សម្រែកបក្សីបក់គឹង
Appearance
កំណាព្យប្រស្នា សម្រែកបក្សីបក់គឹង (បទ ពាក្យ៨) | |
កំណាព្យប្រស្នា សម្រែកបក្សីបក់គឹង (បទ ពាក្យ៨) ព្រឹក្សព្រៃទ្រនំសម្បូរសប្បាយ បក្សីទាំងឡាយស្រែកច្រៀងខ្ញាវខ្ញា តែគួរអភព្វសែនអនិច្ចា ស្ទើរក្ស័យជីវ៉ាបក្សីបក់គឹង។ កូនចៅនៅតូចមិនទាន់ដុះស្លាប តោហាមាត់ស្ងាបនាគធ្វើមិនដឹង ឥន្រ្ទីក្រញាំហនុមានប្រឹង បណ្ដេញបក់គឹងចាកចោលសម្បែង។ បក់គឹងខំស្រែកស្រក់ទឹកនេត្រា ខ្ទរអាកាសាក្រោមកំដៅហែង សង្ឃឹមគុជសីចេញមកសម្ដែង ដោះរឿងចំបែងវាសនាបក់គឹង។ និពន្ធដោយ សុខគឹមហេង ០១ មិនា ២០១១ |