Jump to content

សមុទ្រដេដស៊ី

ពីវិគីភីឌា
សមុទ្រមរណៈមើលពីអីុស្រាអែលឆ្ពោះទៅហ្សកដានី
អ្នកទេសចរអាចបណ្ដែតខ្លួនលើផ្ទៃសមុទ្រដោយសារដង់ស៊ីតេអំបិលខ្ពស់

សមុទ្រមរណៈ រឺ សមុទ្រដេដស៊ី (អង់គ្លេស: Dead Sea; អារ៉ាប់البَحْر المَيّت‎‎, អាល់បះរ៍ម៉ៃយិត; ភាសាហេប្រ៊ូ:យ៉ាំហាមេឡះ (សមុទ្រអំបិល))

ជាបឹងទឹកប្រៃដែលមានដង់ស៊ីតេអំបិលខ្ពស់បំផុត ស្ថិតនៅត្រង់ព្រំប្រទល់ប្រទេសហ្សកដានី និង ប្រទេសអីុស្រាអែល មាននីវ៉ូទាបជាងនីវ៉ូទឹកសមុទ្របំផុត ។

សមុទ្រមរណៈស្ថិតនៅចន្លោះជួរភ្នំយូដៀផ្នែកពីខាងលើ និងទំនាបថ្រានហ្សកដានីពីខាងកើត ព្រមទាំងមានទន្លេហ្សកដានីហូរចាកចូលពីទិសខាងជើង។សមុទ្រមរណៈមានបណ្ដោយប្រហែល 80គីឡូម៉ែត្រ និងទទឹងប្រហែល 18គីឡូម៉ែត្រ ដែលមានផ្ទៃសរុប 1020គីឡូម៉ែត្រ។ជ្រោយអ័លលិសាន (ប្រែថាអណ្ដាត) ចែកសមុទ្រផ្នែកខាងកើតជា២ផ្នែក ដែលផ្នែកខាងលើធំជាងគ្របដណ្ដប់លើផ្ទៃ3/4 នៃផ្ទៃសរុប ចំណែកជំរៅអាចមានដល់ 400ម៉ែត្រ។អាងទឹកផ្នែកខាងលើមានទំហំតូចនិងរាក់(ជំរៅប្រហែល 3ម៉ែត្រ)។ក្នុងសម័យសរសេរគម្ពីរបៃបឺលរហូតដល់សតវត្សទី8 មានមនុស្សរស់នៅតែផ្នែកខាងលើប៉ុណ្ណោះនិងមាននីវ៉ូទាបជាងបច្ចុប្បន្ន35ម៉ែត្រ។

ជនជាតិអារ៉ាប់នឹងហៅសមុទ្រនេះថា "អាល់បាហ៍រ៉ាល់ម៉ៃយិត" មានន័យថាសមុទ្រមរណៈ ដូចគ្នាទៅនឹងភាសាអង់គ្លេស ខណៈដែលភាសាហេប៊្រូហៅសមុត្រនេះថា"យ៉ាំហាមេឡះហ៍មានន័យថា"សមុទ្រអំបិល ជាសមុទ្រដែលមានប្រៃបំផុតមួយក្នុងលោក ប្រៃជាងសមុទ្រដ៏ទៃទៀត4ដង ហើយមាននីវ៉ូទាបជាងនីវ៉ូទឹកសមុទ្រដល់ទៅ417.5ម៉ែត្រ រាប់បញ្ចូលជាតំបន់ដែលទាបបំផុតលើលោក។សំរាប់សមុទ្រមរណៈជាទិដៅរបស់អ្នកទេសចរដែលចូលចិត្តការធ្វើដំណើរទៅកាន់តំបន់ប្លែកៗនិងជាសមុទ្រដែលគ្មានជីវិតរស់នៅឡើយលើកលែងតែ បាក់តេរី និង ពពួកផ្សិត មួយចំនួន៕