Jump to content

សិវបាទ

ពីវិគីភីឌា

សិវបាទមានន័យថា ភ្នំបាទជើងព្រះសិវៈ។ យើញពិបាកកំណត់ថាភ្នំនេះស្ថិតនៅទីណាឱ្យច្បាស់លាស់ ប្រសិនបើយយើងផ្អែកលើសិលាចារឹកមានកន្លែងជាច្រើនដូចជា សិវបាទត្រង់ភ្នំវិហារស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងតាមសិលាចារឹកភ្នំវិហារ(កំពង់ឆ្នាំង)លេខ K-៧៣៣ សតវត្សរ៍ទី៦។ សិវបាទភ្នំបាយ៉ង់ ខេត្តតាកែវតាមសិលាចារឹកលេខ K-១៣ សតវត្សរ៍ទី៧។ សិវបាទនៅប្រាសាទអ្នកបួស ខេត្តព្រះវិហារ សិលាចារឹកលេ K-៣៤១ ឆ្នាំ៦៧៣នៃគ.ស ក្នុងសតវត្សរ៍ទី៧។ សិវបាទនៅប្រាសាទភ្នំសណ្តកស្ថិតក្នុងខេត្តព្រះវិហារ សិលាចារឹកលេខ K-១៩៥ ឆ្នាំ១០៤១នៃគ.ស ក្នុងសតវត្សរ៍ទី១១។ សិបាទត្រង់ភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ សិលាចារឹកលេខ K-២១៦N ចារក្នុងឆ្នាំ១០០៥នៃគ.ស ក្នុងសតវត្សរ៍ទី១១។ សរុបសេចក្តីមក ការសិក្សាថ្មីៗតាមសិលាចារឹកមិនទាន់បោះពុម្ព K-១២៤៨ នាយក សាលាបារាំងចុងបូព៌ាប្រទេស របស់លោក ដូមីនីត និងលោក ហ្សេីឌី បញ្ជាក់ថាសិវបាទគឺប្រាសាទអ្នកបួសសង់លើភ្នំដងរែក[]

ឯកសារយោង

[កែប្រែ]
  1. Sachchidanand Sahai, 2010, Shivapada in Khmer Art,