កៅណ្ឌិន្យវម៌្ម

ពីវិគីភីឌា
Jump to navigation Jump to search
កៅណ្ឌិន្យទី២
កុរុង
រជ្ជកាល គ.ស ៤២០-៤៣០
រាជ្យមុន មិនស្គាល់
រាជ្យបន្ត កុរុងឝ្រីន្ទ្រវម៌្ម
បុត្រ ឝ្រីន្ទ្រវម៌្ម
ព្រះនាមពេញ
កុរុងឝ្រុតវម៌្ម
វង្ស វង្សថ្មី
សន្តតិវង្ស សន្តតិវង្សថ្មី
ប្រសូត ឥណ្ឌា
សុគត គ.ស ៤៣០
វ្យាធបុរ

កុរុងកៅណ្ឌិន្យវម៌្ម រឺ កៅណ្ឌិន្យទី២ រឺ ឝ្រុតវម៌្មនៃនគរភ្វូណាន (ចិន:僑陳如跋摩, ភិងអ៊ិង:Qiáochénrúbámó រឺ យ៉ាត់ផេង:kiu4can4jyu4bat6mo4 រឺ កៀវឆឹនយូប៉ាត់ម៉ ជាភាសាកន្តាំង) (គ.ស ?-៤៣០) រជ្ជកាល (គ.ស ៤២០-៤៣០) ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រ​ភ្វូណាន។ កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុកផានផាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរភ្វូណានបាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ឝ្រុតវម៌្ម ដែល​គេ​បាន​ថ្វាយ​ព្រះ​រហស្សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទអូរកែវ ជា​មាត់​ច្រក​សមុទ្រ​ ជា​កំពង់ផែ​ចំណត​ទូក​សំពៅ​ធំៗ មួយ​យ៉ាងសំខាន់​របស់​នគរភ្វូណាន ក្នុង​ការ​ទាក់ទង​រក​ស៊ី​ធ្វើ​ជំនួញ​ក្រៅ​ប្រទេស​ជាមួយនឹង​ប្រទេស​ជិត​ឆ្ងាយ មាន​ប្រទេស​នៅ​តាម​សមុទ្រមេឌីទែរ៉ានេ (La Mer Méditerranée) នៅ​ទ្វីប​អ៊ឺរ៉ុប​ ជាដើម ដែល​ជា​កត្តា​មួយ ធ្វើ​ឲ្យ​គេ​ស្មាន​ថា កាល​ជំនាន់​នោះ ពួក​ជនជាតិ​ឥណ្ឌា ប្រហែល​ជា​នាំ​គ្នា​លើក​ទ័ព មក​លុកលុយ​រាតត្បាត​យក​នគរ​ខ្មែរ។ មេទ័ព​ឥណ្ឌា​ដែល​ចូល​មក​លុកលុយ​វាយ​យក​នគរភ្វូណាន ហើយ​ប្រកាស​តាំងខ្លួន​ជាស្ដេច​នោះ មាន​ដើម​កំណើត​ក្នុង​ត្រកូល​ព្រាហ្មណ៍​កៅណ្ឌិន្យ ដូច​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ដែរ ។

សាសនា[កែប្រែ]

ក្នុងកាលបើ​ឡើង​គ្រង​រាជសម្បត្តិ ព្រះអង្គ​បាន​បន្ថែម​ឈ្មោះ​ វម៌្ម មក​លើ​ព្រះនាម​ព្រះអង្គ ដែល​ក្លាយ​ទៅ​ជា​ កៅណ្ឌិន្យវម៌្ម (អ្នកប្រវត្តិវិទូ​ខ្លះ​យល់​ថា ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ព្រះនាមកៅណ្ឌិន្យវម៌្ម មាន​តែ​មួយ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ)។ ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​ប្រកប​ទៅ​ដោយ​ទសពិធរាជធម៌។ ព្រះអង្គ​បាន​តាំង​ខ្លួន​ជា​អ្នកការពារ​ព្រហ្មញ្ញសាសនា។ ព្រហ្មញ្ញសាសនា​ដែល​គោរព​ព្រះឥសូរ ហើយ​ដែល​គេ​ចាត់​ទុក​ជា​សាសនា​រដ្ឋ ឬ​សាសនា​ផ្លូវការ បាន​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ទិសទី។ តែ ព្រះពុទ្ធសាសនា​របៀប​មហាយាន​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ទឹកដី​ខ្មែរ​ ជាយូរយារ​ណាស់​មក​ហើយ ក៏មិន​បាន​សាបសូន្យ​ដែរ។ ការ​រីកចម្រើន​ចេះ​តែ​មាន អ្នកកាន់​គោរព​ព្រះពុទ្ធសាសនា ក៏​ចេះ​តែ​កើន​ចំនួន​ច្រើន​ជាលំដាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។

ការរៀបចំនគរ[កែប្រែ]

ក្នុង ​របៀប​ចាត់ចែង​នគរ ព្រះអង្គ​បាន​យក​គំរូ​ទៅ​តាម​ប្រទេស​ឥណ្ឌា បង្កើត​ឲ្យ​មាន​ស្ថាប័ន មាន​វណ្ណៈ មាន​ច្បាប់​ទម្លាប់ មាន​ជំនឿ មាន​ការ​អប់រំ ដែល​ផ្ដិតផ្អែក​ទាំងស្រុង​ទៅ​លើ​លទ្ធិ​ព្រហ្មញ្ញសាសនា ។ ដើម្បី​ឲ្យ​ការ​រៀបចំ​នគរ​មាន​ប្រសិទ្ធភាព ព្រះអង្គ​បាន​ប្រមូល​ផ្ដុំ និង​អញ្ជើញ​ព្រាហ្មណ៍​ជា​ច្រើន​មក​ពី​ប្រទេស​ឥណ្ឌា ឲ្យ​ចូល​មក​ជួយ​ធ្វើ​ការ​កែច្នៃ ដូរប្រែ តម្រែតម្រង់​កសាង​សង្គម​ជាតិ​ខ្មែរ​ថ្មី ។ ព្រះអង្គ​បាន​ប្រទាន​រង្វាន់​យ៉ាង​ជា័ទីគាប់​ចិត្ត ជាកិត្តិយស បុណ្យសក្តិ ទ្រព្យសម្បត្តិ​ជាច្រើន​ដល់​ព្រាហ្មណ៍​ទាំងនោះ ។ ព្រះរាជធានី​មាន​ឈ្មោះ វ្យាធបុរ ដែល​ចិន​ហៅ​ក្លាយ​មក​ជាទូមូ ត្រូវនឹងពាក្យ ទ្មាក់។ ព្រះ​កៅណ្ឌិន្យវរ្ម័ន ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ខ្លាំងពូកែ ល្បីល្បាញ មាន​នគរ​ជិត​ឆ្ងាយ​ជាច្រើន​ជា​ចំណុះ ។ ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ឝ្រីន្ទ្រវម៌្ម

ពង្សាវលី[កែប្រែ]

ឯកសារយោង[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
កុរុងឝ្រីន្ទ្រវម៌្មទី១