Jump to content

សីលធម៌

ពីវិគីភីឌា

សីលធម៌ និងតម្លៃមនុស្ស សំដៅយកការប្រតិបត្តិអំពើសុចរិតតាមគន្លងធម៌ អាកប្បកិរិយា សមរម្យដែលសង្គមទទួលស្គាល់ ។ ដូចនេះមនុស្សត្រូវមានសីលធម៌ ចរិយាធម៌ សុជីវធម៌ គោរពច្បាប់ ប្រកាន់ខ្ជាប់អ្វីជាកុសល ដើម្បីរួមរស់ក្នុងសង្គមមួយប្រកបដោយសុវត្ថិភាព និងវឌ្ឍនភាព ។

និយមន័យ

[កែប្រែ]

សីលធម៌សម្គាល់នូវទ្រឹស្តីទាំងឡាយណា ដែលនាំឱ្យមនុស្សប្រព្រឹត្តតែអំពើល្អ ឬដំបូន្មានទាំងឡាយណា ដែលនាំឱ្យចៀសវាងអំពើអាក្រក់។ សីលធម៌ជាមនសិការក្រមច្បាប់វប្បធម៌នៃសកម្មភាពសង្គម ដែលជ្រៀបចូលទៅក្នុងបុគ្គលម្នាក់ៗ ។ ទស្សនវិទូជាច្រើនបានធ្វើអំណះអំណាងថា ជីវិតរស់នៅល្អជាជីវិត ដែលមានសីលធម៌ ។ មាគ៌ាដ៏ល្អបំផុតសម្រាប់ការរស់នៅគឺ ការចេះទាក់ទងគ្នារវាងអ្នកដទៃ និងខ្លួនឯងប្រកបដោយសីលធម៌ ។ ដោយហេតុថា មានទ្រឹស្តីជាច្រើនស្តីអំពីអ្វី ដែលហៅថាសីលធម៌ពិតប្រាកដនោះ ធ្វើឱ្យមានការយល់ឃើញផ្សេងៗពីគ្នាអំពីអ្វី ដែលទាក់ទងទៅនឹងមាគា៌ដ៏ល្អបំផុតសម្រាប់ការរស់នៅ ។ ការរស់នៅប្រកបដោយសីលធម៌ មានសារប្រយោជន៍ដូចជា រស់នៅប្រកបដោយសីលធម៌នាំឱ្យបុគ្គលនោះពេញចិត្តជាខ្លាំងចំពោះអំពើដ៏ល្អរបស់ខ្លួន និងនាំឱ្យគេប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងសមរម្យ ។ ការរស់នៅប្រកបដោយសីលធម៌ជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ ។ សីលធម៌មានសារៈសំខាន់ និងមានតម្លៃសម្រាប់បុគ្គល និងសង្គម ។ ការរស់នៅរបស់មនុស្សនៅក្នុងសង្គម បានជំរុញឱ្យមនុស្សឱ្យស្វែងរកគោលការណ៍អ្វីមួយសម្រាប់ការអនុវត្ត[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី ១០ ឆ្នាំ ២០១៧ របស់ក្រសួងអប់រំយុវជននិងកីឡា ទំព័រទី ២១២