ទិវានៃក្ដីស្រលាញ់

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ថ្ងៃបុណ្យសង្សារ)

ប្រវត្តិរឿងព្រេង[កែប្រែ]

នៅ ស.វ ទី៣ នៃ គ.ស សន្តៈវ៉ាឡេនទិន ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ៍មួយគូរដែលគេមិនត្រូវបានអនុញ្ញាតិ ព្រោះឪពុកម្ដាយរបស់ពួកគេមិនអនុញ្ញាតិ ឬ តាមប្រភពខ្លះ ដោយសារតែ កូនកំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាមប្រាម។ សន្តៈវ៉ាឡេនទិន បានរៀបការអោយផ្កា ជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើអោយព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ០១សន្តៈវ៉ាឡេនទិន ត្រូវបានកាត់ទោសប្រហារជីវិត។ផឥតឥតមក

សហរដ្ឋអាមេរិក និងអឺរ៉ុប[កែប្រែ]

នៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ រឺពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេ​មាន​ចំពោះអ្នក​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះនៅតែ​បានគេប្រើប្រាស់នៅឡើយ។​ ពួកគេបានព្យាយាមធ្វើអោយវាមានលក្ខណះផ្អែមល្ហែមដោយ សរសេរជាលេខសំងាត់ រឺបំលែងតួអក្សរទៅជាលេខ។ល។

តំណភ្ជាប់ខាងក្រៅ[កែប្រែ]