សុវណ្ណមាលា
សុវណ្ណមាលា | |
---|---|
ព្រះនាង | |
រជ្ជកាល | ម.គ.ស ២១-គ.ស ១ |
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | នាងទាវ |
ស្វាមី/មហេសី | ប្រទេសរាជ |
សន្តតិវង្ស | ព្រះកុម៉ែរាជ |
បិតា | ឧទ័យ |
មាតា | អ្នកម្នាងទារ |
ប្រសូត | ៩១ ម.គ.ស នគរគោកធ្លក |
សុគត | មហានគរ |
ព្រះនាងសុវណ្ណមាលា (៩១ ម.គ.ស-??) រជ្ជកាល (ម.គ.ស ២១-គ.ស ១) ព្រះនាងត្រូវជាបុត្រីរបស់ព្រះឧទ័យ និងអ្នកម្នាងទារ ហើយត្រូវជាព្រះអនុជរបស់ព្រះបាទសុវណ្ណបទុម។
ប្រវត្តិ
[កែប្រែ]នៅឆ្នាំ ម.គ.ស ៧៦ ព្រះនាងបង្កវិបត្តិមួយ។ ថ្ងៃមួយ ព្រះអង្គម្ចាស់ក្សត្រីសុវណ្ណមាលា ដែលទើបតែបានអាយុ ១៥ ឆ្នាំ បានសុំព្រះមហាក្សត្រទៅដើរលេងកំសាន្ដតាមឆ្នេរសមុទ្រ។ ដំណើរកំសាន្ដតាមទូកបានទៅដល់បឹងណងស្នោ នៅទីនោះម្ចាស់ក្សត្រីសុវណ្ណមាលា បានឲ្យអស់ពលសេនាបរិវារឈប់សំរាក បោះជំរំតាំងពន្លា]ជ័យ។ គ្រានោះ បុរសម្នាក់ដែលរកស៊ីដាក់ធ្នស់ចាប់ត្រី ដោយបានដឹងថា ប្អូនស្រីស្ដេចមកដល់ស្រុកភូមិស្ថានរបស់ខ្លួន បាននាំគ្នីគ្នាអ្នកស្រុកភូមិចូលមកគាល់ យកតង្វាយសួយសារអាករមកថ្វាយតាមទំនៀម។ បុរសនោះមានកូនប្រុសម្នាក់ដែលទើបតែបានអាយុ ១៦ឆ្នាំ។ គ្រាន់តែ បានយល់ឃើញរូបរាងយ៉ាងស្រស់ស្អាតឆើតឆាយសង្ហារបស់កំលោះនោះភ្លាម ម្ចាស់ក្សត្រីសុវណ្ណមាលា ក៏កើតមានចិត្ដរំភើប កំរើករំជើបរំជួលញាប់ញ័រក្នុងដួងចិត្ដដួងអារម្មណ៍ចាប់ចិត្ដ ប្រតិព័ទ្ធស្នេហា ចង់បានមកធ្វើជាគូគាប់កៀកកើយឥតបង្អង់ការ។ ដើម្បីឲ្យបានឆាប់ប្រញាប់ទាន់ចិត្ដ ព្រះនាងបានស្នើទៅបុរសជាឪពុកថា នឹងយកកូនប្រុសគាត់ទៅថ្វាយឲ្យធ្វើការបំរើព្រះមហាក្សត្រ។ ដូច្នេះ កូនគាត់មុខជាបានបុណ្យសក្ដិ កិត្ដិយសនឹងគេជាមិនខាន ព្រលប់ទោរទន់រាត្រីឈានជើងចូលមកដល់កាលណា ព្រះនាងក៏ប្រើស្រីស្នំមីនុំមីនាង ទៅកោះហៅអ្នកកំលោះស្រស់ស្អាតនោះមករួមរ័ក្សមេត្រី ដោយមហាសែនសុខជាមួយគ្នាទៅ។ ព្រោះតែ សុភមង្គល ព្រោះតែសេចក្ដីសុខ ព្រោះតែកាមតំរេក ភ្លើងតណ្ហា ព្រះនាងសុវណ្ណមាលា ភ្លេចអស់ឋានៈខ្លួនជាប្អូនស្ដេចផែនដី។ ព្រះនាងក៏លែងមានចិត្ដចង់វិលត្រលប់ទៅព្រះនគរវិញដែរ។ ព្រះនាងក៏បែកគំនិតបោកបញ្ឆោតប្រើអស់នាម៉ឺនមុខមន្ដ្រីពលសេនា ឲ្យសាងសង់ដំណាក់មួយសំរាប់ព្រះនាង។ អស់រយៈពេលយូរថ្ងៃខែកន្លងមក ដោយយល់ឃើញថា ព្រះនាងមិនអាចបិទបាំងលាក់រឿងស្នេហ៍អាថ៌កំបាំងនេះតទៅទៀតបាន ព្រះនាងសុវណ្ណមាលាក៏កោះប្រជុំគ្រប់អស់នាម៉ឺនមុខមន្ដ្រីដែលបាន ដង្ហែព្រះនាង ដើម្បីរៀបរាប់អស់បញ្ហាតាមដំណើរដើមទង។ ក្នុង គ្រាជាមួយគ្នានោះដែរ ម្ចាស់ក្សត្រីសុវណ្ណមាលា បានប្រទានងារស្ដេចប្រទេសរាជ ដល់គូកំណាន់របស់ខ្លួន។ ដោយភ័យខ្លាចព្រះសុវណ្ណបទុមជាបងខឹងសម្បារ ចាប់ទោសអូសដំណើរលើកទ័ពមកចាប់ចង ព្រះនាងក៏ចាត់ឲ្យគេកេណ្ឌពលទាហានសេនា រៀបចំធ្វើបន្ទាយចាំការពារយ៉ាងល្អិតល្អន់ ។ នៅចំពោះមុខព្រឹត្ដិការណ៍នេះ នាម៉ឺនមុខមន្ដ្រីទាំងអស់បានពន្យល់ អង្វរសុំព្រះនាងកុំឲ្យប្រព្រឹត្ដធ្វើដូច្នេះ។ តែព្រះនាង និងគូស្នេហាមិនបានស្ដាប់ទៅតាមពាក្យទូន្មានណែនាំទាំងនោះទេ។ ដោយសារហេតុការណ៍បានវិវឌ្ឍទៅ ដូច្នេះ នាម៉ឺនទាំងនោះបាននាំគ្នាតាក់តែងធ្វើចុតហ្មាយផ្ញើទៅថ្វាយ ព្រះរាជា អធិប្បាយហូរហែទៅតាមហេតុការណ៍ដែលកើតមានជាក់ស្ដែង។ គ្រាន់តែបានទទួលដំណឹង ព្រះមហាក្សត្រទ្រង់ខឹងខ្ញាល់ខ្លាំងណាស់ ព្រះអង្គបញ្ជាឲ្យនាម៉ឺន និងមេទ័ពរៀបចំពលសេនា លើកទ័ពចេញទៅចាប់ប្អូនស្រី និងសហាយយកមកកាត់ទោសដាក់ទណ្ឌកម្មទៅតាមច្បាប់ប្រពៃណី។ ម្ចាស់ក្សត្រីសុវណ្ណមាលា បានឮសូរដំណឹងដូច្នោះមានការតក់ស្លុតភ័យតក្កមា។ ព្រះនាងបានពិគ្រោះគិតគូរថា គួរណាស់ត្រូវតែនាំគ្នាទៅសុំទោសមហាក្សត្រជាបងទើបបានសមល្អ ប្រសើរជាង។ គិតដូច្នេះហើយ ព្រះនាងសុវណ្ណមាលា និងសង្សារ ក៏ធ្វើចុតហ្មាយមួយច្បាប់ដោយមានទាំងសួយសារអាករផងទៅថ្វាយ ព្រះមហាក្សត្រ។ ព្រះសុវណ្ណបទុមទន់ចិត្ដទន់ថ្លើម នឹកគិតអាណិតអាសូរដល់ប្អូន ក៏ប្រោសប្រណីលើកលែងទោសទៅ។ ព្រះអង្គទ្រង់ឈ្វេងយល់ថា នេះជាកម្មពៀរវេរាពីព្រេងនាយ ហើយម្យ៉ាងទៀត អ្នកទាំងពីរជាគូនឹងគ្នាពីអតីត ព្រះអង្គបានតែងតាំងស្ដេចប្រទេសរាជជាស្ដេចត្រាញ់នៅ ស្រុកណងស្នោ ក្នុងមួយឆ្នាំម្ដងស្ដេចប្រទេសរាជត្រូវនាំសួយសារអាករមកថ្វាយ ព្រះមហាក្សត្រ។ ក្រោយពីស្ដេចសុវណ្ណបទុមសោយទិវង្គតទៅ ព្រះបាទប្រទេសរាជបានឡើងសោយរាជជំនួសព្រះអង្គ។
ស្ដេចប្រទេសរាជ និងម្ចាស់ក្សត្រីសុវណ្ណមាលា គ្មានបុត្រាបុត្រីសម្រាប់បន្ដព្រះរាជវង្សានុវង្សឡើយ។ ព្រះអង្គសោយរាជសម្បត្ដិបាន ២១ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំវកក្នុងព្រះជន្ម ៩២ វស្សា។ ដូច្នេះបើតាមពង្សាវតារសម្ដេចវាំងជួន ព្រះរាជវង្សក្សត្រខ្មែរដែលជាប់ឈាមជ័រព្រះថោងនាងនាគ ឬសម្ដេចកុម៉ែរាជត្រូវចប់ដាច់ពូជនៅក្នុងគ្រាកាលសម័យនេះ។
មុនដោយ មិនស្គាល់ |
នគរគោកធ្លក | តដោយ នាងទាវ |