សាសនា

ពីវិគីភីឌា
Jump to navigation Jump to search

និយមន័យសាសនា[កែប្រែ]

សាសនាគឺជាពាក្យបណ្តាំ ឬជាការទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយនៅក្នុងលោក។ លទ្ធិសាសនាពុំស្ថិននៅត្រង់ជំនឿ ឬបញ្ញាតិ សីលធម៌នៃការគោរពប្រណិបតន៍ប៉ុណ្ណោះទេគឺត្រូវមានអង្គការពិសេសមួយ សម្រាប់ទ្រទ្រង់ថែរក្សាលទ្ធិសាសនាឱ្យមានស្ថិរភាពតាំងនៅជាស្ថាពរវែងឆ្ងាយតរៀងមក។ ពាក្យសាសនា(Religion)ក្លាយមកពីពាក្យថា (Religio)ប្រែថាកិច្ចសន្យារវាងមនុស្សនឹងអាទិទេព ការស្តាប់បង្គាប់ព្រះជាម្ចាស់សួគ៌ ការឥតសន្ស័យលើអាទិទេព។ បើប្រគល់ជំនឿ ឬភក្តីភាពចំពោះអាទិទេព។

ប្រភេទសាសនា[កែប្រែ]

សាសនាមានច្រើននៅក្នុងលោកដូចជា ព្រហ្មញ្ញសាសនា មានកំណើតពីប្រទេសឥណ្ឌា។ ព្រះពុទ្ធសាសនា គ្រិស្តសាសនាមានប្រភពពីប្រទេសស៊ីរី អ៊ីស្លាមសាសនាមានកំណើតពីប្រទេសអារ៉ាប់ តៅសាសនាមានប្រភពពីប្រទេសចិន សិនតូសាសនាមានប្រភពពីប្រទេសជប៉ុន។

ជំនឿ[កែប្រែ]

ប្រជាជនខ្មែរដើមឡើយមានជំនឿលើធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្រលឹង និងមានកម្លាំងសក្តិសិទ្ធិ ដែលយើងមើលពុំឃើញ។ គេបានយកដុំថ្មជាតំណាងកម្លាំងធម្មជាតិដែលគេគោរព ហើយគេហៅដុំថ្មនោះថាអ្នកតាដូចជាអ្នកតាដី អ្នកតាទឹក អ្នកតាខ្យល់ អ្នកតាភ្លើង អ្នកតាព្រៃភ្នំជាដើម។ ក្រៅពីអ្នកតាតំណាងធម្មជាតិមានអ្នកតាតំណាងមេបា ឬបុព្វបុរសដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សា និងផ្តល់សេចក្តីសុខដល់អ្នកស្រុកដូចជាអ្នកតាដូចជា អ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាជំទាវម៉ៅ។ សាសនាអ្នកតានេះមិនសូវមានការលូតលាស់ទេពុំមានអត្តបទ ដែលកត់ត្រាទស្សនៈ ទ្រឹស្តីដូចសាសនាដទៃ[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅ វប្បធម៌ទូទៅ ភាគ១ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន ដោយ នួន សារឿន និងអ៊ុក វិបុល ឆ្នាំ២០០៩ ទំព័រទី២៣ដល់២៦