរយ ពី ខែតុលា ២០០៩
- អត្ថបទទាំងឡាយត្រូវការរបៀបរៀបរយ
- អត្ថបទទាំងឡាយដែលអាចមានការស្រាវជ្រាវដើម
- អត្ថបទដែលអាចមានការស្រាវជ្រាវដើមពីខែតុលា ២០១៤
- ឥសីហិណ្ឌូ
- កម្ពោជ
- ក្សត្រនៃកម្វុជ
- ក្សត្រនៃជយាទិត្យបុរ