Jump to content

សន្ត វ៉ាឡេនទិន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សន្តៈវ៉ាឡេនទិន)
សន្ត វ៉ាឡេនទិន
គំនូររបស់សន្ត វ៉ាឡេនទិន
សាសនាសាសនាកាតូលិក
បុគ្គលភាព
ប្រសូតប្រទេសអ៊ីតាលី
កាន់តំណែងជាន់ខ្ពស់
គោរម្យងារឧបការីសម្រាប់សេចក្តីស្រឡាញ់

សន្ត វ៉ាឡេនទិន ឬ សន្ត វ៉ាឡង់តាំង ( អ៊ីតាលី: San Valentino  ; ឡាតាំង: Valentinus ) គឺជាសន្ត​មួយរូប​ នៅសតវត្សទី ៣ ដែលព្រះសហគន៍កាតុលិក រំលឹក​នៅ​ថ្ងៃទី​១៤ កុម្ភៈ។

ឈ្មោះរបស់សន្តៈវ៉ាឡេនទិន ក្លាយទៅជា ឈ្មោះរបស់ទិវានៃក្តីស្រឡាញ់ ដែល ជាថ្ងៃ នៃក្ដីស្រឡាញ់សកល ។

ជីវប្រវត្តិ

[កែប្រែ]

លោកវ៉ាឡេនទិន ជាបូជាចារ្យដ៏វិសុទ្ធមួយរូប ក្រោយមកលោកជាលោកអភិបាល។ លោករងការបៀតបៀនពី ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះបាទ Claudius ទីពីរ រួមជាមួយសន្តម៉ារីអុស។ លោកជាមរណសាក្សី ដែលមិនព្រមបោះបង់ចោលជំនឿគ្រីស្តបរិស័ទ។ អ្នកប្រវត្តិសាស្ត្រខ្លះដឹងថា លោកជាបូជាចារ្យដែលត្រូវគេចាប់ដាក់គុក ដោយសារប្រឆាំងនឹងព្រះរាជបញ្ជា​របស់ចៅអធិរាជ ព្រោះលោកជួយគូស្រករឲ្យបានអាពាហ៍ពិពាហ៍កាតូលិក ដែលស្តេចហាមមិនឲ្យប្រារព្ធពិធីអាពាហ៍ពិពាហ៍។ នៅក្នុងអំឡុងពេលនោះកំពុងមានសង្រ្គាម ហើយស្តេច គិតថា កាលណាមានអាពាហ៍ពិពាហ៍ ទាហានមិនគិតរឿងច្បាំងទេ បានជាហាមមិនឲ្យមានអាពាហ៍ពិពាហ៍ ។

ក្រោយលោកត្រូវគេចាប់ដាក់គុក ព្រះចៅអធិរាជចូលចិត្តស្តាប់អ្នកទោសនេះនិយាយអំពី​ជំនឿ​របស់​គាត់ ស្តេចនិយាយថា “លទ្វិជំនឿរបស់បុរសនេះ ស្តាប់ហើយជាប់ចិត្តមែនទែន”។  លោកវាឡេនទិន ក៏ខិតខំធ្វើឲ្យព្រះចៅអធិរាជ ប្រែចិត្តគំនិតទទួលព្រះយេស៊ូគ្រីស្តដែរ ។ ប៉ុន្តែមិនបានជោគជ័យទេ។

មានរឿងនិទានមួយទៀតថា នៅពេលជាប់ឃុំឃាំងនោះ កូនស្រីរបស់ឆ្មាំគុកជាមនុស្សខ្វាក់ ហើយលោកបាន ជួយឲ្យភ្នែករបស់កូនស្រីឆ្មាំគុកនោះមើលឃើញវិញ។ មុនពេល​គេ​យក​លោកទៅប្រហារជីវិត លោកសរសេរ សំបុត្រមួយដែលចុះឈ្មោះខាងចុងថា “ពីវ៉ាឡេនទិនរបស់អ្នក”។

លោកជាមរណសាក្សីនៅឆ្នាំ ២៦៩ ហើយគេបញ្ចុះសពលោកនៅផ្លូវ Flaminian។ ហើយនៅ កាតាកម្ប៍ ដែលជាផ្នូរបុរាណ និងព្រះសហគមន៍បុរាណ​មានឈ្មោះឧទ្ទិសដល់លោក។ ក្នុងឆ្នាំ ៤៩៦ សម្តេចប៉ាប យេឡាស៊ីអុស(Gelasius) បានកំណត់ថ្ងៃទី ១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យរំលឹកលោក​ក្នុងឋានៈជាមរណសាក្សី។

សន្តវាឡេនទិន ជាឧបការីសម្រាប់៖ គូស្រករ, អ្នកចិញ្ចឹមឃ្មុំ, អំណរសប្បាយនៅពេលអាពាហ៍ពិពាហ៍, សេចក្តីស្រឡាញ់, អ្នកធ្វើ​ដំណើរ, យុវជន។  រូបរបស់លោកតែងតែមានសត្វស្លាបនិងផ្កាកុលាប។

ឧបការីភាព

[កែប្រែ]
ព្រះធាត​របស់ សន្តៈវ៉ាឡេនទិននៅក្នុងព្រះវិហារ Santa Maria in Cosmedin នៃទីក្រុងរ៉ូម

សន្តវាឡេនទិន ជាឧបការីសម្រាប់៖ គូស្រករ, អ្នកចិញ្ចឹមឃ្មុំ, អំណរសប្បាយនៅពេលអាពាហ៍ពិពាហ៍, សេចក្តីស្រឡាញ់, អ្នកធ្វើ​ដំណើរ, យុវជន។  រូបរបស់លោកតែងតែមានសត្វស្លាបនិងផ្កាកុលាប។

ទិវានៃក្ដីស្រលាញ់

[កែប្រែ]

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណះទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗkl ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ