សមុទ្របិទ
Appearance
សមុទ្របិទ (Enclosed Sea) គឺជាផ្ទៃទឹកប្រៃដ៏ធំដែលស្ថិតនៅក្នុងទ្វីប និងពុំមានទំនាក់ទំនងទៅនឹងសមុទ្រ ឬមហាសមុទ្រខាងក្រៅឡើយ។ សព្វថ្ងៃនេះ សមុទ្រអារ៉ាល់ (Aral Sea) និងសមុទ្រកាសព្យែន (Caspian Sea) គឺជាសមុទ្របិទតែពីរគត់នៅលើពិភពលោក។ ករណីសមុទ្រមរណៈ (the Dead Sea) គឺគ្រាន់តែជាបឹងទឹកប្រៃមួយប៉ុណ្ណោះ ពុំមានលក្ខណៈគ្រប់គ្រាន់ជាសមុទ្របិទទេ។ បើតាមលក្ខណៈទ្រង់ទ្រាយសមុទ្រកាសព្យែន ត្រូវបានគេសន្មតថាជាបឹង ពុំមែនជាសមុទ្រឡើយ។