Jump to content

សណ្តែកបៃតង

ពីវិគីភីឌា

សណ្តែកបៃតង (បទ ពាក្យ៨)

សណ្តែកបៃតង (បទ ពាក្យ៨)

(១) សណ្តែកបៃតងអាយុនៅក្មេង រីឯសំលេងស្រួចស្រែបអស្ចារ្យ

ស្ដីពីកំណាព្យមិនបាច់វាចា តែងថ្មីកាលណាបះសក់កាលនឹង។


(២) សណ្ដែកបៃតងកុលបុត្រខេមរា មួយជាតិនេះណាមិនគិតរំពឹង

ឃ្លាតឆ្ងាយពីស្រុកទៅខំសំលឹង ជីវិតតានតឹងឯនាយស្រុកឆ្ងាយ។


(៣) សណ្ដែកបៃតងតែងនៅក្នុងសួន រត់លេងបិទពួនរីករាយសប្បាយ

សួនសុវណ្ណភូមិសួនផ្ដល់រូបកាយ សួនថែឆោមឆាយអោយមានជីវិត។


(៤) សណ្ដែកបៃតងចូលចិត្តលេងសើច និយាយបញ្ចើចបញ្ចើដល់មិត្ត

ពេលខ្លះក្លែងខ្លួនជាស្រីស្នេហ៍ស្និត តែធាតុរូបពិតជាបុរសទេ។


(៥) សណ្ដែកបៃតងចិត្តក្មេងមុខចាស់ រាងស្លីមជាក់ច្បាស់ខ្យល់បក់រាំរេ

ចូលចិត្តធ្វើបុណ្យនៅពេលទំនេរ តែងគិតពីគេស្មោះស្ម័គ្រភក្ដី។


គេ= (មាតា បិតា ក្រុមគ្រួសារ កុមារកំព្រា កុមារអនាថា ចាស់ជរា ប្រទេសខ្មែរ ។ល។)

និពន្ធដោយ សុខគឹមហេង ០៣ កញ្ញា ២០១០