សាកលវិទ្យាល័យ​ត្រាវិញ

ពីវិគីភីឌា
សាកលវិទ្យាល័យត្រាវិញ
ឡាតាំង: Tra Vinh University
បាវចនានាំមក​នូវ​ឱកាស​សិក្សា​មាន​គុណ​ភាព​សម្រាប់​សហគមន៍
បង្កើត១៩ មិថុនា ២០០៦
ប្រភេទសាកលវិទ្យាល័យរដ្ឋ
សាកលវិទ្យាធិការបណ្ឌិត ផាម ទៀត​ ខាញ់
និស្សិតជាង​ ២០,០០០ នាក់
ទីតាំងត្រាវិញ, វៀតណាម
Campus៤ ៖
ឈ្មោះដើមសាកលវិទ្យាល័យ​រង​សហគមន៍ត្រាវិញ
វិបសាយ[១]
tra vinh university logo


សាកលវិទ្យាល័យត្រាវិញ (ហៅកាត់ ជាអង់គ្លេស: TVU)​ បង្កើត​ឡើងយោងតាមសេចក្ដីសម្រេចលេខ 141/QĐ/ 2006 - TTg របស់នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៦ មានទី​ស្នាក់​ការ​កណ្តាល​អាគារ​១២៦ ផ្លូវជាតិ៥៣ សង្កាត់ទី៥ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។ សាកលវិទ្យាល័យត្រាវិញ​​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ចម្បង​គេ​លើ​វិស័យ​​ភាសា​វប្បធម៌​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​​នៅ​​តំ​បន់​វាល​រាប​ទន្លេគឺវ​ឡុង។

ជាសាកលវិទ្យាល័យរបស់រដ្ឋ បណ្តុះ​បណ្តាលច្រើន​កំរិត៖ ពី​ធម្យម​សិក្សា​ជំនាញ ឧត្តម​សិក្សា អនុបណ្ឌិត និង​បណ្ឌិត; ច្រើន​វិស័យ៖ វិស័យ​ភាសា វប្បធម៌ វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ​ សេដ្ឋកិច្ច នីតិសាស្ត្រ ភាសា​បរទេស បច្ចេកទេស បច្ចេកវិទ្យា គីមីសាស្ត្រ កសិកម្ម វារីវប្បកម្ម គរុកោសល្យ វេជ្ជសាស្ត្រ; ច្រើន​បែប​៖ ពេញ​ម៉ោង សញ្ញាបត្រ​ទី២ រៀន​បន្ត​ឡើង សិក្សា​បណ្តើរ​ធ្វើការ​បណ្តើរ សិក្សា​ពីចម្ងាយ ឆ្លើយ​តប​តម្រូវ​ការ​ឯក​ទេស​សម្រាប់​អ្នក​សិក្សា​និង​សហគមន៍។ ម្យ៉ាង​វិញ​ទៀត សាកលវិទ្យាល័យ​នៅ​មាន​សហការ​បណ្តុះ​បណ្តាលកំរិតឧត្តមសិក្សា និង​អនុបណ្ឌិត​ជាមួយ​វិទ្យាស្ថាន សាកលវិទ្យាល័យ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស។

ប្រវត្តិ[កែប្រែ]

សាកលវិទ្យាល័យត្រាវិញ មានប្រភពដើមគឺ​សាកលវិទ្យាល័យរងសហគមន៍ត្រាវិញ បង្កើត​នៅឆ្នាំ២០០១ លើមូលដ្ឋានគម្រោងការសាកលវិទ្យាល័យរងសហគមន៍ Vietnam-Canada ដោយអាស្រាយ​ស្ថាប័នអភិវឌ្ឍពិភពលោកកាណាដា(CIDA)សហព័ន្ធ​សាកលវិទ្យាល័យរង​សហគមន៍កាណាដា​ (ACCC)​វិទ្យាស្ថាន/សាលាមួយចំនួន​របស់កាណាដាដូចជា វិទ្យាស្ថាន និងបច្ចេកទេសអនុវត្តខេត្ត Saskatchewan (SIAST) វិទ្យាស្ថាននាវាចរណ៍ (MI) វិទ្យាស្ថានបច្ចេកទេសកសិកម្មខេត្ត Québec (ITA) និងសាកលវិទ្យាល័យ-សាកលវិទ្យាល័យរង (MUC) និងរដ្ឋាភិបាលវៀតណាមរួមឧបត្ថម្ភអំពីហិរញ្ញវត្ថុនិងបច្ចេកទេស។ គម្រោងការសាកលវិទ្យាល័យរងសហគមន៍វៀតណាម-កាណាដា បញ្ជាក់នូវរូបភាពនៃសាកលវិទ្យាល័យរងសហគមន៍ប្រទេសកាណាដា និងអាចអនុវត្តមានប្រសិទ្ធិភាពក្នុងប្រព័ន្ធអប់រំក្នុងប្រទេសវៀតណាម។

ថ្ងៃទី ១៩ មិថុនា ២០០៦ នាយករដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​សម្រេច​លេខ 141/QĐ-TTg បង្កើត​សាកលវិទ្យាល័យ​​ត្រាវិញ​លើ​មូលដ្ឋាន​សាកល​វិទ្យាល័យ​រង​សហគមន៍​ត្រាវិញ។

ថ្ងៃទី ២៨ មេសា ២០១១ នាយករដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​សម្រេច​លេខ 639/QĐ-TTg រួម​បញ្ចូល​មហាវិទ្យាល័យ​រង​គរុកោសល្យ​ត្រាវិញ​​​ទៅ​​​ក្នុង​សាកលវិទ្យាល័យ​ត្រាវិញ។

ចក្ខុវិស័យ[កែប្រែ]

ជាសាកលវិទ្យាល័យដែលផ្តោតទៅ​រក​ទំនោរ​​​អនុវត្តជាក់​ស្តែង​​​ និង​មាន​លក្ខណៈ​​ពិសេស។

បេសកកម្ម[កែប្រែ]

សាកលវិទ្យាល័យត្រាវិញ​បណ្តុះបណ្តាលពហុមុខជំ​នាញ​ ពហុកម្រិត​ និង​សិក្សា​បន្ត​ឡើង​​នៅ​​កម្រិត​ខ្ពស់​ជាង​ ​ដើម្បី​បំពេញ​នូវ​តម្រូវ​​ការ​នៃ​​អ្នកសិក្សា; អភិវឌ្ឍ​កម្មវិធី​សិក្សា​​ ផ្ទេរ​បច្ចេក​វិទ្យា ផ្គត់​ផ្គង់​​សេវាកម្ម​សម្រាប់​សង្គម​ ​រួម​ចំណែក​ដ៏សំ​ខាន់​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​ លើក​កម្ពស់​​ជីវភាព​​រស់​នៅ​របស់ប្រ​ជា​ជន​​ក្នុង​​សហគមន៍​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​​សង្គម​កិច្ច​​​នៅ​ថ្នាក់​​មូល​ដ្ឋាន ​និងថ្នាក់​ជាតិ។​

កម្មវិធី​បណ្តុះ​បណ្តាល​[កែប្រែ]

សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​រដ្ឋ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ប្រ​គល់​ភារកិច្ច​ជ្រើស​រើស​និស្សិត​នៅ​ទូទាំង​ប្រ​ទេស​រួម​មាន​មុខ​ជំ​នាញ​ចំ​នួន​ ៣៣ កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (ថ្នាក់​បណ្ឌិត ៨ និង​អនុបណ្ឌិត ២៥) កម្រិត​បរិញ្ញាបត្រ​ចំ​នួន ៥៩ មុខ​ជំនាញ និង​បរិញ្ញាបត្រ​រងចំ​នួន ៧ មុខ​ជំ​នាញ​ នៅ​លើ​វិស័យ​៖ កសិកម្ម-ជលផល; បច្ចេក​ទេស​-បច្ចេកវិទ្យា​; វេជ្ជសាស្ត្រ​-ឱសថ;​ ភាសា​បរទេស; ភាសា​-វប្បធម៌​-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ; សេដ្ឋកិច្ច​-ច្បាប់; គីមី​សាស្ត្រ​អនុវត្ត; គរុកោសល្យ; គ្រប់​គ្រង​ការិយាល័យ​-វៀត​ណាម​វិទ្យា-បណ្ណាល័យ; ទ្រឹស្តី​នយោបាយ និង​វិទ្យាសាស្ត្រ​រូបវន្ត។

គុណភាព​បណ្តុះ​បណ្តាល​[កែប្រែ]

យោងតាមចំណាត់ថ្នាក់នៃ Webometrics ឆ្នាំ ២០១៧ សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី ២ នៅតំ​បន់​នៃ​ទិស​ខាងលិច និងជាប់​ចំ​ណាត់​ថ្នាក់​ទី ១៤ នៅប្រទេសវៀតណាម។

ចំពោះ​ចំណាត់ថ្នាក់ UI GreenMetric University Ranking សាកលវិទ្យាល័យត្រាវិញជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣០០ នៅលើពិភពលោកសម្រាប់ល្បឿននៃការកែលំអគុណភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

សាកល​វិទ្យាល័យត្រាវិញ​​បានបំពេញលក្ខខណ្ឌ​ស្តង់ដារគុណភាពអប់រំស្របតាមស្តង់ដារថ្មីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ហើយបានទទួលស្គាល់នូវ​កម្រិត​​គុណភាពអប់រំអន្តរជាតិ - FIBAA ក្នុងកម្មវិធីចំនួន ០៤ គឺបរិញ្ញាបត្រពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុ ព្រម​ទាំង​​ទទួល​ស្គាល់​កម្រិត​ស្តង់​ដារ​នៃ​ AUN, ABET សម្រាប់​មុខ​ជំ​នាញ​វារី​វប្បកម្ម បសុពេទ្យ និង​ក្រុម​មុខ​ជំ​នាញ​ផ្នែក​បច្ចេកទេស​និង​បច្ចេក​វិទ្យា។ សាកលវិទ្យាល័យ​ត្រាវិញ​ក៏​ជា​ជាសមាជិក​នៃ​អង្គ​ការ​ CDIO និង​ជា​សមាជិក​អន្តរជាតិ​តែ​មួយ​គត់​នៃ​សមាគម​​បណ្តា​មហាវិទ្យាល័យ មហាវិទ្យាល័យ​រង​របស់​កាណាដា​-ACCC។

តម្លៃ​ស្នូល[កែប្រែ]

អស់​ពីចិត្ត​-តម្លាភាព​-​នវានុវត្ត-​ស្និទ្ធ​ស្នាល

ទស្សន​អប់រំ[កែប្រែ]

«ផ្អែកលើមូលដ្ឋានជាក់ស្តែងប្រកបដោយក្រមសីលធម៌ទំនួល​ខុសត្រូវ​សមត្ថភាព​បណ្តុះ​បណ្តាល​អ្នក​សិក្សាជា​មួយ​នឹងអភិវឌ្ឍបុគ្គលនិងសង្គមឱ្យកាន់​តែប្រសើរ»

សាកលវិទ្យាល័យត្រាវិញជឿជាក់ថា ការអប់រំ​និង​បណ្តុះបណ្តាល គឺជាមូលដ្ឋានគ្រឹះ​នៃសង្គម​លទ្ធផល​នៃ​ការ​អប់រំ​ និង​ការ​បណ្តុះ​បណ្តាល​មិន​ត្រឹម​តែ​ធ្វើឱ្យ​មានការ​អភិវឌ្ឍ​ផ្ទាល់ខ្លួនឱ្យ​​ជីវិត​កាន់​តែ​ប្រសើរ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​លើកកម្ពស់​អភិវឌ្ឍ​ទាំងមូល​ទៀតផង។​ កម្មវិធី​បណ្តុះ​បណ្តាល​របស់​សាកល​វិទ្យាល័យ​ត្រូវ​បាន​រៀប​ចំ និង​បង្កើត​ឡើង​ក្នុង​ទិស​ដៅ​បណ្តុះ​បណ្តាល​សមត្ថភាព​អ្នក​សិក្សា ​​ជាមួយ​នឹង​កម្រិត​​ចំណេះ​ដឹង​ ជំនាញ និងឥរិយាបថ ដែលទទួល​​ពិគ្រោះ​យោបល់​ពី​​ភាគី​ពាក់ព័ន្ធ (រួម​មាន​សហគ្រាស​ និយោជិក អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និង​និស្សិត​ជា​ដើម) ដើម្បី​ធានា​ថា អ្នកសិក្សាទទួល​បាន​​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​​ចូលរួមជា​កម្លាំងធន​ធាន​មនុស្ស​​នៃ​ការងារសង្គម។ សាកល​វិទ្យាល័យ​ជឿជាក់ថា ការ​កសាង​ប្រព័ន្ធ​សិក្សា​រៀន​សូត្រ​ ​ដោយ​ផ្អែក​លើ​​​កត្តាយក​អ្នក​សិក្សា​​​​​ធ្វើ​ជា​ស្នូល​(Student – Centered)​​ នឹង​ផ្តល់​អាទិភាព​ដល់​​និស្សិត​ក្នុង​សកម្ម​ភាព​រៀប​ចំ​ផែន​ការ​សិក្សាដ៏​សមស្រប ដើម្បី​លើកកម្ពស់​សក្តានុពលភាពរបស់ពួកគេ​ក៏​ដូច​​ជា​​​ជំរុញ​ដំណើរ​ការ​នៃការសិក្សា​ដោយ​ស្វ័យ​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការរៀន​សូត្រ​ផ្ទាល់​ខ្លួន។ ​ឆ្លង​តាម​ទង្វើ​នោះ​ពួក​គេ​មាន​សញ្ញាណ​មនសិការ​​ និងមាន​លទ្ធភាព​សិក្សា​​មួយ​​ជីវិត។ ​

សាកលវិទ្យាល័យត្រាវិញកំណត់ការបណ្តុះបណ្តាល​ជំនាញ​ដល់អ្នកសិក្សាដូចតទៅ៖ សមត្ថភាព​របស់​អ្នក​សិក្សា​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​តាម​រយៈ​ការ​រៀន​សូត្រ ​និង​អនុវត្ត​ជំនាញ​វិជ្ជា​ជីវៈ​ជាមួយ​ប្រព័ន្ធ​អនុវត្ត​ការពិសោធន៍នៅក្រុម​ហ៊ុន សហគ្រាស ស្ថាប័ន​​នានា ​ទៅ​តាម​កម្មវិធី​សិក្សា នៃ​ទម្រង់​ CO-OP។ ​លើសពីនេះ ដើម្បី​លើក​កម្ពស់​សមត្ថភាព​សិក្សា​របស់​បេក្ខសិស្ស​​ប្រ​កប​ដោយ​ភាព​​វិជ្ជមាន​​ សាកលវិទ្យាល័យ​ត្រាវិញ​​មាន​​គោល​ការណ៍​​​ឧបត្ថម្ភចេញ​​​ពី​​សប្បុរសធម៌​ សាស្ត្រាចារ្យ​​នា​នា​​​​ ដោយ​​​ការគាំទ្រ​​ថវិកា​ដល់​​និស្សិតក្នុង​ការ​​សិក្សា​ស្រាវ​ជ្រាវ​​ទៅ​តាម​ឯក​ទេស​ដែលបានសិក្សា​ ហើយ​ទទួលបាន​ចំណេះ​ដឹង​ បំណិន​ជាក់​ស្តែង​​​​នៃ​​បញ្ហា​​កើត​មាន​ក្នុង​សង្គម ​អភិវឌ្ឍកិច្ច​ការ​ស្រាវ​ជ្រាវ​​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​បញ្ហាប្រឈមនានា​ នា​សម័យ​បច្ចុប្បន្ន​​។ល។​ ព្រម​ទាំង​​ចូល​រួម​សកម្ម​ភាព​​​បម្រើ​សេវា​កម្ម​សហគមន៍​។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ជំនាញ​​វិជ្ជាជីវៈ​ បញ្ហា​​ដែល​លត់​ដំ​បំ​ណិន​ ​សីលធម៌វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ក្នុង​សហគមន៍​គឺ​មានសារៈសំខាន់ណាស់។ សាកលវិទ្យាល័យត្រាវិញជឿជាក់ថា ចំ​ណុច​ទាំង​អស់​នេះ​ជា​ឧបករណ៍​ចាំបាច់ ​​ជា​ស្ពាន​សម្រាប់​អ្នកសិក្សា​​​ផ្សារ​ភ្ជាប់​​នឹង​​​សង្គម​ គឺ​បាន​​អនុវត្ត​ចំណេះ​ដឹង ​និង​បំណិន​​វិជ្ជាជីវៈ​ក្នុង​សកម្មភាព​ការ​ងារ​។ ហេតុ​ដូច្នេះ ​បំ​ណិន​វិជ្ជាជីវៈ ​​សីលធម៌​ និង​ទំនួល​ខុសត្រូវ​ក្នុង​ការ​ងារ​ ​ត្រូវ​បាន​សាកលវិទ្យាល័យ​ដាក់​បញ្ចូល​​ទៅក្នុងកម្មវិធីសិក្សា​ទាំង​ឡាយ​។

យន្តការ​គ្រប់​គ្រង[កែប្រែ]

A. ក្រុមប្រឹក្សា​សាកលវិទ្យាល័យ[កែប្រែ]

បច្ចុប្បន្ន​មាន​ក្រុម​ប្រឹក្សា​ ៣(7/2014): 1. ក្រុម​ប្រឹក្សា​ចំរុះ 2. ក្រុម​ប្រឹក្សា​ការ​សិក្សា 3. ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ

B. មហាវិទ្យាល័យ[កែប្រែ]

បច្ចុប្បន្ន​ សាកលវិទ្យាល័យ​ត្រាវិញ​មាន​មហាវិទ្យាល័យ​ចំ​ណុះ​ 12 បណ្តុះ​បណ្តាល​ពី​មធ្យមសិក្សា​ដល់​បណ្ឌិត។

1.មហាវិទ្យាល័យ​គរុកោសល្យ

2. មហាវិទ្យាល័យវិទ្យាសាស្ត្រ​មូល​ដ្ឋាន

3. មហាវិទ្យាល័យកសិកម្ម ជលវប្បកម្ម

4. មហាវិទ្យាល័យសេដ្ឋ​កិច្ច​-ច្បាប់

5. មហាវិទ្យាល័យភាសា​បរទេស

6. មហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា

7.មហាវិទ្យាល័យគីមី​សាស្ត្រ

8. មហាវិទ្យាល័យអភិបាល​ការិយាល័យ បណ្ណាល័យ វៀតណាម​វិទ្យា

9. មហាវិទ្យាល័យបំរុង

10. មហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ

11. មហាវិទ្យាល័យម៉ាក - ឡេណិន

12. មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ

C. ការិយាល័យ[កែប្រែ]

មាន 11:

1. ការិយាល័យរដ្ឋបាល

2. ការិយាល័យសិក្សា

3. ការិយាល័យផែន​ការណ៍​-ហិរញ្ញកិច្ច

4. ការិយាល័យគ្រប់​គ្រង​សម្ភារៈឧបទ្ទេស

5. ការិយាល័យធានាគុណភាព​សិក្សា

6. ការិយាល័យសហប្រតិបត្តិការ​-ជំរុញ​គម្រោងការ

7. ការិយាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា-បណ្តុះបណ្តាល​ក្រោយ​បរិញ្ញា

8. ការិយាល័យកិច្ច​ការ​សិស្ស-និស្សិត

9. ការិយាល័យគ្រប់​គ្រង​បុគ្គលិក

10. ការិយាល័យគ្រប់គ្រង​ការ​ប្រ​ឡង

11. ការិយាល័យត្រួតពិនិត្យ​នីតិកម្ម

D.គណៈគ្រប់​គ្រងផ្នែក​​ផ្សេងៗ:[កែប្រែ]

មាន​ 3:

1. គណៈ​យេនឌ័រ និង​ជនជាតិ

2. គណៈ​គ្រប់គ្រង​អន្តេវាសិកដ្ឋាន

3. គណៈ​អភិវឌ្ឍន៍ប្រព័ន្ធ​បច្ចេកវិទ្យា

E. មជ្ឈមណ្ឌល[កែប្រែ]

បច្ចុប្បន្ន​មាន មជ្ឈមណ្ឌល 11, វិទ្យាស្ថាន 1, បណ្ណាល័យ 1, ទស្សនាវដ្តីវិទ្យាសាស្ត្រ 1 និង​សាលា​អនុវត្ត​គរុកោសល្យ សហការបណ្តុះ​បណ្តាល​លើ​គ្រប់វិស័យ៖

  • វិទ្យាស្ថាន​អភិវឌ្ឍធនធាន​មនុស្ស
  • មជ្ឈមណ្ឌលសហការ​បណ្តុះ​បណ្តាល​អន្តរជាតិ (CiCet)
  • មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ ផលិត និង​បម្រើ​សេវាកម្ម(CSP)
  • មជ្ឈមណ្ឌលភាសាបរទេស និង​ព័ត៌មាន​វិទ្យា Victory
  • មជ្ឈមណ្ឌលសហការ​បណ្តុះ​បណ្តាល​ពីចម្ងាយ
  • មជ្ឈមណ្ឌលជំនួយ​បង្កើនសមត្ថភាព​បង្ហាត់​បង្រៀន​និង​រៀន (TLC)
  • មជ្ឈមណ្ឌលសហការ​បណ្តុះ​បណ្តាល​នឹង​សហគ្រិន (CTEC)
  • មជ្ឈមណ្ឌលទូរគមនាគមន៍ និង​ផ្សព្វ​ផ្សាយ​សាធារណៈ
  • មជ្ឈមណ្ឌលអប់រំការ​ពារ​ជាតិ និង​សន្តិសុខនិស្សិត
  • មជ្ឈមណ្ឌលវិភាគ និង​ត្រួត​ពិនិត្យ
  • មជ្ឈមណ្ឌលស្រាវជ្រាវទប់ទល់ការ​ប្រែ​ប្រួល​ធម្មជាតិ និង​អភិវឌ្ឍ​ន៍សហគមន៍
  • មជ្ឈមណ្ឌលប្រឹក្សា​វិជ្ជាជីវៈ និងឧទ្ទេសនាមឱកាស​ការ​ងារ​និស្សិត
  • សាលា​អនុវត្ត​គរុកោសល្យ
  • បណ្ណាល័យ
  • ទស្សនាវដ្តីវិទ្យាសាស្ត្រ

F. សាខា[កែប្រែ]

1. សាខាយ្វៀន ហាយ

2. សាខា​កូវ​ ង៉ាង

មើល​បន្ថែម[កែប្រែ]

ទំព័រគំរូ:មើល​បន្ថែម

ឯកសារ​ពិគ្រោះ[កែប្រែ]

  • Hoàng Thái Việt, Trần Vân Mai, Lê Văn Hùng, Nguyễn Thanh Chim, Đỗ Tuyết Khanh. VHI 2013 NEWSLETTERS (2013), The Vietnameses Heritage Institude [២] Archived 2016-03-03 at the វេយប៊ែខ ម៉ាស៊ីន.
  • Brian Dick, Ph.D,Engineering Advisor/Professor. STUDY ABROAD REPORT TRA VINH UNIVERSITY - 2009 (2009), Vancouver Island University [៣]
  • Ms. Thuy (Head of the Teaching and Learning Centre, Tra Vinh University), Prof. Calvin Kalman (Professor and Principal of Science College, Concordia University). Teaching Methods in Science & Engineering [៤] Archived 2014-08-28 at the វេយប៊ែខ ម៉ាស៊ីន.
  • Roselynn Verwoord and Michael Wong .UBC and Tra Vinh University: Developing a Relationship through the Instructional Skills Workshop,on March 27, 2014. [៥]
  • Nhan Minh Phuc, Improving Detection Performance of Duplicate Bug Reports Using Extended Centroid Features,Falculty of Information Technology, Tra Vinh University, Viet Nam.[៦]
  • Nhan Minh Phuc.An Approach to Detecting Duplicate Bug Reports using N-gram Features and Cluster Chrinkage Technique, Falculty of Information Technology, Tra Vinh University, Viet Nam.[៧]
  • RMIT workshop in collaboration with SISD/VASS, Tra Vinh University and UNISDR.Sustainable Urban Development and Climate Change Adaptation in Vietnam, Tra Vinh, 17 – 18 September 2011.[៨]
  • Diep Thanh Tung.Additional Approaches to Assess the Vietnam Provincial Competitiveness Index (PCI) 1.Faculty of Economics, Laws and Foreign Languages, Tra Vinh University, Vietnam. 2. Institute of Project and Regional Planning, Justus-Liebig-University,Senckenbergstrasse 3, D-35390 Giessen, Germany. [៩] Archived 2015-09-23 at the វេយប៊ែខ ម៉ាស៊ីន.
  • Phan Quoc Nghia.Building OLAP Application to Exploit Database of Rice Pests,Faculty of Engineering and Technology, Tra Vinh University, Viet Nam. [១០]
  • Tran Dang Thinh, Nguyen Van Nguyen.ENVIRONMENTAL MATTER IN LONG DUC INDUSTRIAL PARK IN TRAVINH PROVINCE – REAL SITUATION AND RECOMMENDATIONS, University of Technical Education HCMC, Travinh University. [១១][តំណភ្ជាប់ខូច]
  • Association of Canadian Community Colleges. 2008-2009 Annual Report - Colleges and Institutes Canada, 1223 Michael Street North, Suite 200, Ottawa, Ontario Canada [១២] Archived 2015-09-23 at the វេយប៊ែខ ម៉ាស៊ីន.
  • Cao Hữu Hòa(1), Lê Thị Phương Ngọc(2), Nguyễn Thành Long(3).EXISTENCE, BLOW-UP AND DECAY ESTIMATES FOR A SYSTEM OF NONLINEAR WAVE EQUATIONS ASSOCIATED WITH THE HELICAL FLOWS OF MAXWELL FLUID. 22 pp. [១៣] Archived 2013-07-17 at the វេយប៊ែខ ម៉ាស៊ីន.
  • David Han-Min Wang, Department of Accounting, Feng Chia University, Taichung, Taiwan. Quang Linh Huynh (Corresponding author), Faculty of Economics & Laws, Tra Vinh University, Tra Vinh, Vietnam The Role of Corporate Governance in the Link between Management Accounting System and Firm Performance, Accepted: April 12, 2014 Published: June 1, 2014, Asian Journal of Finance & Accounting [១៤]
  • Nguyễn Thị Hiếu, Ortega MA, Ko M, Marh J, Ward WS.. ORC4 Surrounds Extruded Chromatin in Female Meiosis. (2014), Student Vietnamese Education Foundation cohort 2012, Institute for Biogenesis Research, Department of Anatomy, Biochemistry & Physiology, John A. Burns School of Medicine, University of Hawaii at Manoa, Honolulu, Hawaii. [១៥]
  • Vivienne Waller, Swinburne University of Technology, François Malherbe, Swinburne University of Technology, Ho Dac Tuc, Tra Vinh University. Green transformations at a university campus in Vietnam, 2014, Conference Proceedings. [១៦] Archived 2016-03-03 at the វេយប៊ែខ ម៉ាស៊ីន.

បណ្តាញ​ត​ភ្ជាប់​ខាង​ក្រៅ[កែប្រែ]

  1. គេហទំព័រ​សាកលវិទ្យាល័យ​ត្រាវិញ
  2. គេហទំព័រ វិទ្យាស្ថាន​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស Archived 2014-11-11 at the វេយប៊ែខ ម៉ាស៊ីន.
  3. គេហទំព័រ​ មជ្ឈមណ្ឌល ទូរគមនាគមន៍ និង​ផ្សព្វ​ផ្សាយ​សាធារណៈ Archived 2014-11-29 at the វេយប៊ែខ ម៉ាស៊ីន.
  4. គេហទំព័រ​ មជ្ឈមណ្ឌល សហការ​បណ្តុះ​បណ្តាល​នឹង​សហគ្រិន Cicet
  5. គេហទំព័រ​ ការិយាល័យសិក្សា