ឝិវទត្ត (អរញ្ញប្រទេឝ)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សិវទត្ត)
Jump to navigation Jump to search
សិវទត្ត
ស្វាមិន
រជ្ជកាលប្រ.សតវត្សទី៧
រាជ្យមុនមិនស្គាល់
រាជ្យបន្តស្វាមិនឦស្វរកុមារ
បុត្រហឝ៌វម៌្ម
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាព្រះបាទឦឝានវម៌្មទី១
មាតាព្រះនាងសករមន្ជរិ

ស្វាមិនសិវទត្ត (គ.ស ?-?) រជ្ជកាល (ប្រ.សតវត្សទី៧) ទ្រង់ជាបុត្រាទីពីរនៃព្រះបានឦសានវម៌្មទី១ ត្រូវបានវែកញែកក្នុងសិលាចារឹកដែលគេទើបរកឃើញថ្មីៗ (K. ១១៥០) មកពីអរញ្ញប្រទេឝ (នៅថៃ)។ សិលាចារឹកហៅព្រះសិវទត្តថាជា ស្វាមិននៃទីក្រុងជាច្រើន រួមមានជ្យេស្ថបុរ ឈ្មោះនៃបុរ(ក្សត្របុរី) នៅតំបន់អរញ្ញប្រទេឝ។ បុរផ្សេងៗទៀតនោះ សិវទត្តបានគ្រប់គ្រងមុនមកគ្រប់គ្រងនៅជ្យេស្ថបុរ រួមមានភវបុរ (សម្បូរណ៍ព្រៃគុហ៍) និងអាឍ្យបុរ (ក្ដីអង្គ នៅភាគខាងត្បូងកម្ពុជា)។ សិលាចារឹកទីពីរមកពីតំបន់អរញ្ញប្រទេឝ (K.៥០៦) បានចុះកាលបរិច្ឆេទត្រូវនឹងឆ្នាំ៦៣៧ និយាយថាឦស្វរកុមារ ដែលជាខ្ញុំរាជការរបស់ព្រះបាទឦសានវម៌្មទី១ បានក្លាយជា ស្វាមិននៃជ្យេស្ថបុរ។ កាលបរិច្ឆេទនៃសិលាចារឹកប្រហែលធ្លាក់ចូលមកក្នុងរជ្ជកាលដ៏ទន់ខ្សោយរបស់ព្រះបានភវវម៌្មទី២។ សម្រាប់យើង ព័ត៌មាននេះបានផ្ដល់នូវសាច់រឿងនៃគម្រូមណ្ឌលនេះ។ យើងឃើញមានការអនុវត្តអោយបុត្រមួយអង្គអាចគ្រប់គ្រងលើបុរជាបន្តបន្ទាប់ក្នុងនាមបិតារបស់ព្រះអង្គ ហើយយើងក៏ឃើញមានបរិវារម្នាក់ (ឦស្វរកុមារ បានហៅខ្លួនឯងថា ភ្ឫយ "អ្នកដែលចិញ្ចឹម រឺ ថែទាំ [ដោយឦសានវម៌្ម]") ក្រោកឡើងយ៉ាងឯករាជ្យនៅពេលឱកាសល្អបានមកដល់ យើងយល់ថាក៏មានអ្នក "កំពុងគ្រប់គ្រង" ក្សត្របុរីនានាក្នុងសម័យតែមួយនោះ នោះដែរ។

ឯកសារយោង[កែប្រែ]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ស្វាមិននៃភវបុរ, អាឍ្យបុរ, ជ្យេស្ថបុរ តដោយ
ស្វាមិនឦស្វរកុមារ