សម្លម្ជូរគ្រឿងត្រីសណ្ដាយ
Appearance
គ្រឿងផ្សំ
[កែប្រែ]- ត្រី ១គីឡូក្រាម
- គល់ស្លឹកគ្រៃ ៤គល់
- ម្ទេសប្លោកក្រៀម ៣ផ្លែ
- ល្មៀត ១ដុំតូចល្មម
- សម្បកក្រូចសើច ១ចំណិត ឬស្លឹកក្រូចសើច ៣
- សន្លឹកអំបិល កន្លះស្លាបព្រាបាយ
- ក្រសាំង ៤ផ្លែ (តាមផ្លែតូច ឬធំ)
- ប្រហុក ៣០ក្រាម
- ម្ទេសប្លោកស្រស់ ២ផ្លែ
- ទឹកត្រី ១ស្លាបព្រាបាយ
- ខ្ទឹមស ១ដុំ
- ប៊ីចេង ១ស្លាបព្រាកាផែ
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- រំដេង ១ដុំតូចល្មម ។
វិធីធ្វើ
[កែប្រែ]- ធ្វើត្រីឲ្យស្អាត លាងទឹកកោសឲ្យជ្រះអំបិល ទុកឲ្យស្រស់ទឹក រួចកាត់ជាកង់ធំល្មម។
- គល់ស្លឹកគ្រៃ រំដេង ម្ទេសក្រៀម សម្បកក្រូចសើច ខ្ទឹមស អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ។ ឆ្កៀលក្រសាំងដាក់ក្នុងចាន។ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ។ ម្ទេសប្លោកហាន់ជាចំណិតតូចៗ។
- យកឆ្នាំងលាងទឹកឲ្យស្អាត ដាក់ត្រី គ្រឿង ប្រហុក ក្រសាំង ស្ករ ប៊ីចេង ទឹកបន្តិចលាយច្របល់ចូលគ្នាឲ្យសព្វ។ ដាក់ទុកឲ្យពុះប្រហែល ៥នាទី លើករលាក់ឲ្យសព្វប្រយ័ត្នកុំឲ្យបែកសាច់ត្រី ចាក់ទឹកថែម(១លីត) ទុកឲ្យពុះឆ្អិនសាច់ត្រី បង់ស្លឹកក្រូចសើច ភ្លក់ឲ្យល្មមតាមចំណូលចិត្ត បង់ម្ទេសប្លោកលើកដាក់ចុះជាការស្រេច៕