Jump to content

ស៊ីរី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រទេសស៊ីរី)
សាធារណរដ្ឋអារ៉ាប់ស៊ីរី
الجمهورية العربية السورية (ភាសាអារ៉ាប់)
បាវចនា
وَحْدَةٌ ، حُرِّيَّةٌ ، اِشْتِرَاكِيَّةٌ
"សាមគ្គីភាព សេរីភាព សង្គមនិយម"
ភ្លេងជាតិ
Homat el Diyar
"អាណាព្យាបាលនៃមាតុភូមិ"
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ដាម៉ាស់
33°30′N 36°18′E / 33.500°N 36.300°E / 33.500; 36.300
ភាសាផ្លូវការភាសាអារ៉ាប់
ក្រុមជនជាតិ
(ឆ្នាំ ២០២១[])
៩០% អារ៉ាប់/ឡេវ៉ាន
១០% ក្រុមជនជាតិផ្សេងៗ
សាសនា
៨៧% ឥស្លាមសាសនា
១០% គ្រិស្តសាសនា[]
៣% លទ្ធិឌ្រូស[]
រដ្ឋាភិបាលរដ្ឋឯកភូតប្រកាន់លទ្ធិបាស៊ីស សាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយម
បាសារ អាល់-អាសាដ
ហ៊ូសេន អានូស
នីតិបញ្ញត្តិសភាប្រជាជន
និម្មិតកម្ម
៨ មីនា ១៩២០
១ ធ្នូ ១៩២៤
១៤ ឧសភា ១៩៣០
- ទទួលឯករាជ្យ (ផ្លូវច្បាប់)
២៤ តុលា ១៩៤៥
- ទទួលឯករាជ្យ (ផ្លូវការ)
១៧ មេសា ១៩៤៦
២៨ កញ្ញា ១៩៦១
៨ មីនា ១៩៦៣
១៧ កុម្ភៈ ២០១២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៨៥,១៨០ គ.ម   (ទី៨៧)
- ផ្ទៃទឹក (%)
១.១
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
១៧,៥០០,៦៥៧ (ទី៦៦)
- ជំរឿន (ឆ្នាំ ២០១០)
២១,០១៨,៨៣៤
១១៨.៣ នាក់/គ.ម   (ទី៧០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៥)
- សរុប
៥០.២៨ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
២,៩០០ ដុល្លារ[]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៤)
- សរុប
២៤.៦ ពាន់លានដុល្លារ[] (ទី១៦៧)
- ក្នុងម្នាក់
២,៨០៧ ដុល្លារ[]
ជីនី (២០១៤)៥៥.៨[]
ខ្ពស់
HDI (២០១៩)increase ០.៥៦៧[]
មធ្យម · ទី១៥១
រូបិយវត្ថុផោនស៊ីរី (SYP)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៣
ដែនកម្រិតខ្ពស់.sy

ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់ស៊ីរី (ភាសាអារ៉ាប់៖ الجمهورية العربية السورية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់អ៊ីស្រាអែល។ ប្រទេសស៊ីរីមានសណ្ឋានដីច្រើនលក្ខណៈដូចជា តំបន់វាលរាបដែលមានជីជាតិ តំបន់ភ្នំនិងវាលលំហខ្សាច់យ៉ាងធំទូលាយ។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ប្រទេសនេះមានប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ និងនិយមប្រកាន់ឥស្លាមសាសនានិកាយស៊ុននី។

រដ្ឋស៊ីរីសម័យថ្មីត្រូវបានបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទីមួយដោយជាដែនដីអាណត្តិរបស់បារាំង និងគឺជារដ្ឋអារ៉ាប់ដែលធំជាងគេដែលបង្កើតឡើងពីឡេវ៉ាន់អារ៉ាប់ដែលដើមឡើយគ្រប់គ្រងដោយចក្រភពអូតូម៉ង់។ ប្រទេសស៊ីរីទទួលបានឯករាជ្យនៅខែមេសា ១៩៤៦ ដោយជាសាធារណរដ្ឋរដ្ឋសភា។ ប្រទេសស៊ីរីមានភាពវឹកវរនៅសម័យក្រោយទទួលបានឯករាជ្យ និងក្រុមរដ្ឋប្រហារនិងការប៉ុនប៉ងធ្វើរដ្ឋប្រហារធ្វើឲ្យនយោបាយប្រទេសមិនស្ថិតស្ថេរក្នុងអំឡុងឆ្នាំ ១៩៤៩-១៩៧១។ រវាងឆ្នាំ ១៩៥៨ ដល់ ១៩៦១ ប្រទេសស៊ីរីបានចូលរួមសហភាពជារយៈពេលខ្លីៗជាមួយនឹងអេហ្ស៊ីប ដោយបានបញ្ចប់ជាមួយរដ្ឋប្រហារ។ ប្រទេសស៊ីរីស្ថិតនៅក្រោមច្បាប់គ្រាអាសន្នរវាងឆ្នាំ ១៩៦៣ ដល់ ២០១១ និងបានបង្ក្រាបការការពារប្រជាពលរដ្ឋភាគច្រើននៃរដ្ឋធម្មនុញ្ញ និងប្រព័ន្ធរដ្ឋាភិបាលត្រូវបានចាត់ទុកថាមិនមែនប្រជាធិបតេយ្យ។ បាសា អាល់-អាសាដជាប្រធានាធិបតីតាំងពីឆ្នាំ ២០០០ ដោយទទួលឥទ្ធិពលពីហាហ្វេស អាល់-អាសាដ ឪពុក​របស់​គាត់ ដែលបានកាន់តំណែងរវាងឆ្នាំ ១៩៧០ ដល់ ២០០០។

ប្រទេសស៊ីរីគឺជាសមាជិកនៃអសបនិងចលនាគ្មានតម្រឹម។ នៅបច្ចុប្បន្ន ប្រទេសស៊ីរីត្រូវបានផ្អាកសមាជិកភាពពីសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម និងផ្អាកខ្លួនឯងពីសហភាពដើម្បីមេឌីទែរ៉ាណេ។ ចាប់តាំងពីខែមីនា ២០១១ ប្រទេសស៊ីរីបានកើតសង្គ្រាមស៊ីវិលស៊ីរីនៅក្នុងភាពរំជើបរំជួល (បានចាត់ទុកថាជាផ្នែកបន្ថែមនៃអារ៉ាប់ស្ព្រ៊ិង)។

ឯកសារយោង

[កែប្រែ]
  1. "People and society". CIA - The World Factbook. CIA.
  2. ២,០ ២,១ ២,២ ២,៣ ២,៤ "Syria". The World Factbook. Central Intelligence Agency. Retrieved 19 មីនា ២០២២. {{cite web}}: Check date values in: |access-date= (help)
  3. "Syria: Ethnic Shift, 2010–mid 2018". gulf2000.columbia.edu. Columbia University Gulf2000. Retrieved 19 មីនា 2022.
  4. "World Bank GINI index". ធនាគារពិភពលោក. Retrieved 19 មីនា 2022.
  5. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 19 មីនា 2022.