Jump to content

សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប

ពីវិគីភីឌា

សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប

[កែប្រែ]

គឺជាសាលា ដែលមានទីលំនៅស្ថិតនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។សាលាដុនបូស្កូគឺជាសាលា ដែលមានភាពល្បីល្បាញ​ គ្រប់ខេត្តគ្រប់ស្រុក ដែលបានជួយដល់ ដល់សិស្សានុសិស្សដែលមានសញ្ញាបត្រ័ ឌីប្លូម ឬ ក៍ សញ្ញាបត្រ័ ទុត្តិយភូមិ​ ដែលមានភាពក្រីក្រកំព្រាឪពុកម្តាយ ដែលគ្មានលទ្ធភាពចូលរៀននៅសកលវិទ្យាល័យផ្សេងៗ សាលាក៍បាន សំរេចចិត្ត ជ្រើសយកសិស្សដែលមានភាពក្រីក្រ និងមានសមត្ថភាពគ្រប់គ្រាន់ និង ឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ។ហើយចំពោះសិស្សដែលមានលទ្ធភាពបានចូលមករៀននៅសាលាដុនបូស្កូ សាលាក៍មានវិធានការ សំរាប់អប់រំនៅចំណេះដឹងផ្សេងៗ បទពិសោធន៍ ជាច្រើនទៅដល់សិស្ស​គ្រប់រូប។

សាលាដុនបូស្កូ នៅប្រទេសកម្ពុជា គឺជាប្រភេទសាលា ដែលមានបងៀ្រនជំនាញបច្ចេសទេស សំរាប់យុវជន នឹង យុវនារី សាលាដុបូស្កូកែបបានបើក ដំណើរការរៀនអស់រយៈពេលប្រហែលជាពីខែមកហើយ សាលានិងទទួលដំណើរការ ទទួលសិស្សចាប់ពីឆ្នាំ ២០១១នេះតទៅ មាន[[ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន]]ដែលបានចាប់ផ្តើមដំណើរការមុនគេ នៅសាលាដុនបូស្កូកែប ខាងផ្នែកទំនាក់ទំនងសង្គម នៅក្នុងផ្នែកនេះ មានសិស្សចំនួន ១២នាក់ទេក្នុងមួយឆ្នាំ​ បន្ទាប់មកដោយមានការរីកចំរើនចំពោះការអប់រំ និងគុណភាពសិក្សា គណៈគ្រប់គ្រងផ្នែកទំនាក់ទំនងសង្គមបាន​សម្រេចចិត្តជ្រើសរើសសិស្សបន្ថែមរហូតដល់ ២០នាក់ក្នុងមួយឆ្នាំៗ ហើយនឹងមានគំរោងបន្ថែមនូវសិស្សស្រីខ្លះទៀតនៅបន្ទាប់ពីឆ្នាំ២០១១ ព្រោះមុខវិជ្ជាដែលត្រូវសិក្សាក្នុងផ្នែកសមស្របទៅនឹងសិស្សស្រី ហើយបន្ទាប់ពី បញ្ចប់សិស្សស្រីនឹងអាចដើរតួចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ផ្នែកនេះទទួលយុវជន​ដែលមកពីតំបន់​ផ្សេងៗ នៅ ប្រទេស​​​ក​ម្ពុជាមានគ្រួសារមួយចំនួនធំដែលមាន​ជីវភាព​ក្រលំបាកពិសេសនោះ​គឺមិនមានលទ្ធភាពអោយកូនចូលរៀន នៅសា​លា​ដែលបង់ថ្លៃ​ដើម្បីជាការចូលរួមកសា​ងធនធាន មនុស្ស​នៅប្រទេស​កម្ពុជា​ អោយបានរីកចំរើនឡើងនូវផ្នែកប្រព័ន្ធព័ត៌​មានដូចជា ភាសាអង់គ្លេស ប្រព័ន្ធអ៊ីនធើណែត កាសែត ទស្សនាវដ្តី វិទ្យុ ទូរទ​ស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ។

លើសពីនេះទៅទៀត សាលាពក៏បានទទួលអោយសិស្សស្នាក់ផងដែរ ទាំងការហូបចុក នឹង ព្រមទាំងដំណើរកំសាន្តផ្សេងៗ កោ្រយពេលបញ្ចប់វគ្គសិក្សារយះពេលពីឆ្នាំ