សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប
សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប
[កែប្រែ]គឺជាសាលា ដែលមានទីលំនៅស្ថិតនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។សាលាដុនបូស្កូគឺជាសាលា ដែលមានភាពល្បីល្បាញ គ្រប់ខេត្តគ្រប់ស្រុក ដែលបានជួយដល់ ដល់សិស្សានុសិស្សដែលមានសញ្ញាបត្រ័ ឌីប្លូម ឬ ក៍ សញ្ញាបត្រ័ ទុត្តិយភូមិ ដែលមានភាពក្រីក្រកំព្រាឪពុកម្តាយ ដែលគ្មានលទ្ធភាពចូលរៀននៅសកលវិទ្យាល័យផ្សេងៗ សាលាក៍បាន សំរេចចិត្ត ជ្រើសយកសិស្សដែលមានភាពក្រីក្រ និងមានសមត្ថភាពគ្រប់គ្រាន់ និង ឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ។ហើយចំពោះសិស្សដែលមានលទ្ធភាពបានចូលមករៀននៅសាលាដុនបូស្កូ សាលាក៍មានវិធានការ សំរាប់អប់រំនៅចំណេះដឹងផ្សេងៗ បទពិសោធន៍ ជាច្រើនទៅដល់សិស្សគ្រប់រូប។
សាលាដុនបូស្កូ នៅប្រទេសកម្ពុជា គឺជាប្រភេទសាលា ដែលមានបងៀ្រនជំនាញបច្ចេសទេស សំរាប់យុវជន នឹង យុវនារី សាលាដុបូស្កូកែបបានបើក ដំណើរការរៀនអស់រយៈពេលប្រហែលជាពីខែមកហើយ សាលានិងទទួលដំណើរការ ទទួលសិស្សចាប់ពីឆ្នាំ ២០១១នេះតទៅ មាន[[ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន]]ដែលបានចាប់ផ្តើមដំណើរការមុនគេ នៅសាលាដុនបូស្កូកែប ខាងផ្នែកទំនាក់ទំនងសង្គម នៅក្នុងផ្នែកនេះ មានសិស្សចំនួន ១២នាក់ទេក្នុងមួយឆ្នាំ បន្ទាប់មកដោយមានការរីកចំរើនចំពោះការអប់រំ និងគុណភាពសិក្សា គណៈគ្រប់គ្រងផ្នែកទំនាក់ទំនងសង្គមបានសម្រេចចិត្តជ្រើសរើសសិស្សបន្ថែមរហូតដល់ ២០នាក់ក្នុងមួយឆ្នាំៗ ហើយនឹងមានគំរោងបន្ថែមនូវសិស្សស្រីខ្លះទៀតនៅបន្ទាប់ពីឆ្នាំ២០១១ ព្រោះមុខវិជ្ជាដែលត្រូវសិក្សាក្នុងផ្នែកសមស្របទៅនឹងសិស្សស្រី ហើយបន្ទាប់ពី បញ្ចប់សិស្សស្រីនឹងអាចដើរតួចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ផ្នែកនេះទទួលយុវជនដែលមកពីតំបន់ផ្សេងៗ នៅ ប្រទេសកម្ពុជាមានគ្រួសារមួយចំនួនធំដែលមានជីវភាពក្រលំបាកពិសេសនោះគឺមិនមានលទ្ធភាពអោយកូនចូលរៀន នៅសាលាដែលបង់ថ្លៃដើម្បីជាការចូលរួមកសាងធនធាន មនុស្សនៅប្រទេសកម្ពុជា អោយបានរីកចំរើនឡើងនូវផ្នែកប្រព័ន្ធព័ត៌មានដូចជា ភាសាអង់គ្លេស ប្រព័ន្ធអ៊ីនធើណែត កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ។
លើសពីនេះទៅទៀត សាលាពក៏បានទទួលអោយសិស្សស្នាក់ផងដែរ ទាំងការហូបចុក នឹង ព្រមទាំងដំណើរកំសាន្តផ្សេងៗ កោ្រយពេលបញ្ចប់វគ្គសិក្សារយះពេលពីឆ្នាំ