សាលាដុនបូស្កូខេត្តកែប

ពីវិគីភីឌា



សាលាដុនបូស្កួខេត្តកែប​​​​​គឺជាសាលាអប់រំមួយ ឬក៏ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប​​ ដែលមានទីតាំងសិត្ថនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ហើយសាលានេះបានបណ្តុះបណ្តាលពីជំនាញផ្នែកបច្ចេកទេស គឺផ្នែកទំនាក់ទំនងសង្គម​និង គេហកិច្ច ដែលនៅក្នុងនោះរួមមាន​ទាំងសិស្សានុសិស្សផ្នែកទំនាក់ទនងសង្គមចំនួន ២០នាក់ សិស្សស្រី៥នាក់។​ ចំណែកផ្នែកគេហកិច្ចមានចំនួនសិស្ស២០នាក់ នៅក្នុងឆ្នាំ២០១១។បច្ចុប្បន្ននេះក៏មានការពង្រីកផ្នែកផ្សេងៗជាច្រើន ដូចជាផ្នែកទំនាក់ទំនងសង្គមនិងសាព័ត៏មាន ផ្នែកព័ត៏មានវិទ្យា ផ្នែកអគ្គិសនី ផ្នែកសណ្ឋាគារ ផ្នែកគ្រប់គ្រងការិយាល័យ ផ្នែកសិល្បះនិងផ្នែកកសិកម្ម។ នៅក្នុងឆ្នាំ២០១៤នេះសិស្សផ្នែកទំនាក់ទំនងសង្គមនិងសាព័ត៏មានចំនួន០៣ ជំនាន់ ផ្នែកព័ត៏មានវិទ្យាមាន០២ជំនាន់ ផ្នែកអគ្គិសនីមាន០២ជំនាន់ ផ្នែកគ្រប់គ្រងការិយាល័យមាន០១ ជំនាន់ផ្នែកសណ្ឋាគារមាន០៣ ជំនាន់​ ផ្នែកសិល្បះនិងផ្នែកកសិកម្មមាន០១ ជំនាន់ដូចគ្នា។លើសពីនេះទៅទៀតបច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបដុនបូស្កូបានធ្វើការបំបែកសិស្សផ្នែកគេហកិច្ចជាពីក្រុមទៀតនៅក្នុងចំណោមសិស្ស20ន នោះ។ផ្នែកទី១គឺការិយាល័យជួមុខផ្នែកទី2គឹគេហកិច្ច ហើយបច្ចុប្បន្ននេះក៏មានផ្នែកខាងចុងភៅ ផ្នែកសេវាកម្មនិងភេសជ្ជះ។ជាមួយគ្នានេះដែរ ការបង្កើតនូវមណ្ឌលនេះ បានផ្តល់អាទិភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សណាដែលមានសមត្ថភាពក្នុងការរៀនបន្តនិងគ្មានសមត្ថភាពបង់លុយបន្តការសិក្សាផងដែរ។ ម្យ៉ងវិញទៀតសាលាដុនបូស្កូខេត្តកែបប្រមូលផ្កុំទៅដោយសាស្រ្តចារ្យល្បីៗមានបទពិសោធន៏ល្អក្នុងការអប់រំទូន្មានប្រៀនប្រដៅដល់សិស្សានុសិស្សលើសជាងនេះទៀតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បួស្កូខេត្តកែបនៅពេលដែលសាលាបណ្តុះបាននូវធនធានមនុស្សដ៏ឆ្លាតល្អ ហើយសិស្សានុសិស្សមិនមានការភ័យព្រួយអំពីរឿងដែលរកការងារធ្វើមិនបានឡើយ ព្រោះមជ្ឈមណ្ឌលត្រូវបានធ្ចើការទទួលស្គាល់ពីក្រសួងការងារដោយស្របច្បាប់។ ម្យ៉ាងវិញទៀតសិស្សានុសិស្សដែលបានចេញពីសាលាទៅធ្ចើការ គឺសុទ្ធតែមានសមត្ថភាពទាំងអស់។ ជាពិសេសជាងនេះ ផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។ជាចុងក្រោយនេះដែរមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូខេត្តកែបសូមផ្សព្វផ្សាយជាដំនឹងដល់លោកឪពុក អ្នកម្តាយទាំងឡាយថា បើលោកគ្មានសមត្ថភាពអោយកូន ទៅបន្តការសិក្សានៅសាកលវិទ្យាល័យណាមួយសូមនាំកូនអោយមករៀននៅទីនេះ​ ព្រោះថា បើសិនជាយើងសាមគ្គីគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើននៅក្នុងប្រទេសយើង នោះវានឹងធ្វើអោយប្រទេសមានការរីកចម្រើនជឿនលឿន និងអភិវឌ្ឍន៏ដូចប្រទេសជិតខាងជាក់ជាពុំខានឡើយ។ទីបញ្ចប់​ សាលាដុនបូស្កូខេត្តកែប មានពាក្យបីមាត់​ថា​(ឧស្សាហ៏ សទ្ធា រីករាយ)។


សកម្មភាពកីឡា[កែប្រែ]

សកម្មភាពប្រកួតបាល់ទាត់ ដុនបូស្កូកែបនិងកំពង់សោម

ថ្មីៗនេះសាលា​ ដុនបូស្កូកែប មានសកម្មភាពកីឡាឌជាច្រើន ដែលចូលរួមប្រកួតពី យុវសិស្សទាំងឡាយ ដូចជា :

  • ការប្រកួតបាល់ទាត់ រវាង ដុន បូស្កូកែប និង ដុន បូស្កូក្រុងព្រះសីហនុ

នៅពេលសិស្សានុសិស្ស សាលាដុន​​ បូស្កូកែប ទៅធ្វើសិក្ខាសិសា នៅ

សាលាដុនបូស្កូកំពង់សោម ហើយសាលាទាំងពីរ ក៏បង្កើត សកម្មភាព

កីឡាឡើង ដើម្បីបង្កើនមិត្តភាព រវាងសាលាទាំងពីរ ។

ការទាត់បាល់ បញ្ចួលទី នៃកីឡាករ ដុន បូស្កូ កែប
ការទាត់បាល់ បញ្ចួលទី នៃកីឡាករ ដុន បូស្កូ កែប


កីឡាករបាល់ទះ ដុន បូស្កូកែប
  • ការប្រកួតបាល់ទះរវាង សាលាដុន បូស្កូកែប និងសាលាដុន បូស្កូកំពង់សោម

ធ្វើឡើងបន្ទាប់ពីរ កីឡាបាល់ទាត់ នៅថ្ងៃបន្ទាប់ ។

បន្ទាប់ពីរ បញ្ចប់ការប្រកួត មក កីឡាករទាំងពីរសាលា

ខិតខំប្រឹងប្រែង ហ្វឹកហាត់សមត្ថភាព បន្ថែមទៀត

ដើម្បីជួបប្រកួត គ្នានៅថ្ងៃក្រោយ ។