សិល្បៈ

ពីវិគីភីឌា

សិល្បៈ[កែប្រែ]

ប្រវត្តិនៃសិល្បៈ

ពាក្យ សិល្បៈ (សំស្រ្តឹត) រឺ សិប្បៈ (បាលី) សំដៅយកកាងារផ្សេងៗជំនាញហត្ថកម្មគ្រប់បែបយ៉ាងដែលមាន សិល្ប៏ ​ពោលគឺធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៏ចង់មើល ចង់ឃើញ ចង់ស្តាប់។ សិល្បៈមានច្រើនប្រភេទណាស់ ដូចជាសិល្បៈរបាំ ចំរៀង ភ្លេង ល្ខោន កុន ចំលាក់ គំនូរ សំណង់ សូនរូប ។ល។ ដោយសិល្បៈមានន័យទូលំទូលាយហើយច្រើនប្រភេទបែបនេះ យើងពុំបាន លើកយកមកអធិប្បាយអោយបានសព្វគ្រុបទេយើងគ្រាន់តែលើកយកតែលក្ខណៈសំខាន់ៗ​នៃសិល្បៈខ្មែរបូរាណខ្លះមកបង្ហាញប៉ុនណ្ណោះ។ ១.សញ្ញាណនៃស្ថាបត្យកម្ម ក.សម្ភារៈសំណង់និងវិវត្តន៏សំណង់ គេដឹងច្បាស់ថា សិល្បៈសំណង់ប្រាសាទបូរាណ​ខ្មែរតាំងពីសម័យហ្វូនណនមកម្ល៉េះហើយស្នាដៃសិល្បៈ​នេះចេះតែវិវត្តន៏ហូរហែមករហូតដល់សម័យបាយ័ន។ដើម្បីសំរួលដល់ការសិក្សាគេនិយមចែក សិល្បៈជារ​ចនាបថ (ស្តាយ) ដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចតទៅ៖ ១.រចនាបថភ្នំដា(ស.វ.ទី​ ១ដល់៦) ២.រចនាបថសំបូ(ពាក់កណ្តាលទី១នៃស.វ.ទី​ ៧) ៣.រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃស.វ.ទី​ ៧) ៤.រចនាបថកំពង់ព្រះ(ស.វ.ទី​ ៨) ៥.រចនាបថគូលែន(ពាក់កណ្តាលទី១ស.វ.ទី​ ៩) ៦.រចនាបថព្រះគោ(១ភាគ៤ចុងក្ោយនៃស.វ.ទី​ ៩) ៧.រចនាបថបាខែង(ចុងស.វ.ទី​ ៩និងដើមស.វ.ទី១០) ៨.រចនាបថកោះកែ(១ភាគ៤ទី២នៃស.វ.ទី​ ១០) ៩.រចនាបថបន្ទាយស្រី(ពាក់កណ្តាលទី២នៃស.វ.ទី​ ១០) ១០.រចនាបថឃាំង(ចុងស.វ.ទី​ ១០នៃស.វ.ទី១១) ១១.រចនាបថបាពួន(ពាក់កណ្តាលទី២ស.វ.ទី​ ១១) ១២.រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១នៃស.វ.ទី​ ១២) ១៣.រចនាបថបាយ័(ពាក់កណ្តាលទី២នៃស.វ.ទី​ ១២និងដើមស.វ.ទី១៣)