Jump to content

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី MGC

ពីវិគីភីឌា

សារៈមន្ទីរ​វាយនភណ្ឌប្រពៃណីអាស៊ី ​មេគង្គ​គង្គា (MGC) ជា​សារមន្ទីរ​ដែល​មាន​ទីតាំង​នៅ ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ។ គោលបំណងនៃសារមន្ទីរនេះគឺដើម្បីជួយសម្រួលដល់ការប្រាស្រ័យទាក់ទងរបស់ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គា ដើម្បីបង្ហាញពីអរិយធម៌ វប្បធម៌ និងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសសមាជិកដូចជាកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា ,ថៃ និងវៀតណាម [១]។ ក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចសហប្រតិបត្តិការមេគង្គគង្គា ប្រទេសចំនួន៦គឺកម្ពុជា ថៃ ឡាវ វៀតណាម ភូមា និងឥណ្ឌា បានរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីបង្កើតសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅក្នុងឆ្នាំ២០១០ ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌានៅលើផ្ទៃដីទំហំ១ហិចតា ដែលផ្តល់ជូនដោយអាជ្ញាធរជាតិអប្សរា។ សារមន្ទីរស្ថិតនៅចំកណ្តាលនៃមជ្ឈមណ្ឌលទេសចរណ៍និងវប្បធម៌ និងមានសាលពិព័រណ៍ធំៗចំនួន៤ ដែលតាំងបង្ហាញអំពីវត្ថុធាតុដើម គ្រឿងបរិក្ខារប្រើប្រាស់ ដំណើរការផលិត សមុច្ច័យ វាយនភណ្ឌបុរាណ និងសហសម័យ ដែលបានផ្តល់ និងរៀបចំដោយប្រទេសចនីមួយៗ[២]។

ឯកសារយោង

[កែប្រែ]
  1. ↑ "APSARA - MGC Asian Traditional Textiles Museum". 15 July 2021. Archived from the original on 9 ធ្នូ 2024. Retrieved 17 តុលា 2024.
  2. ↑ អាជ្ញាធរជាតិអប្សរា ឆ្នាំ១០១៨ សមិទ្ធផលអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ទំព័រទី៩១