សុង សេងហ៊ន

ពីវិគីភីឌា
អ្នក​ស្រី​សុង សេងហ៊ន
ឈ្មោះ​ពេញសុង សេងហ៊ន
ទី​កន្លែង​កំណើតក្រុង​ភ្នំពេញ
បង​ប្អូនបង្កើត៤ នាក់ (ស្រី ២នាក់ ប្រុស ២​នាក់)
ការ​សិក្សាសាលាបឋមសិក្សាពៅ អ៊ុំ, វិទ្យាល័យព្រះស៊ីសុវត្ថិ
ការ​ងារតារា​ចម្រៀង

ជីវប្រវត្តិសង្ខេប[កែប្រែ]

អ្នកស្រី​សុង សេងហ៊ន​ ជា​​តារា​ចម្រៀង​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ងល្បី​ល្បាញ​​ទូទាំងប្រទេស​កម្ពុជាកាល​ពី​អំឡុង​ទសវត្សរ៍​ទី​​៩០​។ ​អ្នកស្រីមានស្រុក​កំណើត​​នៅ​ក្រុង​​​ភ្នំពេញ​។ ​អ្នកស្រី ជាកូនទី២​ ក្នុងចំណោមបងប្អូនបង្កើត​ទាំង​អស់​៤នាក់ (​ស្រី​ ២នាក់ ប្រុស​២នាក់) ។ ចំពោះប្រវត្តិការ​សិក្សា អ្នកស្រី​សុង សេងហ៊ន ធ្លាប់បានសិក្សានៅ​​សាសាបឋមសិក្សា ​ពៅ​ អ៊ុំ (បច្ចុប្បន្ន​ក្លាយជា​​សាលាបឋមសិក្សាទួលគោក​)​ ហើយក្រោយមកអ្នកស្រីបានបន្តការសិក្សា​នៅ​​វិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរ​ក្រហម​ អ្នកស្រី​ត្រូវ​បាន​គេជម្លៀស​ទៅ​កាន់ ​​​ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (សព្វថ្ងៃខេត្ត​បន្ទាយមានជ័យ)។​ នៅ​ឆ្នាំ១៩៧៩​ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ ក្រុម​គ្រួសារ​អ្នក​ស្រី​សុង​ សេងហ៊ន​​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​សហរដ្ឋ​អាមេរិក​​ ហើយ​បាន​បង្កើត​បណ្ណាល័យ​មួយ​ឈ្មោះ​ថា​​សាយណ្ហ​ណារ៉ា​ ដើម្បី​ប្រកប​អាជីវកម្ម​ថតកាស្សែត​និង​ថាស​ចម្រៀង​។​ សព្វថ្ងៃ​អ្នកស្រី​សុង​ សេងហ៊ន​ កំពុង​រស់នៅ​រដ្ឋ​​ផេនស៊ីលវ៉ានី​ញ៉ា​ ភាគឦសានសហរដ្ឋ​អាមេរិក​​ ជាមួយក្រុមគ្រួសារ​។​

ឯកសារ:Song Senghorn 1.jpg
ឯកសារ:Song senghorn 2.jpg

ជីវិតសិល្បៈ​ និង​ ស្នាដៃ[កែប្រែ]

អ្នក​ស្រី​បាន​ចាប់​អាជីព​ជាតារា​ចម្រៀង​ឱ្យបណ្ណាល័យសាយណ្ហ​ណារ៉ា​ នៅឆ្នាំ​១៩៨២។​​​ បទចម្រៀង​របស់​អ្នក​ស្រី​ទាំងអស់ សុទ្ធតែ​ថតឱ្យបណ្ណាល័យសាយណ្ហ​ណារ៉ា​ ពោលគឺ​អ្នកស្រី​ពុំដែលធ្លាប់បាន​ថតឱ្យផលិតកម្ម​ណា​ផ្សេង​ឡើយ​ សូម្បី​តែ​ច្រៀង​តាម​វេទិកា​ប្រគំ​តន្រ្តីនានា​ឬ ចូលរួម​ច្រៀង​ជាកិត្តិយស​ក្នុង​កម្មវិធី​ណា​មួយ​ក៏​មិន​ដែល​ផង​។​​​ បទ​ចម្រៀង​របស់​អ្នក​ស្រី​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​បទ​ភាគ​ច្រើន​គឺ​អ្នក​ស្រី​ជា​អ្នក​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែម្ដង​។​ ក្នុង​អំឡុង​ទ.វទី​៩០ បទ​ចម្រៀង​របស់​អ្នក​ស្រី​សុង​ សេង​ហ៊ន​ បាន​ទទួល​ការ​ពេញ​និយម​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ស្ដាប់​ចម្រៀងខ្មែរ​​គ្រប់មជ្ឈ​ដ្ឋាន​ទូទាំង​ប្រទេស​។​ ជា​ញឹក​ញាប់​ នៅ​ក្នុង​កម្មវិធី​សំណូមពរ​បទ​ចម្រៀង​នា​សម័យ​នោះ​ គេ​តែង​ឮប្រិយ​មិត្ត​អ្នក​ស្ដាប់​សំណូម​ពរ​ឱ្យ​ចាក់​បទ​ចម្រៀង​របស់​អ្នក​ចម្រៀង​រូប​នេះ​ទាំង​នៅស្ថានីយ៍​​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​​ ព្រោះ​គេយល់ថាទឹកដម​​សម្លេងអ្នក​ស្រី​ពិរោះ​លន្លង់​លន្លោច​ស្រាល​ស្រទន់​សក្តិសម​ទាំង​បទ​មនោសញ្ចេតនា​ទាំង​បទ​ញាក់​កន្រ្តាក់អារម្មណ៍​​។​ តារា​ចម្រៀង​ល្បី​ៗ​ជំនាន់​ស្របាល​អ្នក​ស្រីមាន​ដូ​ចជា​​គឺលោក​កែវ​ សារ៉ាត់​ លោកឈួយ​ សុភាព​ លោក​ទឹង​ ភិរម្យ​​ អ្នក​ស្រី​ឡុង​ ស៊ីដា​​ អ្នក​ស្រី​ដួង​ ម៉ាឡៃ ជាដើម​។​ បទ​​ចម្រៀង​ល្បីៗ​របស់​​អ្នកស្រីសុង​ សេង​ហ៊ន​​រួម​មាន​៖​

បទមនោសញ្ចេតនា​[កែប្រែ]

  1. បទទឹកភ្នែកសម្ងាត់​ (ខ្នើយប៉ាក់​)​
  2. បទ​វីយូឡុង​ស្នេហា​
  3. បទ​ខ្ញុំបាន​រូបថតគេបានបង​
  4. បទ​ដល់​វេលា​ត្រូវសារភាព​
  5. បទសុំបេះដូងមួយចំណែក​
  6. បទយកចិញ្ចៀនពេជ្រទៅវិញចុះ
  7. បទ​ស្នេហ៍វ័យកុមារ​
  8. បទ​ឆ្នាំមុន​
  9. បទ​នរណា​ធ្វើឱ្យអូន​យំ​
  10. បទ​ច័ន្ទរះ​ក្នុងចិត្តក្រមុំ
  11. បទ​អប្សរាសក់ខ្មៅ​
  12. បទ​ដប់ឆ្នាំ​ចាំ​ស្នេហ៍​
  13. បទ​ទន្លេ​ផ្ញើទុក្ខ
  14. ​បទនិស្ស័យតារា
  15. បទ​សុបិន្តតែបង
  16. បទស្នេហ៍ឬមិត្ត
  17. បទថ្ងៃនេះបងក្បត់
  18. បទឈឺចិត្ត
  19. បទផ្កាក្នុងរបង
  20. បទ​ស្នេហ៍យាយតា​
  21. បទ​បណ្ដាំឦសាន​
  22. បទGood Bye My Love
  23. បទផ្ពាល់សំណល់ (បទដើមអ្នកស្រីម៉ៅ សារ៉េត​​)
  24. បទរៃលាបង្គង (បទដើមអ្នកស្រ ឈួន ម៉ាឡៃ​​)

បទញាក់​[កែប្រែ]

  1. បទអញ្ជើញចូលចុះបើស្រឡាញ់
  2. បទក្រមុំខ្ញុំអ្នកណាសង
  3. បទវិលវិញហើយស្នេហ៍ស្នង
  4. បទវ៉ែនតាខ្មៅអាវស្បែក​
  5. បទបោកកូនជ្រូកទៅលេងស្រុក​
  6. បទចង់តែស្លាប់​
  7. បទ​ឌិបឌិបអ៊ូយ​
  8. បទ​ចាប់ក្ដាម​
  9. បទចេះតែស្រៈអួយ
  10. បទ​ចាក់ចូចបានបុណ្យ​
  11. បទ​កណ្ដឹងស្នេហ៍
  12. បទ​កុំបោះបង់ផ្កា​
  13. បទ​ឃើញហើយក៏ហួសចិត្ត​
  14. បទឡាំភ្លើនបាំងកាឡូ
  15. បទផ្កាកុលាបស
  16. បទពើតឱរ៉ា
  17. បទជឿមិនបាន

ឯកសារយោ[កែប្រែ]

Description

  1. ទស្សនាវដ្តីប្រជាប្រិយ