សុញ្ញតលោកសូត្រ

ពីវិគីភីឌា

សុញ្ញតលោកសូត្រ ទី២

[១០២] គ្រានោះឯង ព្រះអានន្ទមានអាយុ ។បេ។ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ពាក្យដែលគេតែងហៅថា លោកសូន្យ ៗ បពិត្រព្រះអង្គដ៏ចម្រើន ដែលគេហៅថា លោកសូន្យ តើដោយហេតុដូចម្តេច ។ ម្នាលអានន្ទ ព្រោះហេតុតែ ( របស់ទាំងអស់ ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជាគេហៅថា លោកសូន្យ ។ ម្នាលអានន្ទ របស់អ្វី ដែលសូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន រូប សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ចក្ខុវិញ្ញាណ សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ចក្ខុសម្ផស្ស សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ។ ម្នាលអានន្ទ ព្រោះហេតុតែ (ខន្ធបព្ចាកៈ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជាហៅថា លោកសូន្យ ។

ចប់សូត្រ ទី២ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សំយុត្តនិកាយ > សឡាយតនវគ្គ >​ សឡាយតនសំយុត្ត > ទុតិយបណ្ណាសកៈ > ឆន្នវគ្គ > សុញ្ញតលោកសូត្រ ទី​២ (សៀវភៅ​ភាគ៣៥ ទំព័រ​ទី ១២០)

พระไตรปิฎก เล่มที่ ๑๘ > พระสุตตันตปิฎก เล่มที่ ๑๐ > สังยุตตนิกาย > สฬายตนวรรค > ฉันนวรรคที่ ๔ > สุญญสูตร

Sunnataloka Sutta: The World Is Empty (SN 35.85)