Jump to content

សទ្ធា

ពីវិគីភីឌា

(បា.),(សំ.) (ស័ត-ធា) (ឝ្រទ្ធា) ជំនឿ ។ សេចក្ដី​ជឿ​បុណ្យ, ជឿ​បាប, ជឿ​កម្ម, ជឿ​ផល : មាន​សទ្ធា​មុតមាំ; ឲ្យ​ទាន​ដោយ​សទ្ធា ។

សទ្ធា​ចរិត : អ្នក​ដែល​មាន​ចរិត​ជឿ​ងាយ, អ្នក​ដែល​ឆាប់​ជឿ​ងាយ​ៗ ។
សទ្ធា​ចរិយា : ដំណើរ​ប្រព្រឹត្ត​ដោយ​ការ​ជឿ ​ឬ ​នៅ​ក្នុង​ការ​ជឿ​ស្ដាប់ ។
សទ្ធា​ចិត្ត : ចិត្ត​ដែល​ប្រកប​ដោយ​សទ្ធា ។
សទ្ធា​ចេតសិក : សទ្ធា​ដែល​រាប់​ជា​ចេតសិក​មួយ ក្នុង​ពួកចេតសិក ៥២ (ព. អ.) ។
សទ្ធា​ទេយ្យ : របស់​ដែល​គេ​ឲ្យ​ដោយ​សទ្ធា, ចតុប្បច្ច័យ​ដែល​ទាយក​ប្រគេន​បព្វជិត​ដោយ​សទ្ធា (ព. វិ. ពុ.) ។
សទ្ធា​ធន : (--ធន់) ទ្រព្យ​គឺ​សទ្ធា, សទ្ធា​ដែល​ទុក​ថា​ជា​ទ្រព្យ​របស់​មនុស្ស ។
សទ្ធាធិក : (បា. <សទ្ធា + អធិក “ក្រៃលែង, លើស​លុប”) អ្នក​ដែល​អធិក​ដោយ​សទ្ធា គឺ​ពោធិសត្វ​ដែល​បំពេញ​បារមី​ដោយ​សទ្ធា​ដ៏​លើស​លុប ។
សទ្ធាធិមុត្ត : (បា. < សទ្ធា + អធិ​មុត្ត “ដែល​បង្អោន​ទៅ, ដែល​ចុះ​ចិត្ត​ស៊ប់”) អ្នក​ដែល​ចុះ​ចិត្ត​ស៊ប់​ក្នុង​សទ្ធា, អ្នក​ដែល​ជឿ​ស៊ប់ ។
សទ្ធា​បព្វជិត : អ្នក​បួស​ដោយ​សទ្ធា ។
សទ្ធា​សម្បន្ន : (--ស័ម-ប័ន) អ្នក​ដែល​បរិបូណ៌​ដោយ​សទ្ធា; បើ​ស្ត្រី​ជា សទ្ធា​សម្បន្នា (--ស័ម-បុ័ន-ន៉ា) ។
សទ្ធា​សម្បយុត្ត : (--ស័មប៉ៈយុត) ចិត្ត​ដែល​ប្រកប​ដោយ​សទ្ធា; បុគ្គល​អ្នក​ប្រកប​ដោយ​សទ្ធា ។
សទ្ធិន្រ្ទិយ : (ស័ត-ធិន-ទ្រី; បា. < សទ្ធា + ឥន្រ្ទិយ) ឥន្រ្ទិយ​គឺ​សទ្ធា (សទ្ធា​ដែល​រាប់​ថា​ជា​ធំ​មួយ​របស់​សត្វ​លោក) ។ល។